សហគ្រិនខ្មែរ និងក្រុមហ៊ុន 2080 Ventures ប្រទេសកូរ៉េខាងត្បូង បានបើកដំណើរការកម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ ដើម្បីលើកកម្ពស់ដល់ធុរកិច្ចបង្កើតថ្មី

សហគ្រិនខ្មែរ និងក្រុមហ៊ុន 2080 Ventures ប្រទេសកូរ៉េខាងត្បូង បានបើកដំណើរការកម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ ដើម្បីលើកកម្ពស់ដល់ធុរកិច្ចបង្កើតថ្មីស្ថិតក្នុងដំណាក់កាលចាប់ផ្តើមនៅប្រទេសកម្ពុជា។

ភ្នំពេញ ៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥សហគ្រិនខ្មែរ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន 2080 Ventures ប្រទេសកូរ៉េ បានចាប់ផ្តើមកម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ ជាកម្មវិធីបណ្តុះបណ្តាល ដែលមានប្រសិទ្ធភាពខ្ពស់ ត្រូវបានបង្កើតឡើងដើម្បីជួយធុរកិច្ចថ្មីដែលមានសក្តានុពលឱ្យទទួលបានជោគជ័យនៅក្នុងការបង្កើតផលិតផលស្របនឹងតម្រូវការទីផ្សារ និងការធ្វើពាណិជ្ជកម្ម។ ក្រោយពីការបញ្ចប់រដូវកាលទី១ កម្មវិធីនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនឱ្យរស់រវើក ដែលនឹងជួយដល់និស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ប្រែក្លាយគំនិតច្នៃប្រឌិតរបស់ពួកគេទៅជាការពិត។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរបានមានប្រសាសន៍ថា “កម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរមានលក្ខណៈពិសេសខុសពីកម្មវិធីសិក្សាទូទៅ វាគឺជាវេទិកាសម្រាប់ សហគ្រិនជំនាន់ក្រោយក្នុងការចាប់ផ្តើមគំនិតធុរកិច្ចថ្មីរបស់ពួកគេ។ និស្សិតចំនួន ៣០០០ នាក់ ដែលទើបតែបញ្ចប់កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UNIPRENEUR) គឺអាចចុះឈ្មោះបានភ្លាមៗ ហើយកម្មវិធីនេះនឹងជួយបង្ហាញផ្លូវដល់ស្ថាបនិកថ្មីឱ្យបោះជំហានទៅចាប់ក្តីស្រមៃរបស់ពួកគេ”។

កម្មវិធីនេះតម្រូវសម្រាប់ស្ថាបនិកដែលមានសក្កានុពល

កម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ គឺជាកម្មវិធីអភិវឌ្ឍន៍ធុរកិច្ចដែលមានរយៈពេល ១២សប្តាហ៍ ត្រូវបានរៀបចំឡើងដើម្បីជួយ ដល់ធុរកិច្ចថ្មីដែលស្ថិតក្នុងដំណាក់កាលដំបូង ទាក់ទាញអតិថិជន ធ្វើឱ្យប្រសើរឡើងនូវផលិតផលដែលត្រូវទៅនឹងតម្រូវការទីផ្សារ និង ធ្វើបទបង្ហាញដោយភាពជឿជាក់នៅទីសាធារណៈ។ នៅក្នុងជុំនីមួយៗ មានធុរកិច្ចថ្មីចំនួន ១០ នឹងទទួលបានការគាំទ្រក្នុងមួយជុំ និងមានធុរកិច្ចថ្មីសរុបរហូតដល់ ៣០ ឬស្ថាបនិកចំនួន ៦០នាក់ នៅក្នុងកម្មវិធីទាំង ៣ជុំ។

កម្មវិធីសិក្សាគោលសង្កត់ធ្ងន់លើ៖

·      ភាពរីកចម្រើនផ្នត់គំនិត ​និង​ការ​ធ្វើប្រតិបត្តិការ​ឡើងវិញ​យ៉ាងឆាប់រហ័ស (iteration)

·      ការទាក់ទាញ និងការរក្សាអតិថិជន

·      ការអភិវឌ្ឍបទបង្ហាញអាជីវកម្ម និងការត្រៀមខ្លួនរួចជាស្រេចដើម្បីស្វែងរកការបណ្តាក់ទុន

·      ការប្រើប្រាស់ឧបករណ៍គ្មានកូដ និងបញ្ញាសិប្បនិមិ្មត សម្រាប់ផលិតភាពនៅក្នុងការគ្រប់គ្រង

ក្រោយពីបញ្ចប់កម្មវិធី ស្ថាបនិកនឹងទទួលបានយុទ្ធសាស្រ្ត វិធីសាស្រ្ត ដែលពួកគេត្រូវការដើម្បីប្រកួតប្រជែងក្នុងទីផ្សាររួមជាមួយ​ការធ្វើបទបង្ហាញអំពីគំរូអាជីវកម្ម ដល់អ្នកចូលរួមទាំងក្នុងស្រុកនិងក្រៅស្រុកមុនពេលបញ្ចប់នៃជុំនីមួយៗ។

ក្រុមហ៊ុន 2080 Ventures ប្រទេសកូរ៉េខាងត្បូង នឹងនាំយកជំនាញបច្ចេកទេសលំដាប់ថ្នាក់អន្តរជាតិ មកក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ៖

មានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង, ក្រុមហ៊ុន 2080 Ventures មានជំនាញ និងបទពិសោធន៍ដ៏ធំទូលាយក្នុងការពន្លឿនធុរកិច្ចថ្មី និងការបណ្តាក់ទុន។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា អាចធានាបានថាអ្នកចូលរួមកម្មវិធីនេះនឹងទទួលបានការណែនាំប្រកបដោយស្តង់ដារ តម្រូវតាមបញ្ហាប្រឈមក្នុងស្រុក និងកាលានុវត្តភាពក្នុងតំបន់។

លោក Timur Daudpota ដៃគូស្ថាបនិកនៃ ក្រុមហ៊ុន 2080 Ventures ប្រចាំប្រទេសកូរ៉េខាងត្បូង បានមានប្រសាសន៍ថា “បេសកកម្មរបស់យើងគឺប្រែក្លាយ ធុរកិច្ចបង្កើតថ្មីនៅកម្ពុជាឱ្យរីកចម្រើននិងអាចពង្រីកខ្លួនបាន ដើម្បីត្រៀមខ្លួនសម្រាប់អាស៊ាន ឬ ទៅកាន់ថ្នាក់តំបន់ផ្សេងទៀត។ យើង​មាន​មោទនភាព​ក្នុង​ការ​រួម​ដៃគ្នា​ជាមួយ​សហគ្រិនខ្មែរ​ក្នុង​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយនវានុវត្តន៍ក្នុង​ប្រទេស​កម្ពុជា។”

ការបើកដំណើរប្រកបដោយការជំរុញទឹកចិត្ត

កម្មវិធីនេះបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីស្ថាបនិកធុរកិច្ចថ្មី ស្ថាប័នគាំទ្រសហគ្រិនភាព និងគ្រូណែនាំ។ ព្រឹត្តិការណ៍នេះបានបង្ហាញពីគោលបំណងរបស់កម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ  និងផ្តល់ឱកាសភ្ជាប់បណ្តាញសម្រាប់អ្នកដឹកនាំបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនក្នុងកម្ពុជា។

អ្នកចូលរួមបានកោតសរសើរពីការសម្ពោធនៃកម្មវិធីនេះ ដោយការផ្តោតលើយុទ្ធសាស្ត្ររីកចម្រើនដែលអាចអនុវត្តន៍បាន ដោយបានសម្គាល់ការបើកដំណើរប្រកបដោយអំណោយផល នាសម័យកាលនវានុវត្តន៍ និងបរិវត្តកម្មបច្ចេកវិទ្យា។

អំពីសហគ្រិនខ្មែរ

សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីគាំទ្រនានា និងធ្វើការដោយផ្ទាល់ជាមួយដៃគូ និងអ្នកទួលផល។ សហគ្រិនខ្មែរមានគោលបំណងកៀរគរវិនិយោគ និងគ្រប់គ្រងធនធានពីប្រភពស្របច្បាប់ទាំងឡាយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឱ្យមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់អ្នកកសាងពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងអស់នោះរួមមាន សហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៍ សហគ្រាសធុនតូចនិងមធ្យមដែលពោរពេញដោយសក្តានុពល និងស្ថាប័ន ដៃគូនានា ដែលចូលរួមលើកកម្ពស់សកម្មភាពសហគ្រិនភាពផ្សេងៗ ដើម្បីសំដៅជំរុញនវានុវត្តន៍ និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រhttps://khmerenterprise.info/sector


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *