តម្លៃប្រេងបានធ្លាក់ចុះជាង ៤% បន្ទាប់ពីក្តីបារម្ភនៃការវាយប្រហារលើអ៊ីរ៉ង់ពីសំណាក់អាម៉េរិកត្រូវបានកាត់បន្ថយ

បរទេស៖ តម្លៃប្រេងសកលបានធ្លាក់ចុះជាង ៤% បន្ទាប់ពីប្រធានាធិបតីអាម៉េរិក Donald Trump បានបរិយាយបង្ហាញពីភាពថមថយនៃក្តីបារម្ភទៅលើបញ្ហាសង្គ្រាម និងការវាយប្រហារដោយយោធាទៅលើអ៊ីរ៉ង់ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។

នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៤,១៥% ឬ ៦៣,៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) បានធ្លាក់ចុះ ៤,៥៦% ឬ ៥៩,២ ដុល្លារក្នុងមួយបារ៉ែល។

ថ្លែងទៅកាន់បណ្តាអ្នកសារព័ត៌មាន ប្រធានាធិបតីអាម៉េរិក លោក Trump បានលើកឡើងថា លោកទទួលបានដំណឹងថា អ៊ីរ៉ង់ បានបញ្ឈប់ការសម្លាប់បាតុករ ដែលវាជាដំណឹងល្អ និងកាត់បន្ថយនូវក្ដីបារម្ភពីសំណាក់អ្នកវិនិយោគដែលថាអាម៉េរិកអាចនឹងវាយប្រហារដោយយោធាទៅលើអ៊ីរ៉ង់ បង្កើតជាវិនាសកម្មកាន់តែធ្ងន់ធ្ងរ។ សូមរំលឹកថា ថ្មីៗនេះ ពលរដ្ឋអ៊ីរ៉ង់ជាង ៦០០ នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាតុកម្មដ៏ធំមួយក្នុងប្រទេស ដោយសារការបង្រ្កាបដោយហិង្សាពីកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនោះ លោក Trump បានគំរាមម្តងហើយម្តងទៀតថា យោធាអាម៉េរិកនឹងធ្វើអន្តរាគមន៍ប្រសិនបើជនស៊ីវិលត្រូវបានសម្លាប់ឥតឈប់ឈរ។ ការគំរាមនេះបង្កជាក្ដីព្រួយបារម្ភសម្រាប់ទីផ្សារប្រេងដែលធ្វើឲ្យតម្លៃឡើងថ្លៃក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលអ៊ីរ៉ង់គឺជាអ្នកផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា។

លោក Jim Reid អ្នកស្រាវជ្រាវរបស់ធនាគារ Deutsche Bank បានលើកឡើងថា ការអត្ថាធិប្បាយរបស់លោក Trump អំពីការបញ្ឈប់ការសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ជាការបង្ហាញពីសញ្ញាវិជ្ជមានសម្រាប់ទីផ្សារប្រេង ដោយហេតុថា អាម៉េរិក អាចនឹងពន្យារពេលសម្រាប់ការវាយប្រហារ ឬ មិនប្រើប្រាស់ផ្នែកយោធាតែម្ដង។ យ៉ាងណាមិញ​ វានៅតែមានការប្រុងប្រយ័ត្ន ដោយសារការវាយប្រហាររបស់អាម៉េរិកលើអ៊ីរ៉ង់អាចនឹងកើតឡើងដោយនឹកស្មានមិនដល់ដូចកាលពីខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនោះដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ចែករំលែកអំពីច្បាប់ ស្តីពី «ការវិនិយោគនៅកម្ពុជា»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/02/2026

ឯកឧត្តមអគ្គលេខាធិការ បានចូលរួមធ្វើបទបង្ហាញអំពីច្បាប់ស្តីពីវិនិយោគ និងការវិនិយោគនៅកម្ពុជា និងធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាអំពីការគាំទ្រដល់ភាពរីកចម្រើនរបស់វិស័យឯកជន

ការដឹកជញ្ជូនអ្នកដំណើរពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត ទៅកោះត្រល់ កំពុងរង់ចាំការសម្រេចពីវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/02/2026

អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស អ្នកឧកញ៉ា សួរ វីរៈ បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរនឹងអាច​ធ្វើដំណើរតាម​នាវា​ទៅកម្សាន្ត​កោះត្រល់​នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរដ្ឋាភិបាលវៀតណាម​ផ្តល់​ការអនុញ្ញាតជា​ផ្លូវ​ការ

ឧស្សាហកម្មថាមពលស្អាត កំពុងជំរុញកំណើនវិនិយោគក្នុងប្រទេសចិនរហូតដល់ទៅ ៩០%

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/02/2026

ការវិភាគថ្មីដែលផលិតដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត និង បោះពុម្ពផ្សាយនៅក្នុង Carbon Brief បានរកឃើញថា វិស័យថាមពលស្អាតរបស់ប្រទេសចិនបានកើនឡើងជិតទ្វេដងចន្លោះឆ្នាំ ២០២២ និងឆ្នាំ ២០២៥

កសិករ​ម្នាក់នៅ​ខេត្តមណ្ឌលគិរី ដាំតែបន្លែសុវត្ថិភាព អាចរកចំណូល​បានជិត ​១ម៉ឺនដុល្លារ​ ក្នុង ១ឆ្នាំ ចិញ្ចឹម​គ្រួសារ​បានរស់​ស្រួល

ជំនួញ, ព្រឹត្តិការណ៍

• 06/02/2026

កសិករ​នៅភូមិ​ចំការតែដាំតែបន្លែសុវត្ថិភាពក៏អាច​រកចំណូលបាន​យ៉ាបន្លែ​សុវត្ថិភាពរបស់​កសិករមកពីខេត្ត​មណ្ឌលគិរី ត្រូវបានមនុស្សភាគច្រើនទទួលស្គាល់​ពីគុណភាព​ និងសុវត្ថិភាព ហើយក៏មាន​ផ្សារទំនើបធំៗនៅក្នុងរាជធានីភ្នំពេញទទួលទិញយកមកដាក់​លក់​បន្តក្នុងតម្លៃខ្ពស់ជាងបន្លែធម្មតា ង​ក្រាស់ក្រែល​សម្រាប់ចិញ្ចឹមគ្រួសារ​ឱ្យរស់នៅយ៉ាង​សុខសាន្ត​.....

អ្នកជំនាញជំរុញឱ្យពលរដ្ឋគួរចេះត្រៀមខ្លួនចំពោះហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/02/2026

ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានជំរុញឱ្យពលរដ្ឋកម្ពុជាគួរចេះប្រុងប្រយ័ត្នខ្ពស់ចំពោះវិបត្តិសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ខាងមុខ ដែលមានភាពមិនប្រាកដប្រជា

ដាហ្ស ប្រមូលផ្តុំអ្នកបើកបរកង់បីរាប់រយគ្រឿង មកចែករំលែកពីច្បាប់ចរាចរណ៍ និងចែកអាំងប៉ាវនាំលាភមុនថ្ងៃចូលឆ្នាំចិន!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 06/02/2026

ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្កើតជំនួបយ៉ាងពិសេសជាមួយបងប្អូនរត់កង់បីជាច្រើនគ្រឿង ក្នុងគោលបំណងសំណេះសំណាលពីសុខទុក្ខ ជាពិសេស បង្កើតបរិយាកាសចែករំលែកចំណេះដឹងបន្ថែមពីច្បាប់ចរាចរណ៍

ដីទំហំជាង​ ២១ហិកតា​ នៅស្រុកអណ្ដូង​មាស ត្រូវ​បានចុះបញ្ជីជាកម្មសិទ្ធិសមូហភាព ជូន​ជនជាតិដើមភាគតិច គ្រឹង​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/02/2026

រដ្ឋបាលខេត្តរតនគិរី បានចុះ​បញ្ជីដីទំហំ​ជាង ​២១ ​ហិកតា ​ក្នុងស្រុក​អណ្ដូង​មាស​ ខេត្ត​រតនគិរី ជា​ដីសមូហភាព​ជូន​ដល់​បងប្អូនជនជាតិដើមភាគតិច គ្រឹង

សណ្ឋាគារលំដាប់ផ្កាយ៤ និងរីសត តម្លៃជិត ៥លានដុល្លារ នឹងបង្ហាញរូបរាងនៅត្រើយខាងលិចបឹង ខេត្តតាកែវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/02/2026

សណ្ឋាគារលំដាប់ផ្កាយ៤ រួមជាមួយនឹងមជ្ឈមណ្ឌលកម្សាន្ត គម្រោងរីសត «រីវើរគោកធ្លក» ដែលមានតម្លៃសរុបជិត ៥លានដុល្លារអាម៉េរិក នឹងលេចរូបរាងឡើងនៅក្រុងដូនកែវ

ចិន បន្តតំណែងជាប្រទេសដែលមានតំបន់ដីសើមធំជាងគេបំផុតនៅអាស៊ី និងទី៤ នៅលើពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/02/2026

ផ្ទៃដីសរុបនៃតំបន់ដីសើមក្នុងប្រទេសចិនបានបន្តជាប់ចំណាត់ថ្នាក់ធំបំផុតជាងគេទី ១នៅអាស៊ី និងទី៤នៅលើពិភពលោក

ការបង្ក្រាប​អំពើ​ឆបោក​តាមអនឡាញ អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច​រយៈពេល​ខ្លី តែផ្ដល់​ផល​ចំណេញរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/02/2026

មន្ត្រីជាន់ខ្ពស់​កម្ពុជា​បានលើកឡើង​ថា ការបង្ក្រាបអំពើឆបោកងតាមអនឡាញ អាច​នឹងធ្វើឱ្យប៉ះពាល់ផល​សេដ្ឋកិច្ចរយៈពេលខ្លី ប៉ុន្តែ​វា​នឹង​ផ្ដល់​ផល​ចំណេញមកវិញរយៈពេលវែង

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *