រយៈពេល ៩ ខែ កម្ពុជារកចំណូលបាន ៣៣៥ លានដុល្លារពីការនាំចេញអង្ករជាង៤៤ម៉ឺនតោន 

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករបានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០​២៤ កន្លងទៅនេះ កម្ពុជាបាននាំចេញអង្ករចំនួន ៤៤៥ ៩១៣តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ចំនួន ៣៣៥.៤០លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ដដែល អង្ករចំនួន ៤៤៥ ៩១៣តោន ត្រូវបាននាំចេញតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន ២២៨ ៧៣១ តោន គិតជាទឹកប្រាក់ចំនួន១៨​៦​.៦៧ លានដុល្លារសហរដ្ឋអាមេរិក និងនាំទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៨១ ៤២៣ តោន គិតជាទឹកប្រាក់ចំនួន ៥២.៦៣ លានដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ ក៏បាននាំចេញទៅកាន់ប្រទេសចំនួន៧ក្នុងអាស៊ាន រួមទាំងទីម័រខាងកើត បានបរិមាណចំនួន៨៦ ០៤៣ តោន គិតជាទឹកប្រាក់ចំនួន ៥២.២៣ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៩ ប្រ​ទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី និងញូវហ្សេឡេនជាដើម បានចំនួន ៤៩ ៧១៦ តោន គិតជាទឹកប្រាក់ចំនួន ៤៣.៨៧ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញ គឺជាអង្ករក្រអូប អង្ករសគ្រាប់វែង អង្ករសម្រូប និងអង្ករសរីរាង្គ ​រួមមាន៖អង្ករក្រអូបចំនួន ៧២.០១% ប្រភេទអង្ករសធម្មតា ២២.៥២% អង្ករចំហ៊ុយ ៣.៣១% អង្ករសរីរាង្គចំនួន ១.៨២% និងអង្ករផ្សេងៗចំនួន ០.៣៤% ។

ក្រៅពីនោះ កម្ពុជាក៏បាននាំចេញស្រូវចំនួន ៣,៣៦៨,០១២ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ១ ០៦៦.១៤ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៦.៣០ % បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ចផងដែរ។

ជាមួយនឹងចំនួនទិន្នន័យនៃការនាំចេញស្រូវអង្ករនេះ លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងឱ្យដឹងថា ការបង្កើនផលិតកម្ម សមត្ថភាពស្តុក និងលើកកម្ពស់ស្តង់ដារគុណភាពអង្ករ គឺជាមូលហេតុសំខាន់ៗក្នុងការលើកតម្កើងអង្កររបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។

ឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់យ៉ាងដូច្នេះថា៖

« អង្ករកម្ពុជាកំពុងរីកចម្រើននៅលើទីផ្សារអន្តរជាតិជាមួយនឹងការទទួលស្គាល់គុណភាពល្អ ដោយសារកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋ និងផ្នែកឯកជនក្នុងការលើកកម្ពស់អង្ករកម្ពុជា និងការបង្កើនគុណភាពអង្ករ»។

គួររំលឹកថា កាលពីពេលកន្លងទៅ សហព័ន្ធស្រូវអង្ករកម្ពុជាបានកំណត់គោលដៅប្រកបដោយមហិច្ឆតាក្នុងការនាំចេញអង្ករឱ្យបានយ៉ាងហោចណាស់មួយលានតោននៅឆ្នាំ២០២៥ ខណៈដែលបច្ចុប្បន្នកម្ពុជាមានផ្ទៃដីធ្វើស្រែសរុបចំនួន ៣,៥៤លានហិកតា និងអាចផលិតស្រូវប្រចាំឆ្នាំបាន ១២,៤៩លានតោន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និងគំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/12/2024

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និង គំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម ។

រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/12/2024

ស្របពេលបច្ចេកវិទ្យាថ្មីៗក្នុងវិស័យហិរញ្ញវត្ថុមានការវិវត្តន៍ក្នុងល្បឿនលឿនហួសពីការរំពឹងទុក រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុតាមរយៈការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងផែនទីមគ្គទេសក៍ពាក់ព័ន្ធ

កាណាដា កំពុងពិចារណាលើការដាក់ពន្ធនាំចេញសារធាតុ​អ៊ុយរ៉ាញ៉ូម និង​ប្រេងរបស់ខ្លួនទៅកាន់អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

មន្ត្រីនៅក្នុងរដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Justin Trudeau កំពុងពិភាក្សាអំពីលទ្ធភាពនៃការដំឡើងពន្ធលើការនាំចេញលើទំនិញដូចជា អ៊ុយរ៉ាញ៉ូម ប្រេង និងប៉ូតាស្យូម។ មធ្យោបាយនេះត្រូវបានលើក​ឡើង​ បន្ទាប់ពី Donald Trump ប្រកាសពីការដាក់​ពន្ធលើការនាំចូលពីកាណាដា ម៉ិកស៊ិក និងចិន។

ពោតលីងអប់បាត់ដំបង រសជាតិប្លែក​ និងកំពុងមានការគាំទ្រ

ជំនួញ, ព្រឹត្តិការណ៍

• 13/12/2024

ពោតលីងអប់ ជាអាហារសម្រន់មួយប្រភេទរបស់សិប្បកម្មកែច្នៃគ្រាប់ធញ្ញជាតិលក្ខណៈគ្រួសារមួយនៅខេត្តបាត់ដំបង កំពុងមានប្រជាប្រិយភាព ដែលទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងតំបន់ទាំងចាស់ទាំងក្មេង

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងរយៈពេល១១ខែឆ្នាំ២០២៤ កើនដល់ជាង៥០ប៊ីលានដុល្លារអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងរយៈពេល១១ខែ ដើមឆ្នាំ ២០២៤ បានកើនដល់ជាង៥០ប៊ីលានដុល្លារអាមេរិក មានកំណើនជាង១៦ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣

សម្តេច​ធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសា​សន៍៦ ចំណុច ជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម​ និងពង្រីកទីផ្សារឱ្យកាន់តែទូលាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍៦ចំណុចដល់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងធានាឱ្យផលិតផលកម្ពុជាមានទីផ្សារយ៉ាងទូលំទូលាយ

ទ័ពអាកាសចិនប្រើប្រាស់វិធីសាស្ត្រហ្វឹកហាត់បែបបុរាណអាយុកាលជាង១ពាន់ឆ្នាំសម្រាប់ពីឡុតត្រៀមប្រយុទ្ធសង្គ្រាមទំនើបៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/12/2024

Qigong គឺជាយុទ្ធគុណចិនដែលមានអាយុកាលជាង១,០០០ឆ្នាំមកហើយ ដោយការហ្វឹកហាត់នេះអាចជួយបង្កើនថាមពលស្នូលរបស់រាង្គកាយ ជាពិសេសការវិវឌ្ឍទៅនៃសាច់ដុំ

ស្ថាប័ន​រដ្ឋចំនួន ២ និង​ក្រុមហ៊ុន​ឯកជន​ចំនួន ២ ដាក់​ដំណើរការ​ជាផ្លូវការ​នូវកម្ម​វិធី​អន្ត​រ​ក​ម្ម​ផ្លា​ស់​ប្តូ​រ​ទិ​ន្ន​ន័​យ​រ​ប​​ស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/12/2024

ការ​ដាក់ឱ្យ​ប្រើប្រាស់នូវ​ប្រព័ន្ធចែក​រំលែក​ កម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្ន​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងជួយ​សម្រួលដល់វិស័យ​ហិរញ្ញវត្ថុ និងអចលនទ្រព្យ

សម្តេចមហាបវរធិបតី ណែនាំក្រសួងពាណិជ្ជកម្ម បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផ្នែកលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាណិជ្ជកម្មបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ

តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីមានការព្យាករណ៍អំពីកំណើននៃការផ្គត់ផ្គង់ក្នុងទីផ្សារប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,១៥ ភាគរយ ឬ ៧៣,៤១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៣៨ ភាគរយ ឬ ៧០ ដុល្លារក្នុងមួយបារ៉ែល