បាត់ដំបង ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា នៅពេលបច្ចុប្បន្ននេះ កសិករជាច្រើនគ្រួសារ បាននឹងកំពុងពង្រីកលើផ្ទៃដីដាំដុះនូវបន្លែបង្ការជាច្រើនមុខមានដូចជាផ្កាខាត់ណា ស្ពៃក្តោប ត្រសក់ និងសាឡាត់ ស្ពៃក្រញាញ់ ផ្កាខាត់ណាខៀវ ប៉េងប៉ោះ ស្ពៃចង្កិះ ។ ល។ ដែលកសិករទាំងនោះស្ថិតក្នុងសហគមន៍ទីទៃពីគ្នា កំពុងពង្រីកផលិតកម្ម ដើម្បីបង្កើនប្រាក់ចំណូល ដែលនឹងទទួលបានពីកសិផលរបស់ខ្លួនបំពេញតម្រូវការទីផ្សារបច្ចុប្បន្ន។

នៅក្នុងកិច្ចជួបសំណេះសំណាលជាមួយបណ្តុំកសិករសំរោងស្នោរមានជ័យ ស្ថិតនៅក្នុងភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ លោកប្រធានបណ្តុំ បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីឱ្យដឹងថា នៅពេលបច្ចុប្បន្ននេះ កសិករជាសមាជិកចំនួន៥០ គ្រួសារ និងមានផ្ទៃដីដាំដុះចំនួនប្រមាណ ១០ ហិកតា ដែលកំពុងធ្វើការដាំដុះផ្កាខាត់ណា ស្ពៃក្តោប ត្រសក់ និងសាឡាត់ ភាគច្រើន ដែលផ្ទៃដីដាំដុះភាគច្រើនបានមកពីកែប្រែដីធ្វើស្រែ ដែលក្នុងមួយគ្រួសារមានផ្ទៃដីប្រមាណពី ២ ០០០ ទៅ ៥ ០០០ ម៉ែត្រការ៉េ។

ប្រធានបណ្តុំកសិករបានឱ្យដឹងទៀតថា ដោយទទួលបានបណ្តុះបណ្តាលពីមន្រ្តីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ២០២០ តាមរយៈគម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) កន្លងមក បណ្តុំកសិកម្មនេះបានធ្វើការដាំដុះបន្លែ ដោយកាត់បន្ថយការប្រើប្រាស់ថ្នាំពុលកសិកម្ម និងជីគីមី ដោយងាកមកអនុវត្តតាមគោលការណ៍កសិកម្មល្អ GAP ហើយទទួលបានការគាំទ្រពីទីផ្សារ ជាមួយនឹងតម្លៃល្អប្រសើរ ដែលសមាជិកបណ្តុំភាគច្រើនទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណជា ១០ លានរៀល ក្នុងមួយឆ្នាំ។

ដោយឡែកក្រុមការងារសហគមន៍តាសីសាមគ្គី នៅខេត្តបាត់ដំបង ទោះបី បរិមាណបន្លែបញ្ជូនលក់ពីសហគមន៍នេះទៅផ្សារទំនើបបាន ៣០% នៅឡើយក្តី ក៏កសិករអាចទទួលបានចំណូលជាមធ្យមចំនួន ៧៥០ ដុល្លារអាមេរិក ក្នុងការប្រមូលផលម្តង ក្នុងផ្ទះសំណាញ់ ។ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ចង្កោមសហគមន៍ដាំដុះបន្លែក្នុងផ្ទះសំណាញ់មានការកើនឡើងចំនួនយ៉ាងតិច ១៨០គ្រួសារ នៅតាមបណ្តាខេត្តព្រៃវែង កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ ។ ល។
ក្នុងមួយឆ្នាំកសិករអាចប្រមូលផលពីបួនទៅប្រាំពីរក្នុងមួយឆ្នាំ ទៅតាមប្រភេទបន្លែ ដោយអនុវត្តការដាំដុះជាលក្ខណៈបណ្តាក់ សហការគ្នាជាបណ្តុំកសិករ និងសហគមន៍ ស្របទៅតាមតម្រូវការទីផ្សារ ហើយបន្លែដាំជាលក្ខណៈបណ្តាក់ និងឆ្លាស់គ្នា រួមមានស្ពៃក្តោប ស្ពៃក្រញាញ់ ផ្កាខាត់ណាខៀវ ផ្កាខាត់ណាលឿង ប៉េងប៉ោះ ស្ពៃចង្កិះ ។
ចំណែកក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ស្ថិតនៅក្នុងក្រុងបាត់ដំបងជាកសិដ្ឋាន មានផ្ទៃដីជាង ១,៥០ហិកតា បច្ចុប្បន្នកំពុងប្រមូលផលត្រសក់ផ្អែម (Melon) និងប៉េងប៉ោះពណ៍លឿង ក្រហម និងផ្កាឈូក ដែលដាំក្នុងផ្ទះសំណាញ់ ១០ផ្ទះ ដោយប្រើបច្ចេកទេសរបស់ជប៉ុន ជាពិសេសអនុវត្តការដាំដុះបណ្តាក់ដែលអាចប្រមូលផលជាប្រចាំ រៀងរាល់សប្តាហ៍។
បច្ចុប្បន្នកសិដ្ឋានកំពុង ដើរតួនាទីពីរសំខាន់គឺ ទី១- ធ្វើការអនុញ្ញាតឱ្យនិស្សិតដែលកំពុងសិក្សាផ្នែកកសិកម្មនៅតាមបណ្តាសកលវិទ្យាល័យនានា ធ្វើការហាត់ការដើម្បីអនុវត្តជាក់ស្តែងតាមបច្ចេកទេសជប៉ុនទំនើប ទាំងទ្រឹស្តី និងការប្រតិបត្តិផ្ទាល់ ជួយបំពេញបន្ថែមចំណេះ ជំនាញដើម្បីបង្កើនសមត្ថភាព ប្រែក្លាយពួកគេទៅជាដៃគូផលិតសំរាប់ក្រុមហ៊ុនវិញក្រោយការបញ្ចប់ការសិក្សា និងអាចក្លាយជាធនធានមនុស្សគ្រប់គ្រងការងារផលិតកសិផលជាលក្ខណ:(Franchize)។ ទី២- កសិដ្ឋានកំពុងអនុវត្តជាមួយកសិករក្នុងរូបភាព (Rental Farm) ដោយពុំតម្រូវឱ្យកសិករចំណាយអ្វីទាំងអស់ក្នុងរយៈពេល១ឆ្នាំ កំទ្បុងពេលផលិតបានក្រុមហ៊ុនប្រមូលទិញមកវិញដោយមានកិច្ចសន្យា ហើយរាល់ការចំណាយ និងបច្ចេកទេស ផែនការដាំដុះជាដើមជាបន្ទុករបស់ក្រុមហ៊ុនផ្ទាល់។
ឯកឧត្តមវេង សាខុន ក៏បានអញ្ជើញទៅពិនិត្យកសិដ្ឋានរបស់ក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលនៅទីនោះក្រុមហ៊ុនសាងសង់ផ្ទះសំណាញ់បានចំនួន ២០ខ្នង និងរោងបណ្តុះកូនបន្លែចំនួន ២ ទុកត្រៀមដាំបន្លែមានដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និងខ្ទឹមបារាំង ហើយក៏មានរៀបចំទីផ្សារលក់ផលិតផល និងដាក់តាំងបង្ហាញផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជូនដល់និសិត្សហាត់ការនៃសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ឱ្យខិតខំសិក្សាយកនូវបទពិសោធន៍ក្នុងពេលហាត់ការនេះ ដោយស្វែងយល់បន្ថែមទៅលើសេដ្ឋកិច្ច ជាពិសេសការគិតគូរប្រាក់ចំណូលក្នុងការដាំដុះកសិផលកសិកម្ម ដើម្បីផ្សព្វផ្សាយចំណេះដឹងទាំងនេះជូនចំពោះទៅកសិករ និងឈានឈ្ពោះទៅជាអ្នកដឹកនាំក្នុងវិស័យកសិកម្ម៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content