អាម៉េរិក បន្ថយពន្ធមកត្រឹម ១៥% លើការនាំចូលពីកោះតៃវ៉ាន់ ជាថ្នូរនឹងការវិនិយោគរាប់រយពាន់លានដុល្លារមកលើឧស្សាហកម្មឈីបរបស់ខ្លួន

បរទេស៖ សហរដ្ឋអាម៉េរិកបានយល់ព្រមកាត់បន្ថយអត្រាពន្ធមកនៅត្រឹម ១៥% លើការនាំចូលពីកោះតៃវ៉ាន់ ដែលជាថ្នូរនឹងការវិនិយោគតម្លៃរាប់រយពាន់លានដុល្លាររបស់កោះមួយនេះទៅលើការផលិតបន្ទះសៀគ្វីអេឡិចត្រូនិ ឬ semiconductor ដែលជាឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។

កាលពីប៉ុន្មានខែមុននេះ កោះតៃវ៉ាន់ តែងតែជំរុញឲ្យរដ្ឋបាល Trump ឈានដល់ដំណាក់កាលនៃកិច្ចព្រមព្រៀងបន្ថែមទៀតជុំវិញអត្រាពន្ធ ២០% ដែលដាក់លើការនាំចេញរបស់ខ្លួនកាលពីឆ្នាំមុន ខណៈដែលដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតដូចជា ជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ត្រូវបានកាត់បន្ថយពន្ធមកត្រឹមអត្រា ១៥%។ ជាលទ្ធផល ការទន្ទឹងរង់ចាំនៃកិច្ច​ព្រមព្រៀងថ្មីនេះទទួលបានដូចការរំពឹងទុក ដោយអាម៉េរិកបានបន្ថយមកនៅត្រឹម ១៥% លើការនាំចូលពីកោះតៃវ៉ាន់ ​។ ជាមួយនឹងការទទួលបានអត្រាពន្ធថ្មីនេះ ប្រធានាធិបតីកោះតៃវ៉ាន់ លោក Lai Ching-te បានសន្យាថា នឹងជំរុញការវិនិយោគនៅក្នុងទឹកដីអាម៉េរិកឱ្យបានកាន់តែច្រើន ជាពិសេស បង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន ដោយរដ្ឋាភិបាលបានព្យាយាមកាត់បន្ថយពន្ធលើការនាំចូលពីអាម៉េរិកដូចគ្នា។

នាយកដ្ឋានពាណិជ្ជកម្មរបស់អាម៉េរិកបានលើកឡើងថា បណ្តាក្រុមហ៊ុនបច្ចេកវិទ្យារបស់កោះតៃវ៉ាន់ បានប្តេជ្ញាវិនិយោគជាមួយអាម៉េរិក ជាមួយទុនសរុបយ៉ាងហោចណាស់ ២៥០ ពាន់លានដុល្លារ។ លើសពីនេះ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ដកពន្ធ​ចេញពី​​ក្រុមហ៊ុន​ឈីបតៃវ៉ាន់​ដែល​វិនិយោគ​នៅ​អាម៉េរិក ក្នុងគោលបំណងជំរុញការផលិតបន្ទះឈីប semiconductor ក្នុងទឹកដីរបស់ខ្លួន។ semiconductor គឺជាធាតុសំខាន់ក្នុងការផលិតគ្រឿងអេឡិចត្រូនិក ឬ ម៉ាស៊ីន រាប់ចាប់តាំងពីរថយន្តរហូតដល់ទូរស័ព្ទ ហើយ​វាគឺជាអាទិភាពមួយនៅក្នុងការធ្វើពាណិជ្ជកម្មរបស់អាម៉េរិក ដោយសារមានការខ្វះខាតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ចាប់តាំងពីកំឡុងពេលរាតត្បាតជំងឺកូវីដមកម្ល៉េះ។ ជាការកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាម៉េរិកបានចំណាយលុយរាប់រយពាន់លានដុល្លារសម្រាប់ឧបត្ថម្ភធនជួយដល់ឧស្សាហកម្ម semiconductor ក្នុងស្រុក ជាពិសេសការជួយធានា និងពង្រីកការវិនិយោគពីក្រុមហ៊ុនបរទេស ដូចជា TSMC របស់តៃវ៉ាន់ដែលនាំមុខគេក្នុងវិស័យមួយនេះ។

កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ក្រុមហ៊ុនតៃវ៉ាន់ TSMC បានបង្ហើបថា ខ្លួនកំពុងពន្លឿនការវិនិយោគបន្ថែមទៀតនៅក្នុងទឹកដីអាម៉េរិក ខណៈដែលមានរោងចក្រដំណើរការនៅទីនោះចាប់តាំងពីឆ្នាំ ២០២៤។ ជាក់ស្តែង រោងចក្ររបស់ខ្លួននៅក្នុងរដ្ឋ Arizona កំពុងផលិតបន្ទះឈីបសម្រាប់ក្រុមហ៊ុនធំៗដូចជា Nvidia, Apple, AMD និងក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកផ្សេងទៀត។ រដ្ឋលេខាធិការពាណិជ្ជកម្មរបស់អាម៉េរិក លោក Howard Lutnick បានលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងជួយឱ្យអាម៉េរិករឹងមាំ អាចពឹងផ្អែកលើខ្លួនឯងគ្រប់គ្រាន់ ហើយក៏ជួយជំរុញឲ្យក្រុមហ៊ុន TSMC របស់តៃវ៉ាន់ អាចពង្រីកខ្លួនបានដើម្បីអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់បន្ថែមទៀត ជាពិសេស លើកទឹកចិត្តដល់អាជីវកម្មខ្នាតតូចរបស់តៃវ៉ាន់ឱ្យផ្លាស់ប្តូរទីតាំងទៅកាន់អាម៉េរិកផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/11/2026

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​

ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់ ​និងអាស្រ័យផល​ជិត​៥០ឆ្នាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/11/2026

ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់​និងអាស្រ័យផង​ជិត​៥០ឆ្នាំ....

អន្ទង់​ចិញ្ចឹម​ក្នុង​ស្រុក​មាន​តម្លៃ​ខ្ពស់ ​​ប៉ុន្តែ​ប្រឈម​ការ​ប្រកួតប្រជែង​ពី​អន្ទង់​នាំចូល​

ជំនួញ, ព្រឹត្តិការណ៍

• 02/11/2026

មុខរបរ​ចិញ្ចឹម​អន្ទង់​សាច់​នៅ​កម្ពុជា​មាន​សក្ដានុពល​បង្កើន​ប្រាក់​ចំណូល​កសិករ ​ដោយសារ​មាន​តម្រូវការ​ទីផ្សារ​ ​និង​តម្លៃ​លក់​អាច​ឡើង​ដល់​ ៤ ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ

Binance ​ផ្អាក​ការ​ដក​ប្រាក់​ ​ក្រោយ​រកឃើញ​ការ​ផ្ទេរ​គ្រីបតូសង្ស័យ​រាប់​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/11/2026

Binance ​ដែល​ជា​ទីផ្សារ​ជួញដូរ​រូបិយប័ណ្ណ​គ្រីបតូធំ​បំផុត​របស់​ពិភពលោក​ ​បាន​បើក​ការ​ស៊ើបអង្កេត​ផ្នែក​សន្តិសុខ​ជា​បន្ទាន់ ​បន្ទាប់ពី​មាន​របាយការណ៍​អំពី​ការ​ផ្ទេរ​ទ្រព្យ​សកម្ម​ឌីជីថល​ដ៏​ធំ​មួយ​ ​ខណៈ​ក្រុមហ៊ុន​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ដក​ប្រាក់​ ​និង​បង្កក​ទ្រព្យ​សកម្ម​ឌីជីថល​ដែល​ពាក់ព័ន្ធ

សេដ្ឋកិច្ច​អាម៉េរិក​កើន​ ​៣​.​៤​%​ ​លើសការ​រំពឹង ​ប៉ុន្តែ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​៣ ​បាន​កើនឡើង​ ​៣​.​៤​ ​ភាគរយ ​លើ​សការ​ព្យាករណ៍​ ​៣​.​២ ​ភាគរយ ​ប៉ុន្តែ​ការ​កើនឡើង​នៃ​អតិផរណា​ ​និង​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​លើ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​បង្កើត​ក្តី​បារម្ភ​អំពី​ស្ថិរ​ភាព​សេដ្ឋកិច្ច​រយៈពេល​វែង

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​


Leave a Reply

Your email address will not be published.Required fields are marked *