ក្រសួងរៀបចំដែនដី បានធ្វើបទបង្ហាញជូនគណៈកម្មាការទី៩ នៃព្រឹទ្ធសភា នូវផែនទីឯកភាពការងាររបស់ក្រសួង

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បានធ្វើបទបង្ហាញជូនគណៈកម្មាការទី៩ នៃព្រឹទ្ធសភា ដែលដឹកនាំដោយឯកឧត្តម អ៊ុំ សារឹទ្ធ នូវផែនទីឯកភាពការងាររបស់ក្រសួង

ឆ្នាំ២០២៥ ការវិនិយោគ និងសាងសង់​សំណង់​ថ្មី​ៗនៅតាមតំបន់ព្រំដែន​កំពុង​មាន​សន្ទុះកើនឡើង​​

នៅ​ដើមឆ្នាំ ២០២៥​នេះ និន្នកា​រនៃការ​វិនិយោគ និងសាងសង់​សំណង់​នានា​នៅតំបន់ព្រំដែន​ប្រទេស​កម្ពុជា​កំពុងមានកំណើន ខណៈដែលរាជរដ្ឋាភិបាលកំពុងបន្តលើកទឹកចិត្តដល់បណ្តាធុរជន

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ កំពុងសម្រុកសាងសង់ ដើម្បីបញ្ចប់តាមផែនការមេ

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ កំពុងសម្រុកសាងសង់ ហើយសម្រេចបានជិត៦ភាគរយហើយ គិតត្រឹមដើម ខែកុម្ភៈ ឆ្នាំ២០២៥នេះ

គ្រប់បណ្ដាខេត្តទូទាំងប្រទេសកំពុងពន្លឿន​ការចុះបញ្ជីដី​បង្ហើយ​នៅ​ដើមឆ្នាំ២០២៥​នេះ ខណៈក្រសួង​កំណត់​បញ្ចប់ឱ្យ​បានមុន​ចូលឆ្នាំខ្មែរ​

ការ​វាស់វែង​ និង​ចុះបញ្ជីដីធ្លី​ នៅតាម​តំបន់នានា​ទូទាំងប្រទេស​កម្ពុជា​នឹងឈានដល់ការ​បញ្ចប់ទាំង​ស្រុង​នៅមុន​ចូល​ឆ្នាំថ្មីប្រពៃណី​ខ្មែរ​​ខាងមុខនេះ

មន្ត្រីជំនាញបញ្ជាក់ពីលក្ខណៈសម្បត្តិ និងជំនាញសំខាន់ៗ ដើម្បីត្រៀមខ្លួនចូលជាសមាជិកស្ថាបត្យករអាស៊ាន

ភ្នំពេញ ៖ ក្នុងគោលបំណងលើកកម្ពស់ និងប្រសិទ្ឋភាពការងារឱ្យកាន់តែល្អប្រសើរឡើង គណៈស្ថាបត្យករកម្ពុជាបានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យ និងវាយតម្លៃគុណវុឌ្ឍិវិជ្ជាជីវៈស្ថាបត្យកម្ម ដើម្បីតម្លើងឋានៈលើបេក្ខភាពស្ថាបត្យករចុះបញ្ជីចំនួន០២រូបទៅជាស្ថាបត្យករអាស៊ាន

រដ្ឋ​មន្ត្រីក្រសួង​ដែនដី ជំរុញឱ្យ​ស្ថាប័ន​ពាក់ព័ន្ធទាំងអស់ ថែរក្សា​បឹង​ទន្លេសាប​ឱ្យ​បានគង់វង្ស​សម្រាប់មនុស្ស​ជំនាន់​ក្រោយ

ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី ​នគរូប​នីយកម្ម​ និង​សំណង់ បានជំរុញឱ្យអន្តរក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពង់ឆ្នាំងត្រូវរួមគ្នា​ទទួលខុសត្រូវចំពោះការថែរក្សាបឹងទន្លេ​សាបដែ​លជាធ​នធាន​ធម្មជា​តិដ៏មា​ន​តម្លៃ​ឱ្យ​បាន​គង់​វង្ស​សម្រាប់​មនុ​ស្សជំនាន់ក្រោយ

ក្រសួងរៀបចំដែនដី កំពុងយកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងការគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំងឱ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់ភាពចម្រូងចម្រាស់ក្នុងសង្គមជាតិ និងជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ

គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ​៦០លានដុល្លារនឹងជួយកាត់បន្ថយជំនន់កកស្ទះចរាចរណ៍បានច្រើន

គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ​៦០លានដុល្លារនឹងជួយកាត់បន្ថយជំនន់កកស្ទះចរាចរណ៍បានច្រើនក្រោយពេលបញ្ចប់ការសាងសង់ និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចសង្គម ព្រមទាំងជួយសម្រួលដល់ការដឹកជញ្ជូន

តម្រូវការ​សម្ភារៈសំណង់​​នៅ​ដើមឆ្នាំ២០២៥​ចាប់​ផ្ដើម​មាននិន្នាការ​កើនឡើង ដែលជាសញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​សំណង់​

នៅដើមឆ្នាំ ២០២៥​នេះ និន្នាការ​នៃការ​ប្រើ​ប្រាស់​សម្ភារៈ​សំណង់​​ចាប់​ផ្ដើម​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ ជាពិសេស​នៅតាមតំបន់​ព្រំដែន និងតំបន់សេដ្ឋកិច្ចពិសេស

ក្រសួងរៀបចំដែនដី យកចិត្តទុកដាក់ដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូរដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យរងគ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