នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខែចុងក្រោយនេះ អត្រាលុយអឺរ៉ូបានធ្លាក់ចុះខ្លាំងធៀបទៅនឹងអត្រាលុយដុល្លារ ហើយទីបំផុតវាបានធ្លាក់រហូតដល់ស្មើនឹងលុយដុល្លារព្រមទាំងទាបជាងលុយដុល្លារទៀតផងកាលពីថ្ងៃម្សិលមិញ ដែលវាគឺជាព្រឹត្តិការណ៍មិនធ្លាប់មានឡើយសម្រាប់ពិភពលោកក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ។

គិតចាប់តាំងតែពីដើមឆ្នាំរហូតមក លុយអឺរ៉ូមានតម្លៃស្មើទៅនឹង១,១៣ដុល្លារអាមេរិក ប៉ុន្តែគិតមកត្រឹមថ្ងៃម្សិលមិញ និងថ្ងៃនេះលុយ១អឺរ៉ូគឺមានតម្លៃស្ទើរតែស្មើ១ដុល្លារអាមេរិកដោយមានលំអៀងតិចតួចបំផុត។ នេះបើយោងតាមទិន្នន័យដែលត្រូវបានបង្ហាញដោយ The Bloomberg data។

លុយដុល្លារមានកម្លាំងខ្លាំងបែបនេះបានក្លាយទៅជាដំណឹងល្អសម្រាប់ពលរដ្ឋអាមេរិក ជាពិសេសសម្រាប់អ្នកដែលមានការងារ ឬអាជីវកម្ម រកស៊ីនៅក្នុងតំបន់អឺរ៉ុប ប៉ុន្តែអ្នកជំនាញជាច្រើនបានលើកឡើង និងត្រូវបានយកមកចេញផ្សាយដោយ The Washington Post ថា ការធ្លាក់ចុះនៃលុយអឺរ៉ូនឹងបង្កទៅជាគ្រោះថ្នាក់បំផុតដល់សកម្មភាពធ្វើពាណិជ្ជកម្មរបស់សកលលោកទាំងមូល ហើយនឹងបង្កើនក្តីព្រួយបារម្ភ ខ្លាំងចំពោះវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទៀតផង។
មានកត្តាជាច្រើនដែលអ្នកជំនាញអាចមើលឃើញថា បានជះឥទ្ធិពលដល់ការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃលុយអឺរ៉ូនៅក្នុងពេលនេះ គឺបណ្តាលមកពីបញ្ហាសំខាន់បំផុតនៃជម្លោះនៅអ៊ុយក្រែន។ ក្នុងពេលដែលស្ថានភាពជម្លោះនៅតែបន្តបែបនេះ ការផ្គត់ផ្គង់អាហារ និងតម្លៃថាមពលកើនឡើងនៅជុំវិញពិភពលោកបានធ្វើឲ្យតំបន់អឺរ៉ុបគឺជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេដោយសារតែសមាជិកជារដ្ឋរបស់ខ្លួនភាគច្រើនគឺជាអ្នកពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើការនាំចូលថាមពលពីប្រទេសរុស្ស៊ី ជាពិសេសហ្គាស។
គិតចាប់តាំងពីពេលកើតមានជម្លោះកាលពីខែកុម្ភៈរហូតមក បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៧បាននាំគ្នាធ្វើទណ្ឌកម្មរួមគ្នាប្រឆាំងទៅនឹងការនាំចូលប្រេងរបស់រុស្ស៊ី ហើយក៏បានទទួលការឆ្លើយតបយ៉ាងចាស់ដៃពីរដ្ឋាភិបាលទីក្រុងមូស្គូដោយការកាត់បន្ថយការផ្គត់ផ្គង់ហ្គាសយ៉ាងខ្លាំងពីមួយដំណាក់កាលទៅមួយដំណាក់កាល។
ក្នុងពេលជាមួយគ្នានេះ អាមេរិក និងអជ្ញាធរជាតិនៃកិច្ចការងាររក្សាទុនបម្រុងបានសម្រេចចិត្តក្នុងការបង្កើនអត្រាការប្រាក់យ៉ាងខ្ពស់ដោយសង្ឃឹមថានឹងអាចរុញឲ្យបណ្ណបំណុលរបស់រតនាគារជាតិមានតម្លៃកាន់តែខ្លាំងឡើង និងធ្វើឲ្យក្រដាសលុយដុល្លារទទួលបានចំណាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់អ្នកវិនិយោគជាងក្រដាសលុយអឺរ៉ូ។
គិតត្រឹមប៉ុន្មានខែឆ្នាំ២០២២នេះប៉ុណ្ណោះអាមេរិកបានធ្វើការបង្កើនអត្រាការប្រាក់ដល់ទៅ៣ដងរួចទៅហើយ និងកំពុងបន្តដាក់ផែនការបង្កើនអត្រាការប្រាក់ជាលើកទី៤ផងដែរ ដែលវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់បញ្ហាវិបត្តិអតិផរណានៅក្នុងប្រទេសរបស់ខ្លួនផងនោះ។
ដោយឡែក ធនាគារកណ្តាលអឺរ៉ុបក៏បានដាក់ផែនការក្នុងការបង្កើនអត្រាការប្រាក់របស់ខ្លួនផងដែរ ដើម្បីអាចទាញអត្រាអតិផរណាឲ្យធ្លាក់ចុះមកវិញខ្លះប្រហែលជា២ភាគរយ ប៉ុន្តែគេជឿជាក់ថា នឹងមានភាពយឺតយ៉ាវជាងការសម្រេចចិត្តរបស់អាមេរិកបន្តិច ខណៈដែលកាលពីខែកក្កដាកន្លងមកនេះ អឺរ៉ុបបានតម្លើងការប្រាក់ប្រមាណជា០,២៥ភាគរយក្នុងពេលដែលអាមេរិកបានបង្កើនអត្រាការប្រាក់ដល់ទៅ០,៧៥ភាគរយកាលពីខែមិថុនា។
អ្នកសេដ្ឋវិទូមួយចំនួនបានរំពឹងទុកថា ប្រាក់ដុល្លារនឹងបន្តទទួលបានអត្ថប្រយោជន៍ពីតំណែងរបស់ខ្លួននៅក្នុងទីផ្សារជាជម្រកសុវត្ថិភាព ឬ safe haven សម្រាប់វិនិយោគិនអន្តរជាតិ និងផលប្រយោជន៍ពាណិជ្ជកម្ម ជាពិសេសការក្នុងស្ថានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចរបស់អឺរ៉ុបដូចពេលបច្ចុប្បន្ននេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content