ក្រសួងរៀបចំដែនដី កំពុងយកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងការគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំងឱ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់ភាពចម្រូងចម្រាស់ក្នុងសង្គមជាតិ និងជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ។

(កំពង់ឆ្នាំង)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានយកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងការគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំងឱ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់ភាពចម្រូងចម្រាស់ក្នុងសង្គមជាតិ និងជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ។ នេះជាការរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លី និងពិភាក្សាការងារគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ៖

«នេះគឺជាឱកាសរបស់យើងទាំងអស់គ្នាក្នុងការរួមគ្នាបញ្ចប់នូវបញ្ហាវិវាទដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងក្របខណ្ឌនៃការចុះវាស់វែងដីធ្លីនៅទូទាំងប្រទេសមកដល់ពេលនេះ យើងវាស់វែងបានប្រមាណ ៤លានក្បាលដីហើយ ហើយការចុះវាស់វែងដីធ្លីនេះ សម្រាប់មន្ត្រីសុរិយោដីគឺជាការចុះប្រមូលទិន្នន័យព័ត៌មានដើម្បីវិនិច្ឆ័យលើក្បាលដីនីមួយៗ តាមបច្ចេកទេសសុរិយោដី ដែលការវាស់វែងក្បាលដីនេះនឹងអាចបញ្ចប់រួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះចូលមកដល់។ ការដោះស្រាយវិវាទដីធ្លីនៅទូទាំងប្រទេសបានដោះស្រាយជោគជ័យអស់ជាច្រើនករណី និងនៅសល់ត្រឹមប្រមាណក្រោម ១០០០ ករណីប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងដែរថា ចំណែកនៅខេត្តសៀមរាប គឺបានដោះស្រាយបញ្ចប់ទាំងស្រុងនូវបញ្ហាវិវាទដីធ្លីរវាងប្រជាជន និងអាជ្ញាធរជាតិអប្សរា។ ដោយឡែកចំពោះបឹងទន្លេសាបដែលត្រូវបានបែងចែកជា ៣ តំបន់ គឺតំបន់ ៣ ជាតំបន់ព្រៃលិចទឹក, តំបន់២ ជាតំបន់អាស្រ័យផល និងតំបន់១ ជាតំបន់លំនៅឋានដោយក្នុងនោះក្រុមការងារ និងអាជ្ញាធរបានប្រកាន់យកគោលជំហរជាក់លាក់ដើម្បីរក្សានូវអាយុជីវិតបឹងទន្លេសាប ពីព្រោះបឹងទន្លេសាប និងទន្លេមេគង្គឱ្យផលដល់ប្រទេសជាតិ និងប្រជាជនក្នុងរង្វង់ប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ដោយឡែក ចំពោះបញ្ហាបុរី គឺបានដោះស្រាយសម្របសម្រួលវិវាទរវាងអតិថិជន និងម្ចាស់បុរីបានជាច្រើនករណី និងនៅសល់តិចតួចប៉ុណ្ណោះដែលរង់ចាំការដោះស្រាយបញ្ចប់ស្របតាមគោលការណ៍សម្រុះសម្រួលគ្នា។ ជាមួយនេះក្រសួងក៏បានផ្ដល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋ និងវិស័យឯកជនដោយដាក់ឱ្យដំណើរការនូវសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញភ្ជាប់នូវ ២៥ រាជធានីខេត្តទូទាំងប្រទេស ដែលការងារទាំង ៦ ចំណុចខាងលើនេះគឺជាការងារដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តដើម្បីលុបបំបាត់ភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិ និងជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានស្នើឱ្យអង្គប្រជុំចូលរួមសហការពិនិត្យពិភាក្សារកដំណោះស្រាយឱ្យបានសមស្របលើបញ្ហាវិវាទដីធ្លីនីមួយៗ និងចុះបញ្ជីដីឱ្យបានចប់សព្វគ្រប់ដើម្បីបញ្ចប់ភាពចម្រូងចម្រាស់ទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ

សេដ្ឋកិច្ច​អាម៉េរិក​កើន​ ​៣​.​៤​%​ ​លើសការ​រំពឹង ​ប៉ុន្តែ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​៣ ​បាន​កើនឡើង​ ​៣​.​៤​ ​ភាគរយ ​លើ​សការ​ព្យាករណ៍​ ​៣​.​២ ​ភាគរយ ​ប៉ុន្តែ​ការ​កើនឡើង​នៃ​អតិផរណា​ ​និង​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​លើ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​បង្កើត​ក្តី​បារម្ភ​អំពី​ស្ថិរ​ភាព​សេដ្ឋកិច្ច​រយៈពេល​វែង

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា


Leave a Reply

Your email address will not be published.Required fields are marked *