យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ IEA ដែលបានបង្ហាញកាលពីថ្ងៃដើមសប្តាហ៍កន្លងមកនេះថា ប្រតិបត្តិការលក់រថយន្តអគ្គិសនីនៅទូទាំងទីផ្សារពិភពលោកកាលពីឆ្នាំ២០២១ទទួលបានកំណត់ត្រាថ្មីមិនធ្លាប់មាន ហើយមិនត្រឹមតែប៉ុណ្ណោះនឹងបន្តភាពខ្លាំងដដែលសម្រាប់ឆ្នាំ២០២២នេះ។

ទោះបីជាយ៉ាងណាក្តី IEA ក៏បានព្រមានដែរថា ឧស្សាហកម្ម និងក្រុមអ្នកផលិតរថយន្តអគ្គិសនីទាំងឡាយត្រូវតែចាំបាច់នាំគ្នាធានាឲ្យបាននូវកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញតាមតម្រូវការទីផ្សារតាមរយៈការបង្កើនជម្រើសនៃការផលិតថ្មរថយន្តផង ក៏ដូចជាការផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗផង ដែលវាជាកត្តាសំខាន់ក្នុងការបង្ការមិនឲ្យទីផ្សារផលិតរថយន្តអគ្គិសនីមានការកកស្ទះ ឬការកើនឡើងតម្លៃនោះឡើយ។

របាយការណ៍របស់ IEA បានបញ្ជាក់ថា រថយន្តអគ្គិសនីសុទ្ធ ១០០ភាគរយព្រមទាំងរថយន្តកូនកាត់ ឬ Hybrid កាលពីក្នុងឆ្នាំ២០២១សម្រេចបានតួលេខលក់ដល់ទ្វេដងធៀបឆ្នាំចាស់ និងជាកំណត់ត្រាថ្មីផងប្រមាណជា៦,៦លានគ្រឿង បើទោះបីជាជួបបញ្ហាសង្វាក់ផលិតកម្មខ្លះៗក្តី។ ជាមួយគ្នានេះ IEA ក៏បានព្យាករណ៍ថាតួលេខនៃការលក់នឹងនៅតែបន្តមានភាពរឹងម៉ាំក្នុងឆ្នាំ២០២២នេះ ជាក់ស្តែងគិតត្រឹមត្រីមាសដំបូងនេះរថយន្តសរុបដែលបានលក់ចេញមានទៅដល់២លានគ្រឿងរួចទៅហើយ។
ក្នុងឆ្នាំ២០២១កន្លងទៅនេះរថយន្តអគ្គិសនីសរុបដែលកំពុងមានវត្តមាននៅលើដងផ្លូវសរុបទូទាំងពិភពលោកគឺមានចំនួនរហូតទៅដល់១៦,៥លានគ្រឿងពោលគឺស្ថិតនៅក្នុងអត្រាកើនឡើងដល់ទៅ៣០០ភាគរយធៀបទៅនឹងចំនួនដែលមានប្រើប្រាស់កាលពីឆ្នាំ២០១៨ប៉ុណ្ណោះ។ ដោយឡែកគិតត្រឹមក្នុងទីផ្សារប្រទេសចិនតែប៉ុណ្ណោះរថយន្តអគ្គិសនីបានកើនឡើង៣ដងនៅក្នុងឆ្នាំ២០២១ ឬប្រមាណជា ៣,៣លានគ្រឿងដែលស្មើទៅនឹងពាក់កណ្តាលនៃរថយន្តអគ្គិសនីសរុបត្រូវបានលក់នៅលើពិភពលោក ខណៈដែលនៅទីផ្សារអឺរ៉ុបក៏មានកំណើនខ្លាំងគួរឲ្យកត់សំគាល់ប្រមាណជា៦៥ភាគរយអត្រាកំណើនទៅដល់ ២,៣លានគ្រឿងហើយបន្ទាប់មកគឺនៅអាមេរិកប្រមាណជា៦៣ម៉ឺនគ្រឿង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content