ក្រសួងរៀបចំដែនដី បានធ្វើបទបង្ហាញជូនគណៈកម្មាការទី៩ នៃព្រឹទ្ធសភា នូវផែនទីឯកភាពការងាររបស់ក្រសួង

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បានធ្វើបទបង្ហាញជូនគណៈកម្មាការទី៩ នៃព្រឹទ្ធសភា ដែលដឹកនាំដោយឯកឧត្តម អ៊ុំ សារឹទ្ធ នូវផែនទីឯកភាពការងាររបស់ក្រសួង។

ថ្លែងក្នុងជំនួបសវនាការការងារជាមួយឯកឧត្តម អ៊ុំ សារឹទ្ឋ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើបទបង្ហាញពីសមរភូមិទាំង៥ នេះរួមមាន៖

  • សមរភូមិទី១៖ ការរៀបចំផ្ទះសំបែងឱ្យរៀបរយ (១.បន្តនិរន្តភាពការងារ និងដំណើរការស្ថាប័ន ២.រក្សាស្មារតីនិងសតិអារម្មណ៍អោយបាននឹងនរ ៣.រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ៤.កសាងបាននូវជំនឿនិងទំនុកចិត្តលើការដឹកនាំជារួម)។
  • សមរភូមិទី២៖ ការបង្កើតនូវបរិយាកាសមិនមានវិវាទ (១. ការងារចុះបញ្ជីដីបង្ហើយ ២. ការបញ្ចប់វិវាទដីធ្លី ៣. ការផ្តល់សេវាគាប់ចិត្ត៤. ការកំណត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប ៥. ការរៀបចំ និងគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ៦. ការដោះស្រាយវិវាទបុរី៧.ការដោះស្រាយអគារចាស់ទ្រុឌទ្រោម ៨.ការរៀបចំសំណង់មិនរៀបរយ)។
  • សមរភូមិទី៣៖ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ (១.ការពង្រឹងសមត្ថភាពមន្ត្រី ២.ការពង្រឹងសមត្ថភាពស្ថាប័ន ៣.ប្រព័ន្ធលើកទឹកចិត្តមន្ត្រី ៤.មូលដ្ឋានថវិកា និងហិរញ្ញវត្ថុ ៥.ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឍការ ៦.ការងារអប់រំផ្សព្វផ្សាយ ៧.ការរៀបចំគោលនយោបាយ ច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តិ និង៨.ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង)។
  • សមរភូមិទី៤៖ ការងាររៀបចំដែនដី និងនគរូបនីយកម្ម (១.ការងាររៀបចំដែនដី ២.ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ៣.នគរូបនីយកម្មនិងការកសាងទីប្រជុំជន ៤.ការរៀបចំរបៀងនិងប៉ូលសេដ្ឋកិច្ចទាំង ៨តំបន់ ៥.កិច្ចការតំបន់ឆ្នេរសមុទ្រកម្ពុជា ៦.ការងារលំនៅឋាន និង៧.ការងារសម្បទានសង្គមនិងសេដ្ឋកិច្ច)។
  • សមរភូមិទី៥៖ ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ផ្តោតលើ ១ សុវត្ថិភាព គុណភាព និងសោភណភាព ២. រចនាបទ និងការឌីសាញសហសម័យ ៣. ច្បាប់ស្តីពីសំណង់ឆ្នាំ២០១៩ ៤.ការគ្រប់គ្រងអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់និងស្ថាបត្យកម្ម។ កម្ពុជារុងរឿង (១.វេទិការាជរដ្ឋាភិបាល-វិស័យឯកជន ២.ក្រុមការងារផ្នែកសំណង់និងអចលនទ្រព្យ ក្រុម “ឌ”៣.ឧស្សាហកម្មគ្រឿងផ្គុំសំណង់ ៤.ឧស្សាហកម្មគ្រឿងលម្អផ្ទះ ៥.ឧស្សាហកម្មគ្រឿងសង្ហារឹម ៦.ឧស្សាហកម្មអចលនទ្រព្យ ៧.ឧស្សាហកម្មធនាគារនិងហិរញ្ញវត្ថុ ៨.ឧស្សាហកម្មប្រាក់កម្ចី ៩.ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង និង១០.ការងារផ្សព្វផ្សាយ)។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត គិតគូរពីភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម។

នៅក្នុងជំនួបសវនាការនេះ ក្រសួងក៍បានគូសបញ្ជាក់នូវចំណុចមួយចំនួនដែលគណៈកម្មាការទី៩ នៃព្រឺទ្ធសភា សុំអោយក្រសួងធ្វើការបកស្រាយបញ្ជាក់បន្ថែមផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំថ្មី សម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន

អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារ គឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំងដែលអាចធ្វើឱ្យមានការរើរោងចក្រចេញពីកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលកម្មកររោងចក្រអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណា រួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។ លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា

កំពង់ឆ្នាំង​-​កំពង់ធំ​​នឹង​ភ្ជាប់​សេដ្ឋកិច្ច​តាមរយៈ​ផ្លូវ​ ៥០​សេ ​និង​ស្ពាន​ឆ្លង​ទន្លេ​សាប តម្លៃ​ ១៦៤​​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

គម្រោង​ផ្លូវ​លេខ​ ​៥០​សេ ​ប្រវែង​ ៥៨ គីឡូម៉ែត្រ ​និង​ស្ពាន​ឆ្លង​ទន្លេ​សាប​ប្រវែង​ ៣​,​៣០០ ​ម៉ែត្រ​ ​ដែល​មាន​តម្លៃ​ប៉ាន់ស្មាន ​១៦៤ ​លាន​ដុល្លារ ​នឹង​តភ្ជាប់​សេដ្ឋកិច្ច​រវាង​ខេត្ត​កំពង់ឆ្នាំង​ ​និង​កំពង់ធំ​ ​

ទុនវិនិយោគ​សរុបក្នុង​វិស័យផ្គុំ ​និងដំឡើង​រថយន្ត​នៅកម្ពុជា​បានកើនឡើងជិតដល់​​២៥០លានដុល្លារអាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំមកនេះ កម្ពុជា​ទទួលបានការ​វិនិយោគលើ​រោងចក្រ​ផ្គុំ​និងដំឡើ​ងរថយន្តជា​បន្ត​បន្ទាប់ ដែលគិតមកដល់​ខែកញ្ញា ឆ្នាំ ២០២៦នេះ កម្ពុជា​ទទួល​បានគម្រោង​វិនិយោគរោងចក្រ​ផ្គុំ​និងដំឡើង​រថយន្ត​សរុប​ចំនួន​១៥ ក្នុងនោះ​១០​កំពុង​ដំណើរការ ២រោងចក្រ​ពុំ​ទាន់​ដំណើរការ​ និង​៣គម្រោង​ទៀត​បានស្នើ​សុំ​ចុះបញ្ជីវិនិយោគ​និងកំពុង​សាងសង់រោងចក្រ ។​​ បើតាមប្រសាសន៍សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ថ្លែងក្នុងពិធីសម្ពោធរោងចក្រ​ដំឡើង​រថយន្ត​ GAC នៅខេត្តកំពង់ឆ្នាំង​នាព្រឹកថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦

រដ្ឋាភិបាលចេញអនុក្រឹត្យ​បង្កើត​គណៈកម្មាធិការ​ថ្មីមួយ​ ដើម្បីអភិវឌ្ឍន៍ MSME នៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចេញអនុក្រឹត្យមួយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ដីពីការ​បង្កើត​គណៈកម្មាធិការ​ដឹកនាំ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍​សហគ្រាស​ធុន​មីក្រូ តូច និងមធ្យម ដែលស្ថិតនៅក្រោម​ឆត្រ​នៃគណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ។ យោងតាម​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយ​នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា គណៈកម្មាធិការ​ដឹកនាំការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍សហគ្រាស​មីក្រូ តូច និងមធ្យម​ មានភារកិច្ច​មួយចំនួនដែលត្រូវ​អនុវត្តន៍

លោក Donald Trump ព្រមានដាក់ពន្ធលើសហភាពអឺរ៉ុប ប្រសិនបើហ៊ានផ្តល់សមាជិកភាពរងដល់កាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

លោក Donald Trump ព្រមានដាក់ពន្ធធ្ងន់ធ្ងរ ឬ បញ្ឈប់ការធ្វើពាណិជ្ជកម្មទាំងស្រុងជាមួយសហភាពអឺរ៉ុប ប្រសិនបើប្លុកនេះបន្តផែនការផ្តល់សមាជិកភាពរង (Associate Member) ជាលើកដំបូងបង្អស់ដល់ប្រទេសកាណាដា

កំពង់ចាម​ដាក់​ចេញ​ផែនការ​ទេសចរណ៍​ ​២០​២៦​-​២០៣០ ​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​និង​ផលិតផល​ទេសចរណ៍​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ខេត្ត​កំពង់ចាម​ដាក់​ចេញ​ ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កំពង់ចាម ​ឆ្នាំ​២០២៦​-​២០៣០​» ​ដោយ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត ​សម្បទា​គាំទ្រ​វិស័យ​ទេសចរណ៍​ ​និង​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ

អា​ម៉េរិក​ ​ដំ​ឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ​៣ ​ឆ្នាំ​ ​គោលដៅទប់ស្កាត់​អតិផរណា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ធនាគារ​កណ្តាល​អា​ម៉េរិក​ ​(​Federal Reserve​)​ ​បាន​សម្រេច​ដំឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​ ៣ ​ឆ្នាំ ​ក្នុង​គោលបំណង​ទប់ស្កាត់​អតិផរណា​ ​និង​ការ​ឡើង​ថ្លៃ​ទំនិញ

ថាមពល​ស្អាត​អាច​កាត់​ថ្លៃ​ដើម​ផលិតកម្ម ​១០​-​២០​%​ ​និង​ជំរុញ​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ការ​ប្រើប្រាស់​ថាមពល​ស្អាត​អាច​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​ពី​ ​១០​ ​ទៅ​ ​២០​ ​ភាគរយ ​និង​ជួយ​ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​កម្ពុជា ​ជា​ពិសេស​ក្នុង​វិស័យ​កាត់​ដេរ​ ​សម្លៀកបំពាក់​ ​វាយនភណ្ឌ​ ​ស្បែកជើង​ ​និង​ការ​កែច្នៃ​ផលិតផល​កសិកម្ម​


Leave a Reply

Your email address will not be published.Required fields are marked *