កម្ពុជា-កូរ៉េ ចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៦

សេអ៊ូល ៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៦ទាក់ទងនឹងវិស័យហិរញ្ញប្បទាន ការវិនិយោគ កម្មសិទ្ធិបញ្ញា ការគ្រប់គ្រងគ្រឿងញៀន ជំនាញវិជ្ជាជីវៈ និងកែលម្អផ្លូវជនបទ។

ពិធីចុះហត្ថលេខាបានត្រូវធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមវត្តមានសម្តេចអគ្គមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol)ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។

អនុស្សរណៈយោគយល់គ្នាទាំង ៦ មានដូចជា៖

១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហិរញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦ ។

២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ។

៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ។

៤. លិខិតបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពី ការគ្រប់គ្រងគ្រឿងញៀន រវាង អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលគយនៃសាធារណរដ្ឋកូរ៉េ ។

៥. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ។

និងទី៦. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤ រវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារនីហ័រណ- អាហ័រណកូរ៉េ ។

គួរជម្រាបថា ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការចាប់ពី ថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតីបានជួបទ្វេភាគីជាមួយ ឯកឧត្តម ប្រធានាធិបតី យូន ស៊ុក យ៉ល ពិភាក្សាស៊ីជម្រៅលើភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យមានភាពស្និទ្ធស្នាលបន្ថែមទៀត ។

គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងបន្តបេសកកម្ម ការទូតក្រៅប្រទេសលើកទី១៥ ក្នុងគោលបំណងដើម្បីបន្តពង្រឹងចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន និងសកល ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង