រដ្ឋាភិបាលកម្ពុជាដាក់ចេញជាសំណើក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េនៅកម្ពុជា

ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញធ្វើដំណើរ​បំពេញទស្សនកិច្ចផ្លូវការ​នៅសាធារណរដ្ឋកូរ៉េ។ ដំណើរទស្សនៈកិច្ចនេះ បានផ្ដោតសំខាន់ទៅលើការបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ទស្សនៈកិច្ចនេះក៏នឹងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ តាមរយៈកិច្ចជំរុញការវិនិយោគរបស់កូរ៉េនៅកម្ពុជាលើផ្នែកកសិកម្ម ការងារហេដ្ឋារចនាសម្ព័ន្ធ បរិវត្តកម្មឌីជីថល វប្បធម៌ និងសិល្បៈផងដែរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១៩ ឧសភា​ កន្លងទៅ។

ក្នុងនោះ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា កម្ពុជាតាមរយៈគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ដាក់ចេញ​ជាសំណើថា គួរតែបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនៅកម្ពុជា សម្រាប់តែក្រុមហ៊ុនកូរ៉េ ក្នុងគោលដៅជំរុញវិនិយោគិនកូរ៉េដែលកំពុងរកស៊ីនៅកម្ពុជាឱ្យបង្កើនទុនវិនិយោគ និងទាក់ទាញ​ក្រុមហ៊ុនកូរ៉េផ្សេងទៀតឱ្យសម្រេចចិត្តដាក់ទុនរកស៊ីនៅកម្ពុជា។

បន្ថែមពីនោះ យន្ដការពិគ្រោះយោបល់ទៀងទាត់មួយរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាន​ទូតកូរ៉េ ក៏នឹងត្រូវបង្កើ​តឡើងដើម្បីសម្របសម្រួលប្រតិបត្តិការនានាក្នុងក្របខណ្ឌជំរុញវិនិយោគិនកូរ៉េនៅលើទឹកដីកម្ពុជាផងដែរ។​

ដោយឡែក សម្រាប់ពេលវេលាជាក់លាក់នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់កូរ៉េនៅកម្ពុជានេះ គឺនៅមិនទាន់អាចកំណត់បាននៅឡើយទេ ដោយឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងផ្ដល់អាទិភាពឱ្យភាគីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថានទូតកូរ៉េ បានជជែកពិភាក្សាគ្នាជាមុនសិន។ ប៉ុន្តែយ៉ាងណា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំពោះតែក្រុមហ៊ុនកូរ៉េនេះ គឺជាករណីពិសេសមួយដែលរដ្ឋាភិបាលកម្ពុជាជឿជាក់ថា នឹងផ្ដល់ផលប្រយោជន៍យ៉ាងធំធេងចំពោះសេដ្ឋកិច្ចជាតិ ដោយ​ទាញ​វិនិយោគិនកូរ៉េមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។

តាមរយៈតំបន់សេដ្ឋកិច្ចពិសេសកូរ៉េនៅកម្ពុជានេះផងដែរ កម្ពុជារំពឹងថានឹងអាចប្រមូលផ្ដុំក្រុមហ៊ុនកូរ៉េឱ្យមកបណ្ដាក់ទុនរកស៊ីនៅក្នុងតំបន់តែមួយប្រកបដោយទំនុកចិត្ត និងភាពកក់ក្ដៅ។ ម្យ៉ាងទៀត ការប្រមូលផ្ដុំនូវក្រុមហ៊ុនរបស់កូរ៉េនានានៅលើទីតាំងតែមួយ នឹងអាចនាំមកនូវប្រសិទ្ធភាពខ្ពស់ ពីព្រោះក្រុមហ៊ុនទាំងនេះនឹងមានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា និយាយភាសាតែមួយ ជាតិសាសន៍តែមួយ វប្បធម៌តែមួយ ងាយនឹងធ្វើការជាមួយគ្នា ហើយធ្វើឱ្យពួកគេមានអារម្មណ៍ថាខ្លួនកំពុងតែដាក់ទុនរកស៊ី បន្តប្រតិបត្តិការងារក្នុងទឹកដីកម្ពុជា ប៉ុន្តែដូចនៅប្រទេសរបស់ខ្លួន។

ទាក់ទិននឹងចំណុចនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាក៏ធ្លាប់បានមាន​ប្រសាសន៍ផងដែរថា ការមានតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើន នឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេស​មួយអាចរីកចម្រើនបានយ៉ាងឆាប់រហ័ស។

អ្នកឧកញ៉ាបានបន្តឱ្យដឹងថា​ តំបន់សេដ្ឋកិច្ចពិសេសអាចជួយសម្រួលបានយ៉ាងច្រើននូវដំណើរការរត់​ឯកសាររបស់វិនិយោគិន ព្រមទាំងការដឹកជញ្ជូនផ្សេងៗ បូករួមជាមួយនឹងការអនុគ្រោះជាច្រើនផ្សេង​ទៀតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

គួរបញ្ជាក់ថា  តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការនៅកម្ពុជាមានចំនួន ២៤ ជាមួយនឹងគម្រោង​វិនិយោគ ៥៦១ គម្រោង ដែលបង្កើតការងារបានជាង ១៦ម៉ឺនកន្លែង៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន