ភ្នំពេញ ៖ ក្នុងឆ្នាំ២០២១កន្លងទៅ កម្ពុជាទទួលបានទុនវិនិយោគសរុបលើវិស័យអគ្គិសនីចំនួន ១ ៦៦៩លានដុល្លារអាមេរិក ក្នុងនោះការវិនិយោគដោយអគ្គិសនីកម្ពុជាមានទឹកប្រាក់ ៦៤១លានដុល្លារអាមេរិក និងការវិនិយោគដោយវិស័យឯកជនមានទឹកប្រាក់ចំនួន ១ ០២៨លានដុល្លារអាមេរិក ដែលបង្ហាញថា ការអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជាមានកំណើនជាបន្តបន្ទាប់។

របាយការណ៍របស់អាជ្ញាធរអគ្គិសនីចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ការវិនិយោគលើបណ្ដាញមានប្រវែង ៤១ ៤៨៨ គីឡូម៉ែត្រ ក្នុងនោះ ការវិនិយោគដោយអគ្គិសនីកម្ពុជាមាន ២០ ១៥០គីឡូម៉ែត្រ និងការវិនិយោគដោយឯកជនមាន ២១ ៣៣៨គីឡូម៉ែត្រ ។

គិតត្រឹមចុងឆ្នាំ២០២១ ព្រំដែននៃអាជ្ញាបណ្ណដែលផ្តល់ដោយឱ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយធ្វើការវិនិយោគ និងការអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនីទាំងរដ្ឋ និងវិស័យឯកជនមានចំនួន ១៤ ១៥១ភូមិ ស្មើនឹង ៩៩.៨៨ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេស។
របាយការណ៍ដដែលបានបង្ហាញដែរថា ក្នុងចំណោមភូមិដែលផ្តល់ឱ្យអ្នកកាន់អាជ្ញាបណ្ណទាំង ១៤ ១៥១ភូមិនេះ មានចំនួន ១៣ ៨១៨ភូមិ ស្មើនឹង ៩៧.៥៣% បានសាងសង់ខ្សែបណ្តាញរួច និងចំនួន ៣៥០ភូមិ ស្មើនឹង ២.៤៧% នៃចំនួនភូមិសរុបទូទាំងប្រទេសពុំទាន់មានខ្សែបណ្តាញទៅដល់ ។ សម្រាប់ភូមិដែលបានសាងសង់ខ្សែបណ្តាញរួចទាំង ១៣ ៨១៨ភូមិ មានចំនួន ១៣ ៧០៥ភូមិ ទទួលប្រភពផ្គត់ផ្គង់ពីប្រព័ន្ធបណ្តាញជាតិ មានចំនួន ១១១ភូមិ ទទួលប្រភពពីប្រទេសជិតខាង និងមានចំនួន ២ភូមិ ទទួលប្រភពពីម៉ាស៊ីនវៃសែលតូចៗ។

ដោយឡែកចំពោះភូមិចំនួន ៣៥០ ដែលពុំទាន់មានខ្សែបណ្តាញអគ្គិសនីទៅដល់ ភាគច្រើនឋិតនៅតំបន់កោះតំបន់លិចទឹកនៅរដូវវស្សា តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់បណ្តែតទឹកតំបន់ឆ្ងាយដាច់ស្រយាលដែលមានប្រជាជនរស់នៅរាយប៉ាយ។ល។
ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា នៅក្នុងពិធីបូកសរុបការងាររបស់អាជ្ញាធរអគ្គិសនីនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានថ្លែងឱ្យដឹងថា អាជ្ញាធរអគ្គិសនីកម្ពុជាមានការងារសំខាន់២ដែលត្រូវអនុវត្តន៍រួមមានទី១ ការអភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនី និងទី២ ការកែលម្អការផ្ដល់សេវាអគ្គិសនី ឱ្យអ្នកប្រើប្រាស់។

ឯកឧត្តមបានបញ្ជាក់ថា ៖
“គោលដៅនៃការអភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា ប្រទាក់គ្នាប្រមូលផ្ដុំប្រភពអគ្គិសនី ដែលបានអភិវឌ្ឍទាំងអស់បញ្ចូលគ្នា រួចធ្វើការបែងចែកនិងអភិវឌ្ឍប្រភពអគ្គិសនីបញ្ចូលក្នុងប្រព័ន្ធជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាមានប្រភពអគ្គិសនីកើនឡើងទាន់តាមកំណើននៃតម្រូវការ ដើម្បីឱ្យអ្នកប្រើប្រាស់អគ្គិសនីកាន់តែមានភាពងាយស្រួលក្នុងការទទួលសេវា និងដើម្បីឱ្យសេវាដែលផ្តល់ជូនអ្នកប្រើប្រាស់កាន់តែមានគុណភាព អាចទុកចិត្តបាន និងកាន់តែមានប្រសិទ្ធភាពសេដ្ឋកិច្ច”
ទន្ទឹមនឹងនេះក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បាន និងកំពុងស្វះស្វែងរកលទ្ធភាពផ្គត់ផ្គង់អគ្គិសនី តាមរូបភាពជាប្រព័ន្ធបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ (Solar Mini-Grid System) និងគម្រោងផ្តល់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (Solar Home System)។
ជាក់ស្ដែងក្នុងឆ្នាំ២០២១ ក្រសួងរ៉ែ និងថាមពល បានទទួលជំនួយពីអង្គការ UNDP ប្រចាំកម្ពុជា នូវប្រព័ន្ធបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ដល់ភូមិចំនួន៣ គឺភូមិស្ទឹងជ្រៅ ភូមិព្រែកស្ពាន ឋិតក្នុងឃុំកំពង់ព្រះគគីរ និងភូមិតាដោក ឋិតក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ខណៈអគ្គិសនីកម្ពុជា មានគម្រោងផ្តល់ប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យសម្រាប់ តម្លើងតាមផ្ទះ(Solar Home System) ចំនួន ១០ ០០០ប្រព័ន្ធ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content