កម្ពុជា – សភាឧស្សាកម្មថៃ ចុះកិច្ចព្រមព្រៀងលើការទិញដំឡូងមី និងពោតក្រហមពីកម្ពុជាសរុប៤០ម៉ឺនតោនក្នុងមួយឆ្នាំ

បាងកក, ថៃ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំប្រតិភូសហព័ន្ធដំឡូងមីកម្ពុជាទៅចូលរួមក្នុងកិច្ចជំនួបជាមួយសភាឧស្សាកម្មថៃ និងបានចុះអនុស្សរណៈនៃការយោគយល់គ្នាលើការទិញដំឡូងមីចំនួន ៣០០,​០០០​តោន និងពោតក្រហម ១០០,០០០តោនពីកម្ពុជាក្នុងមួយឆ្នាំ។

ចាប់តាំងពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ ប្រតិភូសហព័ន្ធដំឡូងមីកម្ពុជា តំណាងដោយ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមី ចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើការទិញលក់ផលិតផលដំឡូងមី និងពោតក្រហមពីកម្ពុជា ដោយមានការចូលរួមពីប្រតិភូកម្ពុជាចំនួន ១២រូប រួមមានតំណាងអគ្គនាយករងជំរុញពាណិជ្ជកម្ម តំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងឧកញ៉ា ច្រាយ ស៊ុន ប្រធានសហព័ន្ធដំឡូងមី និងសហការី ព្រមទាំងតំណាងសភាឧស្សាហកម្មថៃ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសថៃ ចំនួន ៣២រូប ផងដែរ។

ក្នុងឱកាសនោះ ប្រតិភូកម្ពុជា និងសភាឧហ្សាកម្មថៃបានពិភាក្សាយ៉ាងផុលផុស ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មកែច្នៃរវាងកម្ពុជា-ថៃ ដែលផ្តោតទៅលើផលិតកម្មដំឡូងមី ពោត សណ្តែក វត្ថុធាតុដើមផលិតចំណីសត្វ,កិច្ចសម្រួលពាណិជ្ជកម្ម និងភស្តុភាកម្ម។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគថៃ ទៅដាក់ទុនវិនិយោគ និងធ្វើអាជីកម្មនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។

ក្រោយពីចប់ជំនួបពិភាក្សាខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Koson Group និង សហព័ន្ធដំឡូងមីកម្ពុជា ដែលក្រុមហ៊ុន Koson Group នឹងទទួលទិញដំឡូងមីចំនួន ៣០០,០០០តោន និងពោតក្រហមចំនួន ១០០,០០០តោន ក្នុងមួយឆ្នាំពីកម្ពុជាតាមរយៈសហព័ន្ធដំឡូងមីកម្ពុជា។

ក្នុងបេសកកម្មនេះដែរ ប្រតិភូកម្ពុជាក៏បានធ្វើដំណើរទស្សនកិច្ច រោងចក្រកែច្នៃដំឡូងមី ប្រេងដូង រោងចក្រគ្រឿងសំអាង និងរោងចក្រធ្វេីជី មួយចំនួន រួមមាន៖ ១.) ក្រុមហ៊ុន Thai Eastern Group Holding Plc. ជាក្រុមហ៊ុនចែកចាយប្រេងដូងឆៅ, ២.) ក្រុមហ៊ុន Global Green Chemical Plc. ជាក្រុមហ៊ុនផលិត Bio ប្រេងម៉ាស៊ូត, ៣.) ក្រុមហ៊ុន Koson Group ជាក្រុមហ៊ុនផលិត Biomass, ៤.) ក្រុមហ៊ុន Thai Ruamjai Vegetable Oil Ltd ជាក្រុមហ៊ុនផលិតប្រេងឆារពីកន្ទក់ ៥.) ក្រុមហ៊ុន Saksiam Group ជាក្រុមហ៊ុនផលិតជី និង៦.)ក្រុមហ៊ុន Kovic Kate International (Thailand) Ltd. ជាក្រុមហ៊ុន អាហាររូបត្ថម្ភ ទឹកអប់ និងគ្រឿងសំអាង ផងដែរ ដើម្បីស្វែងរកឱកាសទីផ្សារសម្រាប់ការផ្គត់ផ្គង់ផលិតផលធ្វើជាវត្ថុធាតុដើមកែច្នៃសម្រាប់ផលិតផលសម្រេច ដែលនាំចូលពីកម្ពុជា។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *