ឥណ្ឌូណេស៊ី ចរចាបំណុលជាមួយចិន ពាក់ព័ន្ធនឹងគម្រោងរថភ្លើងល្បឿនលឿន Whoosh ដែលចំណាយអស់ ៧,៣ ពាន់លានដុល្លារ

រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងចរចាបំណុលជាមួយចិន ពាក់ព័ន្ធនឹងគម្រោងសាងសង់ផ្លូវ និងរថភ្លើងល្បឿនលឿន Whoosh ដែលបានចំណាយអស់ ៧,៣ ពាន់លានដុល្លារ ហើយពិបាករកចំណូលដើម្បីទូទាត់សងត្រឡប់ទៅចិនវិញ

ដំណឹងល្អ ! ស្ពានឆ្លងទន្លេមេគង្គ​ខេត្តក្រចេះ នឹង​បើក​ឱ្យ​ពលរដ្ឋឆ្លងកាត់​ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ តទៅ​

ស្ពានមិត្តភាព កម្ពុជា-ចិន ឆ្លងកាត់ទន្លេមេគង្គ​ខេត្តក្រចេះ នឹង​បើក​ឱ្យ​ពលរដ្ឋឆ្លងកាត់​ចាប់ពីថ្ងៃទី០១ ខែមេសាឆ្នាំ ២០២៦ តទៅ​ ដោយនឹងមិនបិទវិញទេ​

ធនាគារជាតិនៃកម្ពុជា៖ «ការសន្សំប្រាក់» ជាវិធីការពារហិរញ្ញវត្ថុដ៏សំខាន់មួយ ជួយយើងពេលមានបញ្ហា ឬតម្រូវការបន្ទាន់

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការសន្សំប្រាក់ គឺជាវិធីការពារហិរញ្ញវត្ថុដ៏សំខាន់មួយ ដែលអាចជួយយើងនៅពេលមានបញ្ហា ឬតម្រូវការបន្ទាន់

វេទិកាថែទាំសុខភាព និងពិព័រណ៍នវានុវត្តន៍ឆ្នាំ២០២៥ ជំរុញការចាប់យកប្រព័ន្ធសុខភាពឌីជីថល និងបច្ចេកវិទ្យាទំនើបសម្រាប់អនាគត

វេទិកាថែទាំសុខភាព និងពិព័រណ៍នវានុវត្តន៍ឆ្នាំ២០២៥ ជំរុញការចាប់យកប្រព័ន្ធសុខភាពឌីជីថល និងបច្ចេកវិទ្យាទំនើប សម្រាប់អនាគតនៅកម្ពុជា

ហ្វតតេ អ៊ិនសួរឹនស៍ និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ផ្តើមកសាងភាពជាដៃគូប៊េងកាសួរេន 

ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានចុះហត្ថលេខាជាផ្លូវការ នូវភាពជាដៃគូអាជីវកម្មប៊េងការសួរេន ដើម្បីផ្តល់ជូនអតិថិជន និងសាធារណជននូវសេវាធានារ៉ាប់រងទូទៅ

ព្រឹត្តិការណ៍ពិព័រណ៍ផលិតផល​ក្នុងស្រុក គ្រោង​នឹង​រៀបចំឡើងជា​លើកទី២ ក្រោយ​ទទួលបានជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៅលើកទី​១

ក្រោយព្រឹត្តិការណ៍ពិព័រណ៍ផលិតផល​ខ្មែរ​លើកទី១ទទួលបានជោគជ័យត្រចះត្រចង់ កម្ពុជាគ្រោងនឹង​រៀបចំព្រឹត្តិការណ៍​នេះជាលើកទី​២ រយៈពេល​៣ថ្ងៃ ចំឱកាសព្រះរាជពិធីបុណ្យអ៊ុំទូក

រដ្ឋមន្រ្តីកសិកម្ម ចុះជួបសំណេះសំណាលជាមួយកសិករសហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួនបី នៅខេត្តបាត់ដំបង

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ ជាសមាជិកនៃសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហត នៅស្រុកសង្កែ ខេត្តបាត់ដំបង

តម្លៃប្រេងបន្តរក្សាបានស្ថិរភាព ខណៈដែលអាម៉េរិក និងចិន ព្រមព្រៀងគ្នាកាត់បន្ថយសម្ពាធពាណិជ្ជកម្ម

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃត្រឹម ០,១% ប៉ុណ្ណោះ ឬ ៦៥  ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,១% ដូចគ្នា ឬ  ៦០,៥៧ ដុល្លារក្នុងមួយបារ៉ែល

រាជរដ្ឋាភិបាលនឹងពង្រាយស្ថានីយសាកអាគុយយានយន្តអគ្គិសនីល្បឿនលឿនទូទាំងប្រទេស ដែលសាកត្រឹម ៣០នាទីអាចប្រើបាន ៣០០ ទៅ ៤០០ គីឡូម៉ែត្រ

រាជរដ្ឋាភិបាលនឹងពង្រាយស្ថានីយសាកអាគុយយានយន្តអគ្គិសនីល្បឿនលឿនទូទាំងប្រទេស ដែលសាកត្រឹម ៣០នាទីអាចប្រើបានចន្លោះពី ៣០០ ទៅ ៤០០ គីឡូម៉ែត្រ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ពីហេតុផលដែលរដ្ឋាភិបាលមិនទាន់យកពន្ធលើដីស្រែចម្ការ (ដីកសិកម្ម )

រាជរដ្ឋាភិបាលកម្ពុជា​នៅតែមិនទាន់យកពន្ធលើ​ដីស្រែចម្ការនៅឡើយ ដោយសារតែប្រជាពលរដ្ឋ​ដែលប្រកបរបរនេះ នៅតែមិនទាន់​មានកម្រិត​ជីវភាពប្រសើរ​ខ្ពស់នៅឡើយ​