ក្រុមហ៊ុនចិនដែលវិនិយោគគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ចង់វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត

ក្រុមហ៊ុនធំមួយរបស់ចិនដែលវិនិយោគគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់អារម្មណ៍លើការវិនិយោគតំបន់សេដ្ឋកិច្ចពិសេស និង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

កម្ពុជារៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន ដើម្បីផ្សព្វផ្សាយមុខម្ហូប និងសក្តានុពលទេសចរណ៍

ក្រសួងទេសចរណ៍កម្ពុជា នឹងរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិនក្នុងគោលបំណងផ្សព្វផ្សាយមុខម្ហូប និងបង្កើនសក្តានុពលទេសចរណ៍កម្ពុជា

រដ្ឋាភិបាលឡាវ កំពុងងាកទៅរកការជួញដូរមាស ដើម្បីស្រោចស្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេស

រដ្ឋាភិបាលឡាវកំពុងងាកទៅរកការជួញដូរមាស ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេ ទាក់ទាញការវិនិយោគពីបរទេស និងបង្កើនទុនបម្រុង

កម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា»

នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម នឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទី»

ទោះបីជាសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជា ប៉ុន្តែអាស៊ាននៅតែមានភាពទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI)

នៅចន្លោះឆ្នាំ ២០២១ និង ២០២៣ ការវិនិយោគពីបរទេសជាមធ្យមមានទឹកប្រាក់ចំនួន ២២០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលពង្រឹងសមត្ថភាពរបស់អាស៊ានក្នុងនាមជាអ្នកទទួលបានការវិនិយោគផ្ទាល់ពីបរទេសដ៏កំពូលក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍រយៈពេល៣ឆ្នាំជាប់ៗគ្នា

រាជរដ្ឋាភិបាល និងប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រកាសបញ្ចុះតម្លៃចំណត និងវិធានការអនុគ្រោះដល់ក្រុមហ៊ុនអាកាសចរណ៍បើកជើងហោះហើរថ្មី

រាជរដ្ឋាភិបាល និងប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានប្រកាសបញ្ចុះតម្លៃចំណត និងវិធានការអនុគ្រោះមួយចំនួន ដើម្បីជាការលើកទឹកចិត្ត និងទាក់ទាញ

រយៈពេល ៩ ខែ កម្ពុជារកចំណូលបាន ៣៣៥ លានដុល្លារពីការនាំចេញអង្ករជាង៤៤ម៉ឺនតោន 

ឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់ថា៖« អង្ករកម្ពុជាកំពុងរីកចម្រើននៅលើទីផ្សារអន្តរជាតិ ជាមួយនឹងការទទួលស្គាល់គុណភាពល្អ ដោយសារកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋ និងផ្នែកឯកជនក្នុងការលើកកម្ពស់អង្ករកម្ពុជា និងការបង្កើនគុណភាពអង្ករ»។

ចិន ខិតខំបង្កើតវិធានការជំរុញសេដ្ឋកិច្ចដែលនៅជាប់ទ្រឹង ប៉ុន្តែកំណើនកើនឡើងក្នុងល្បឿនយឺត

កំណើនសេដ្ឋកិច្ចចិនបានកើនឡើងក្នុងល្បឿនយឺតបំផុតនៅក្នុងត្រីមាសទី ៣ ខណៈដែលរដ្ឋាភិបាលកំពុងព្យាយាមជំរុញសេដ្ឋកិច្ចដែលនៅជាប់គាំង ជាពិសេសគោលនយោបាយក្នុងការជួយស្រោចស្រង់វិស័យអចលនទ្រព្យដែលធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។

តម្លៃប្រេងបន្តឡើងថ្លៃ​ ដោយសារស្តុកប្រេងអាម៉េរិកធ្លាក់ចុះ និងជម្លោះមជ្ឈិមបូព៌ាកាន់តែតានតឹង

នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ០,២ ភាគរយ ឬ ៧៤,៦១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,២ ភាគរយ ឬ ៧០,៨៤ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា នឹងនាំអង្ករទៅបង្ហាញពិភពលោកតាមកម្មវិធីពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅប្រទេសបារាំង

កម្ពុជា នឹងនាំយកផលិផលអង្ករដែលមានគុណភាពល្អរបស់កម្ពុជាទៅបង្ហាញពិភពលោក និងស្វែងរកទីផ្សារសម្រាប់នាំចេញក៏ដូចជាស្វែងរកដៃគូពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងប្រទេសបារាំង