រាជរដ្ឋាភិបាល និងប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រកាសបញ្ចុះតម្លៃចំណត និងវិធានការអនុគ្រោះដល់ក្រុមហ៊ុនអាកាសចរណ៍បើកជើងហោះហើរថ្មី

សៀមរាប៖ រាជរដ្ឋាភិបាល និងប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ​បានប្រកាសបញ្ចុះតម្លៃចំណត និងវិធានការអនុគ្រោះ ដើម្បីជាការលើកទឹកចិត្ត និងទាក់ទាញ​ឱ្យក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតបង្កើតផ្លូវហោះហើរថ្មី និងពង្រីកប្រតិបត្តិការអាជីវកម្មនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលបើកឱ្យដំណើរការអស់រយៈពេល១ឆ្នាំកន្លងទៅនេះ។

លោក ស៊ូ បូ ប្រធានក្រុមហ៊ុន យុនណាន អ៊ែរអ៊ិនវេសមែន (ខេមបូឌា) បានជឿជាក់ថា តាមរយៈវិធានការលើកទឹកចិត្តនេះ​នឹងអាចទាក់ទាញ​ឱ្យក្រុមហ៊ុនអាកាសចរណ៍បង្កើតផ្លូវហោះហើរថ្មី និងពង្រីកប្រតិបត្តិការអាជីវកម្មនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

លោកបានថ្លែង​បញ្ជាក់ថា ការផ្តល់ការលើកទឹកចិត្តសម្រាប់ការបើកជើងហោះហើរថ្មី (New Rou​tes) ឬជើងហោះហើរដែលបានផ្អាកជាង១២ ខែ ហើយធ្វើការតភ្ជាប់ហោះហើរឡើងវិញ ដោយបញ្ចុះតម្លៃទាំង​ស្រុង១០០​% ​នូវថ្លៃចុះចត (Landing) ថ្លៃចំណត (Parking) ថ្លៃភ្លើងបំភ្លឺ (Lighting) និងថ្លៃស្ពានឆ្លងចូលយន្តហោះ (Aero​bridge) ក្នុងឆ្នាំដំបូង។ ចំណែកឆ្នាំទី២ តម្លៃទាំងនេះនឹងត្រូវគិតថ្លៃតែពាក់កណ្តាល ឬ៥០% ប៉ុណ្ណោះ​។

ដោយឡែក ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានលើកឡើងពីគោលនយោបាយ និងវិធានការអនុគ្រោះ​មួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនាពេលថ្មីៗនេះ ក្នុងការជំរុញ និងសម្រួលដល់ការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីនៅខេត្តសៀមរាប ដែលគោលនយោ​បាយ និងវិធានការទាំងនោះរួមមាន៖

១-ក្របខ័ណ្ឌក្រសួងទេសចរណ៍
– បានដាក់ចុះយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» សំដៅជំរុញសន្ទុះងើបឡើងវិញវិស័យទេសចរណ៍ខេត្តសៀមរាប។
– បានលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤។
– ពន្យារ ឬបន្ថែមសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ពី ២ឆ្នាំ ទៅ ៣ឆ្នាំ ម្តង។

២-ក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

– កម្រៃសិទ្ធិហោះហើរតែម្ខាង (Traffic Right Charge – Royalty) ដល់ក្រុមហ៊ុន អាកាសចរណ៍ដែលប្រតិបត្តិការជើងហោះហើរអន្តរជាតិចេញ-ចូលអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ រួមមាន៖
– ផ្តល់ការចុះកម្រៃ ៥០% ដូចគ្នាជាមួយ Airlines ផ្សេងទៀតដែរ សម្រាប់ជើងហោះហើរបន្ថែម (Extra Flight) និងជើងហោះហើរដោយយន្តហោះជួល (Charter Flight)
– ផ្តល់ការចុះកម្រៃ ៥០% ចំពោះជើងហោះហើរជាប្រចាំ (Regular Flight) គ្រប់ជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ចំពោះកម្រៃ Royalty ចំនួន ៥០% ទៀត ដែលនៅសល់ ត្រូវបានផ្តល់ជាការលើកទឹកចិត្ត (Incentive) បន្ថែមស្របទៅតាមលក្ខណ្ឌ កំណត់ដូចខាងក្រោម៖

ក- សម្រាប់ជើងហោះហើរជាប្រចាំ (Regular Flight) ទាំងឡាយណាដែលផ្ទុកអ្នកដំណើរចាប់ពី ១២០នាក់ ដល់ ១៤៩នាក់ ទទួលបានការកាត់បន្ថយកម្រៃចំនួន ២៥% បន្ថែម (ឬទទួលបានការកាត់បន្ថយសរុប ៧៥%) និង

ខ- សម្រាប់ជើងហោះហើរជាប្រចាំ (Regular Flight) ទាំងឡាយណាដែលផ្ទុកអ្នក ដំណើរចាប់ពី១៥០នាក់ឡើងទៅ នឹងត្រូវទទួលបានការការចុះកម្រៃ Royalty ចំនួន៥០% បន្ថែម (ឬទទួលបានការកាត់បន្ថយសរុប១០០%)Air Navigation Charges for Landing (កម្រៃសេវានាំផ្លូវសម្រាប់ការចុះចត)។      

– បានកាត់បន្ថយកម្រៃសេវានាំផ្លូវសម្រាប់ការចុះចត (Air Navigation Charges for Landing) ចំនួន៥០% ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការជើងហោះហើរ ក្នុងស្រុក (Domestic) និងអន្តរជាតិ (Inter​national) នៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ សម្រាប់រដូវខ្សត់ភ្ញៀវ/រដូវបៃតង (Low season/​Green season)។

សូមជម្រាបដែរថា សម្រាប់រយៈពេល ៩ខែ (មករា-កញ្ញា) ឆ្នាំ២០២៤ ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្អរ (SAI) រួមមាន៖

– ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១ម៉ឺនជើង (១០,៩៨៩ ជើង) មានការកើនឡើងប្រមាណ ២៤% បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា (៩ខែ) ឆ្នាំ២០២៣-= អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៩សែននាក់ (៩៧៤,២០៣ នាក់) មានការកើនឡើងប្រមាណ ៣១% បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា (៩ខែ) ឆ្នាំ២០២៣។

-ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៧៦តោន (៧៦,០០០គីឡូក្រាម) មានការថយចុះប្រមាណ (៤៦%) បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា (៩ខែ) ឆ្នាំ២០២៣៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱ្យ​អនុវត្ត ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ​២០២៦​-​២០៣០​» ​ដោយ​កំណត់​ទិសដៅ​ពង្រីក​សក្តានុពល​ទេសចរណ៍​ ​និង​ធុរកិច្ច ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធុរកិច្ច ​និង​លម្ហែ​កម្សាន្ត​កម្រិត​អន្តរជាតិ​ ​

សេដ្ឋកិច្ចចិន បង្ហាញសញ្ញាចុះខ្សោយក្នុងខែសីហា ដោយសារការលក់រាយក្នុងស្រុក និងការវិនិយោគលើអចលនទ្រព្យបន្តដាំក្បាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

បរទេស៖ ផ្អែកតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS បានបង្ហាញថា សេដ្ឋកិច្ចចិន បានបង្ហាញសញ្ញាចុះខ្សោយកាលពីអំឡុងខែសីហាកន្លងទៅនេះ ដោយសារតែការលក់រាយក្នុងស្រុក ព្រមទាំងការវិនិយោគលើវិស័យអចលនទ្រព្យបន្តធ្លាក់ចុះខ្លាំង នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។ កាលពីថ្ងៃអង្គារកន្លងទៅនេះ អគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS ចេញផ្សាយទិន្នន័យថា ទិន្នផលឧស្សាហកម្មបានកើនឡើង ៥,២ ភាគរយបើធៀបនឹង ៤,៥ ភាគរយក្នុងខែកក្កដា

អាហ្វ្រិកខាងត្បូង ចង់រឹតចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយឥណ្ឌា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/09/2026

បរទេស ៖ អាហ្វ្រិកខាងត្បូង កំពុងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគដោយផ្ទាល់ជាមួយឥណ្ឌាលើវិស័យសំខាន់ៗជាច្រើន ដូចជា រ៉ែយុទ្ធសាស្ត្រ ឧស្សាហកម្មបៃតង ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេដ្ឋកិច្ចឌីជីថល ខណៈដែលបច្ចុប្បន្ននេះ ឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់អាហ្វ្រិកខាងត្បូង ដោយក្នុងនោះមានក្រុមហ៊ុនឥណ្ឌាជាង ១៥០ បានបណ្តាក់ទុនសរុបលើសពី ១០ ពាន់លានដុល្លារ

