ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ីកំពុងចាប់អារម្មណ៍ប្រេងឆៅពីសហរដ្ឋអាម៉េរិក និងប្រេស៊ីល

បរទេស៖ យោងតាមប្រភពពី Oil Price បានរាយការណ៍ថា ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ីកំពុងកាត់បន្ថយការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ាដោយសារតម្លៃឡើងថ្លៃ ហើយកំពុងចាប់អារម្មណ៍ប្រេងឆៅពីសហរដ្ឋអាមេរិក និងប្រេស៊ីល។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៦ ភាគរយ ឬ ៨៣,២៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៧៩,២៣ ដុល្លារក្នុងមួយបារ៉ែល។ យ៉ាងណាក៏ដោយ ការផ្តោតលើការធ្វើពិពិធកម្មនេះគឺមានកម្រិតមធ្យម ដោយអារ៉ាប៊ីសាអូឌីតនៅតែជាអ្នកផ្គត់ផ្គង់កំពូលដល់អាស៊ីទាំងមូល ដែលនាំមុខទាំងសហរដ្ឋអាមេរិក និងប្រេស៊ីល។ ស្របពេលដែលតម្លៃប្រេងឆៅរបស់រុស្ស៊ីក៏មានតម្លៃថោកសមរម្យផងដែរនោះ គេមិនទាន់ច្បាស់ទេថា តើវានឹងក្លាយទៅជានិន្នាការមួយដែរ ឬអត់?

Clyde Russell អ្នកសរសេរអត្ថបទមកពីរ៉យទ័របានរាយការណ៍ថា ការនាំចូលប្រេងឆៅរបស់អាស៊ីពីអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះមកនៅត្រឹម ៤,៨៨ លានបារ៉ែលជារៀងរាល់ថ្ងៃកាលពីខែមុន ដែលធ្លាក់ចុះពី ៥,០៧ លានបារ៉ែលក្នុងខែមីនា និងធ្លាក់ចុះពី ៥,៥២ លានបារ៉ែលនៅក្នុងខែកុម្ភៈ។ ការធ្លាក់ចុះនេះបានកើតឡើងដោយសារការឡើងថ្លៃប្រេងរបស់អារ៉ាប៊ីសាអូឌីតម្តងហើយម្តងទៀត ខណៈដែលតម្រូវការប្រេងឥន្ធនៈចុះខ្សោយ ដែលជាហេតុនាំឱ្យកម្រិតនៃការចម្រាញ់របស់ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ីធ្លាក់ចុះផងដែរ។ ដូច្នោះហើយ ក្រុមហ៊ុនទាំងនោះងាកទៅរកប្រភពផ្សេងដែលមានតម្លៃថោកជាងនេះ។ ចាប់តាំងពីខែមីនាមក អារ៉ាប៊ីសាអូឌីតបានដំឡើងថ្លៃប្រេង ដោយតម្លៃប្រេងម៉ាក Arab Light របស់ខ្លួនឡើងថ្លៃបន្ថែមដល់ទៅ ២,៩០ ដុល្លារដែលលើសតម្លៃស្តង់ដារ។ ការឡើងថ្លៃតម្លៃប្រេងនេះធ្វើឲ្យ Arab Light មានតម្លៃ ៨៣ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងប្រេងអាម៉េរិកម៉ាក WTI មានតម្លៃ ៧៩ ដុល្លារក្នុងមួយបារ៉ែល។ គេមើលឃើញថា ប្រេងសហរដ្ឋអាម៉េរិកមានតម្លៃទាបជាង ខណៈដែលប្រេងឆៅរបស់ប្រេស៊ីលជាទូទៅមានតម្លៃប្រហាក់ប្រហែនេះ បើធៀបនឹងតម្លៃគោលរបស់សហរដ្ឋអាម៉េរិក។

=

ទោះជាយ៉ាងណាក្តី ប្រេងពីអាមេរិកមិនមែនជាជម្រើសកំពូលរបស់អ្នកចម្រាញ់អាស៊ីទេ ដោយសារតែការដឹកជញ្ជូនដ៏វែងឆ្ងាយត្រូវចំណាយបន្ថែមពីលើថ្លៃដើម ដែលធ្វើឱ្យការផ្លាស់ប្តូរមិនមានភាពប្រែប្រួលច្រើននោះទេ។ លើសពីនេះ សមត្ថភាពចម្រាញ់ពីប្រេងឆៅរបស់សហរដ្ឋអាមេរិកអាចនៅមានកម្រិត ដោយសារការទិញនៅមានកម្រិត។ គេកំពុងព្រួយបារម្ភថា ការចម្រាញ់នៅមានកម្រិតអាចប៉ះពាល់ដល់តម្រូវការនៅប៉ុន្មានខែខាងមុខនេះ ដោយសារតម្រូវការនៅក្នុងអាស៊ីទាំងមូលមានភាពរឹងមាំ ជាពិសេសប្រទេសចិន។

យ៉ាងណាមិញ ទិន្នន័យអំពីការកើនឡើងការនាំចូលរបស់អាស៊ីនៃប្រេងឆៅសហរដ្ឋអាមេរិក និងប្រេស៊ីលបានបង្ហាញថា ការផ្លាស់ប្តូរនេះអាចសមហេតុផលសម្រាប់ក្រុមហ៊ុនចម្រាញ់ប្រេងមួយចំនួនដែលបានផ្តល់លក្ខខណ្ឌបច្ចុប្បន្ន។ Russell ព្យាករណ៍ថា ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ីនឹងបន្តទិញប្រេងអាមេរិក និងប្រេស៊ីលបន្ថែមទៀត រហូតដល់អារ៉ាប៊ីសាអូឌីតកាត់បន្ថយតម្លៃប្រេងរបស់ពួកគេ។ គេសង្ឃឹមថា ការធ្វើពិពិធកម្មអាចដំណើរការដោយមានប្រសិទ្ធភាព ដោយសារ OPEC+ អាចនឹងប្រកាន់ខ្ជាប់នូវគោលនយោបាយកាត់បន្ថយផលិតកម្មរបស់ខ្លួននៅក្នុងកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី១ ខែមិថុនាខាងមុខនេះ។ ទោះបីជាអារ៉ាប៊ីសាអូឌីតមានបំណងចង់ឲ្យមាននិន្នាការតម្លៃប្រេងឡើងថ្លៃក៏ដោយ ប៉ុន្តែមិនទំនងជាកាត់បន្ថយទិន្នផលប្រេងនោះទេ ដោយសាររុស្ស៊ីដែលជាដៃគូ OPEC+ គឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់ចិន និងឥណ្ឌា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​