តម្លៃប្រេងបន្តឡើងថ្លៃ​ ដោយសារស្តុកប្រេងអាម៉េរិកធ្លាក់ចុះ និងជម្លោះមជ្ឈិមបូព៌ាកាន់តែតានតឹង

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ៍រ បានរាយការណ៍័ថា តម្លៃប្រេងឆៅនៅតែបន្តឡើងថ្លៃដោយសារការធ្លាក់ចុះនៃចំនួនស្តុកប្រេងរបស់សហរដ្ឋអាមេរិក និងភាពតានតឹងនៅមជ្ឈិមបូព៌ាដែលកំពុងកើតមាន។

នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ០,២ ភាគរយ ឬ ៧៤,៦១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,២ ភាគរយ ឬ ៧០,៨៤ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅទាំងពីរបានឡើងថ្លៃ បន្ទាប់ពីទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពល (EIA) បានបង្ហាញថា ចំនួនស្តុកប្រេងឆៅ ប្រេងសាំង និងស្តុកចម្រុះរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន ២,២ លានបារ៉ែលកាលពីសប្តាហ៍មុន។ លើសពិនេះ ទិន្នផលប្រេងនៅរដ្ឋ North Dakota ដែលជារដ្ឋផលិតប្រេងធំជាងគេទី៣នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះប្រហែល ៥០០ ០០០ បារ៉ែលនៅខែតុលាបន្ទាប់ពីភ្លើងឆេះព្រៃបានឆ្លងចូលទៅក្នុងតំបន់ផលិតសំខាន់ៗ។ ទោះជាយ៉ាងណាក្ដី សង្វាក់ផលិតកម្មប្រេងឆៅរបស់សហរដ្ឋអាមេរិកបានឡើងដល់កម្រិតខ្ពស់បំផុត ពោលគឺប្រមាណ ១៣,៥ លានបារ៉ែលក្នុងមួយថ្ងៃ ប៉ុន្តែទិន្នន័យ EIA បានបង្ហាញពីការព្រួយបារម្ភអំពីក្រុមប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តអាចនឹងកាត់បន្ថយការផលិតកម្មបន្ថែមទៀតនៅឆ្នាំ២០២៥។

មិនត្រឹមតែប៉ុណ្ណោះ អង្គការ OPEC និងទីភ្នាក់ងារថាមពលអន្តរជាតិបានកាត់បន្ថយការព្យាករណ៍របស់ពួកគេសម្រាប់តម្រូវការប្រេងពិភពលោកនៅឆ្នាំ២០២៤ និង ២០២៥ ខណៈដែលការព្រួយបារម្ភអំពីការវាយប្រហារបស់អ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ត្រូវបានកាត់បន្ថយ ។

លើសពីនេះ អ្នកវិភាគបានរំពឹងថា តម្រូវការប្រេងពិភពលោកអាចនឹងថយចុះមកនៅត្រឹម ៩០០ ០០០ បារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៥ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ខណៈដែលមានការកើនឡើងនៃរថយន្តអគ្គិសនី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង