រដ្ឋាភិបាលកម្ពុជាដាក់ចេញជាសំណើក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េនៅកម្ពុជា

កម្ពុជាតាមរយៈគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ដាក់ចេញជាសំណើរថាគួរតែបង្កើតតំបន់សេដ្ឋកិច្ច ពិសេសមួយនៅកម្ពុជា សម្រាប់តែក្រុមហ៊ុនកូរ៉េ ក្នុងគោលដៅជំរុញវិនិយោគិនកូរ៉េដែលកំពុងរកស៊ី…

ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញារួមគ្នា

ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញា នៃសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាសហការលើវិស័យកម្មសិទ្ធិបញ្ញា ។

ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ីកំពុងចាប់អារម្មណ៍ប្រេងឆៅពីសហរដ្ឋអាម៉េរិក និងប្រេស៊ីល

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៦ ភាគរយ ឬ ៨៣,២៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៧៩,២៣ ដុល្លារក្នុងមួយបារ៉ែល

វេទិកាធុរកិច្ច កម្ពុជា-សាធារណរដ្ឋកូរ៉េ បញ្ជាក់ថាកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា

សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីសរុបប្រមាណ ៧៥១លានដុល្លារ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបក្រុមហ៊ុន ៩ នៅកូរ៉េ ដើម្បីទាក់ទាញការវិនិយោគ

ឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាបជូនអំពីសក្ដានុពលនានារបស់កម្ពុជា ការចំហនៃច្បាប់វិនិយោគរបស់កម្ពុជា ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសមានសិទ្ធិជាម្ចាស់

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានសំពៀតឥណទានសរុបប្រមាណជាង៤០០លានដុល្លារអាមេរិក

ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសផលិត នាំចេញកសិផលដ៏សំខាន់មួយក្នុងពិភពលោកកម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើបរិវត្តកម្មវិស័យកសិកម្ម

វិភាគ ៖ តើទ្រឹស្តី Dedollarisation អាចកំណត់ជោគវាសនាលុយដុល្លារបាន ឬយ៉ាងណា ?

ការទំលាក់រូបិយបណ្ណអាមេរិកចេញពីកំពូលតារាងគឺជារឿងមិនងាយស្រួលឡើយ ប៉ុន្តែព្រឹត្តិការណ៍ជម្លោះនៅអ៊ុយក្រែនវាបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល ខណៈប្រទេសធំៗមួយចំនួនចាប់ផ្តើមឈប់ទូទាត់ជាលុយដុល្លារ

ក្រសួងកសិកម្ម ត្រៀមគម្រោងជួយទ្រទ្រង់សហគមន៍កសិកម្មសំបូរមានជ័យឱ្យក្លាយជាសហគមន៍កសិកម្មទំនើប

រដ្ឋមន្ត្រីក្រសួងកសិកម្មបានសន្យាបន្តជួយអភិវឌ្ឍន៍សហគមន៍កសិកម្មសំបូរមានជ័យដោយត្រៀមគម្រោងមួយចំនួនដើម្បីទ្រទ្រង់សហគមន៍កសិកម្មនេះឱ្យក្លាយទៅជាសហគមន៍កសិកម្មទំនើប

កម្ពុជា-កូរ៉េ ចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៦

កម្ពុជា និង សាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន​៦ទាក់ទងនឹងវិស័យហិរញ្ញប្បទានវិនិយោគកម្មសិទ្ធិបញ្ញាជំនាញវិជ្ជាជីវៈ និងផ្លូវ ។

កម្ពុជា ស្នើក្រុមហ៊ុនចិនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើក្រុមហ៊ុនចិនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើម និងផលិតផល​ពាក់កណ្តាលសម្រេច