ទុន​ ​២០០ ​លាន​ដុល្លារ​ ជំរុញ​កម្ពុជា​ឆ្ពោះទៅ​គោលដៅ​នាំចេញ​អង្ករ​ ១ លាន​តោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ការ​បង្កើន​ទុន​បង្វិល​ដល់​ ​២០០ ​លាន​ដុល្លារ​របស់​ធនាគារ​អភិវឌ្ឍន៍ ​និង​កសិកម្ម ​(​ARDB​)​ ​កំពុង​បង្កើន​ក្តី​សង្ឃឹម​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ​ក្នុង​ការ​សម្រេច​គោលដៅ​នាំ​អង្ករ​ចេញ​ ​១ លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២៦

រដ្ឋាភិបាលសម្រុកចែក​បណ្ណកម្មសិទ្ធិដីធ្លីដែលបានវាស់វែង ​និង​ចុះបញ្ជីរួច​ជូនប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បីប្រើប្រាស់​តាម​ការ​ចាំបាច់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/09/2026

ភ្នំពេញ ៖ បន្ទាប់ពីបានវាស់វែង និងចុះបញ្ជី​រួច រាជរដ្ឋាភិបាល​ដែលមានក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់​ ជា​សេនាធិការបាន​សម្រុកចែក​វិញ្ញាបនបត្រ ឬបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីជូន​ប្រជាពលរដ្ឋ​តាមបណ្ដាខេត្ត​ដែលបានបញ្ចប់ការ​វាស់វែង និង​ចុះបញ្ជី​រួចរាល់ជាស្ថាពរ ជាក់ស្ដែង ​កាលពីសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួង​រៀបចំដែន នគរូបនីយកម្ម និងសំណង់​ រួមជាមួយនឹង​មន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប​ទៀត បាន​ចុះប្រគល់បណ្ណជូនពលរដ្ឋ​ក្នុងខេត្ត​គោលដៅជាច្រើន។​ យោងតាម ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញ AI នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈទីក្រុងប៉េកាំងកំពុងជំរុញការចែករំលែកបច្ចេកវិទ្យា ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងក្រុម BRICS

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង​ DEFA រំពឹង​ជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថល​អាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០៣០

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀង​កម្រិត​តំបន់អាស៊ាន​ដំបូង​គេបង្អស់លើ​ពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល ​និងពង្រឹង​ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល​ និងសេដ្ឋកិច្ចឌីជីថលរវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ ។ កិច្ចព្រមព្រៀង​នេះ គ្រោងនឹង​ចុះហត្ថលេខា​នៅអំឡុងខែវិច្ឆិកា​ខាងមុខនេះ​ក្នុងកិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅប្រទេសហ្វីលីពីន ដោយរំពឹងថា វា​នឹងជំរុញការ​ធ្វើសេដ្ឋកិច្ចអនឡាញ​កើនឡើង​ទ្វេដង​។​ លោកជំទាវ​

ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ចូលរួម​កាន់តែ​ច្រើន​ក្នុង​យុទ្ធនាការ​​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ ​និង​គាំទ្រ​យុទ្ធនាការ​ ​Green Season ​

ចិន បង្ហាញគោលបំណងពង្រឹងតួនាទីមាស និងប្រាក់យ័នរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/09/2026

បរទេស ៖ នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញពីគោលបំណងពង្រឹងនូវតួនាទីរបស់មាសនៅក្នុងពិភពលោក ខណៈដែលខ្លួនកំពុងបង្កើនស្តុកទុកមាសដ៏សន្ធឹកសន្ធាប់ និងចង់ជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ(លុយយ័ន)ឱ្យកាន់តែច្រើនឡើង ព្រមទាំងទទួលយកប្រព័ន្ធទូទាត់ប្រាក់ជម្រើសថ្មីៗផងដែរសម្រាប់សមាជិក និងដៃគូពាណិជ្ជកម្មដែលបានចូលរួម។ អត្ថបទមួយដែលបានចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានសរសេរថា ប្រទេសចិន នៅតែបន្តបង្កើនការស្តុកទុកមាសរបស់ខ្លួន ព្រមទាំងខិតខំពង្រីកឥទ្ធិពលទីផ្សារនៃការប្រើប្រាស់ប្រាក់យ័ននៅលើឆាកអន្តរជាតិឱ្យកាន់តែទូលាយ ដើម្បីអាចកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ដែលកំពុងក្ក្លាយជាប្រធានបទដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺ

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព