ចិន និងបណ្តាប្រទេសអាស៊ីកណ្តាល ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ចំពេលកំពុងមានសង្គ្រាមពន្ធគយជាមួយនឹងសហរដ្ឋអាម៉េរិក

កាលពីថ្ងៃសៅរ៍ អ្នកការទូតជាន់ខ្ពស់មកពីអាស៊ីកណ្តាលចំនួន ៦ ប្រទេសជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ីកណ្តាលលើកទីប្រាំមួយនៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន ដើម្បី ពិភាក្សាស៊ីជម្រៅលើការជំរុញកិច្ចសហប្រតិបត្តិការរវាងពួកគេ។ ប្រទេសទាំង ៦ នេះមានដូចជា៖ ចិន, កាហ្សាក់ស្ថាន, អ៊ូសបេគីស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, និងតួកមេនីស្ថាន។

សាធារណរដ្ឋកូរ៉េ ផ្តល់ជំនួយ ១២លានដុល្លារ ដល់កម្ពុជាលើការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្ម

សាធារណរដ្ឋកូរ៉េ ផ្តល់ជំនួយ ១២លានដុល្លារដល់ប្រទេសកម្ពុជា លើការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្ម ដើម្បីពង្រឹងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា

តម្លៃកៅស៊ូនាំចេញទៅកាន់ទីផ្សារបរទេសកើនឡើង ខណៈបរិមាណនៃការនាំចេញធ្លាក់ចុះ

ការនាំចេញកៅស៊ូសម្រេចបានចំនួន ៣៣៨,០០០តោន ស្មើនឹងទឹកប្រាក់ចំនួន ៥៦១,៨លានដុល្លារអាម៉េរិក ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលការនាំចេញមានចំនួន៣៦៨,០៤៨តោន  ស្មើនឹងទឹកប្រាក់ចំនួន៤៩០,៥លានដុល្លារអាម៉េរិក ឃើញថាបរិមាណនាំចេញថយចុះ ចំនួន ៣០ ,០៤៨តោន

តម្លៃប្រេងឡើងថ្លៃបន្តិចបន្ទាប់ពីមានសញ្ញាថយចុះភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន

តម្លៃប្រេងឆៅម៉ាក WTI ឡើងថ្លៃ ០,៩៥% ឬ មានតម្លៃ ៦២,៨៦ ដុល្លារក្នុងមួយបារ៉ែល ស្តខណៈដែលតម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៧% ឬ មានតម្លៃ ៦៦,៥៨ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា – សភាឧស្សាកម្មថៃ ចុះកិច្ចព្រមព្រៀងលើការទិញដំឡូងមី និងពោតក្រហមពីកម្ពុជាសរុប៤០ម៉ឺនតោនក្នុងមួយឆ្នាំ

កម្ពុជា និងសភាឧស្សាកម្មថៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើការទិញដំឡូងមីពីកម្ពុជាក្នុងមួយឆ្នាំចំនួន ៣០០,​០០០​តោន និងពោតក្រហម ១០០,០០០តោន

អាមេរិកត្រៀមសព្វាអាវុធដល់ទៅ១០០ពាន់លានដុល្លារ ទុកលក់ឲ្យអារ៉ាប៊ីសាអូឌីតក្នុងដំណើរទស្សនកិច្ចលោក Trump នៅខែក្រោយ

រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានត្រៀមសំណើជាកញ្ចប់អាវុធតម្លៃដល់ទៅ១០០ពាន់លានដុល្លារដើម្បីលក់ឲ្យទៅឲ្យព្រះរាជាណាចក្រដ៏មានទ្រព្យសម្បត្តិនៅតំបន់អារ៉ាប់

កម្ពុជា រៀបចំសេចក្តីព្រាងនីតិវិធីថ្មី ដើម្បីទទួលបានការបន្តចូលទៅកាន់ទីផ្សារអាមេរិក

កម្ពុជា កំពុងរៀបចំសេចក្តីព្រាងនីតិវិធីពិសេសថ្មីមួយ ដើម្បីត្រួតពិនិត្យការអនុវត្តតម្លាភាពពាណិជ្ជកម្ម ដោយអនុលោមតាមវិធាននៃប្រភពដើម ដែល​មានតម្លៃជាង ១០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីទទួលបានការបន្តចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក

កម្ពុជា- ជប៉ុន បន្តគម្រោងរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាមួយក្រុមការងារជំនាញការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីគ្រោងរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែក្នុងតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក

រដ្ឋាភិបាល និងវិស័យឯកជន រួមគ្នាលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ជំរុញការប្រកួតប្រជែង និងពង្រីកទីផ្សារ 

រដ្ឋាភិបាល និងវិស័យឯកជន តាមរយៈសភាពាណិជ្ជកម្មកម្ពុជា រួមគ្នាលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ជំរុញការប្រកួតប្រជែង និងពង្រីកទីផ្សារឱ្យកាន់តែទូលាយ

ADB បានបែងចែកថវិកាជិត ៤០ ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក

ADB បែងចែកថវិកាជិត ៤០ ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងឆ្នាំ ២០២៤ រួមនឹងសហហិរញ្ញប្បទានចំនួន ១៤,៩ ពាន់លានដុល្លារ