កំពង់ចាម ៖ តាសក់ចាវ ត្រូវបានគេស្គាល់ថាជាអាហារប្រចាំខេត្តកំពង់ចាមដ៏ល្បីឈ្មោះ និងមានប្រជាប្រិយភាពបំផុតសម្រាប់មនុស្សដែលរស់នៅក្នុងខេត្ត ក៏ដូចជានៅស្ទើរទូទាំងប្រទេសកម្ពុជា ហើយក៏មានការទិញផ្ញើទៅក្រៅប្រទេសផងដែរ។
អ្នកស្រី ស៊ុយ ស្រីទូច ជាអាជីវករម្នាក់នៅផ្សារបឹងកុក ក្រុងកំពង់ចាម ដែលមានលក់តាសក់ចាវឆ្ងាញ់ និងអនាម័យបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា អ្នកស្រីបានធ្វើតាសក់ចាវនៅស្រុកកំពង់សៀមដែលជាលំនៅដ្ឋានអចិន្ត្រៃយ៍របស់អ្នកស្រី ហើយដឹកយកមកលក់បន្តនៅផ្សារបឹងកុក ក្រុងកំពង់ចាមជាប្រចាំថ្ងៃ ដោយតាសក់ចាវមួយគីឡូក្រាមអាចលក់បានក្នុងតម្លៃ ១០ ០០០រៀល និងមានរសជាតិប្រៃផ្អែម និងប្រៃផ្អែមល្មម ដែលតម្រូវតាមចំណង់ចំណូលចិត្តរបស់អតិថិជន ហើយជាធម្មតាអ្នកស្រីអាចលក់បានចន្លោះពី ២០០-៣០០គីឡូក្រាមក្នុងមួយថ្ងៃ ដោយមានទាំងបោះដុំទៅតាមបណ្តាខេត្តនានា ការលក់តាមអនឡាញ និងលក់រាយនៅផ្សារជាបន្តបន្ទាប់។
អ្នកស្រីបានបញ្ជាក់ថា ៖
“ចំពោះតាសក់ស្រស់ដែលជាវត្ថុធាតុដើមនៃត្រសក់ចាវខ្ញុំបានទិញពីកសិករ ដែលយកមកលក់បោះដុំនៅផ្សាររៀងរាល់ព្រឹកដោយរើសយកតាសក់ណាដែលល្អៗ ខ្លូតៗប៉ុណ្ណោះ។ ចំណែកឯតម្លៃតាសក់ស្រស់វិញ មានចន្លោះពី ១ ៥០០-២ ៥០០រៀលក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមរដូវកាលតាសក់ ហើយបើផាត់ថ្លៃគ្រឿងដូចជាស្ករ អំបិល និងគ្រឿងផ្សំផ្សេងទៀត រួមជាមួយកម្លាំងពលកម្មចេញទៅ អាជីវម្មតាសក់ចាវនេះហាក់ទទួលបានផលចំណេញគួរសមដែរ”
អ្នកស្រីបានបញ្ជាក់ថា ការធ្វើតាសក់ចាវនេះមិនសូវជាងាយស្រួលប៉ុន្មាននោះទេ ដោយដំបូងគេត្រូវលាងសម្អាត ចិតក្បាលតាសក់ចេញ ហើយដាក់ត្រាំទឹកអំបិលប្រមាណពីរយប់។ បន្ទាប់មកយកតាសក់ដែលត្រាំហើយទៅហាលថ្ងៃរយៈពេលបីថ្ងៃ រហូតតាសក់ឡើងសម្បុរសរួចយកវាមកចាវស្ករ ឬក៏ទឹកផ្អករយៈពេលពីរយប់បន្ថែមទៀតទើបអាចយកតាសក់ចាវនេះទៅលក់បាន។ នេះជាវិធីធ្វើតាសក់ចាវដែលម្ចាស់អាជីវកម្មខាងលើបានបង្ហើបប្រាប់។
គួរបញ្ជាក់ថា តាសក់ចាវ គឺជាអាហារដែលប្រជាជនខ្មែរនិយមចូលចិត្តទទួលទាន ដោយអាចទទួលទានជាមួយបាយ បបរ ឬច្នៃចម្អិនធ្វើជាសម្លរបានជាច្រើនមុខផ្សេងទៀតតាមចិត្តចង់ ដូចជាយកទៅចិញ្ច្រាំចៀនជាមួយពងទា យកទៅស្លរជាមួយសាច់ជ្រូក សាច់មាន់ ឬត្រីក៏បាន។ បើគិតទៅតាសក់ចាវអាចរក្សាទុកបានយូរ ចំណាយលុយតិច មានរសជាតិឆ្ងាញ់ និងចម្អិនបានលឿន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content