ចិន និងឥណ្ឌា ព្រមព្រៀងគ្នាបើកផ្លូវហោះហើរត្រង់ឡើងវិញបន្ទាប់ពីផ្អាកដំណើរការជិត ៥ឆ្នាំ

កាលពីថ្ងៃចន្ទកន្លងទៅនេះ មានកិច្ចប្រជុំមួយនៅទីក្រុងប៉េកាំងរវាងអ្នកការទូតកំពូលរបស់ឥណ្ឌាលោក Vikram Misri និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ដោយភាគីទាំងពីរបានចរចាលើក្របខ័ណ្ឌស្តីពីការបន្តជើងហោះហើរត្រង់ឡើងវិញ

ស្វែងយល់ពីតម្លៃដីនៅតាមបណ្ដោយផ្លូវ​សំខាន់​ៗក្នុង​ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ

ខណ្ឌសែនសុខ​ ជា​តំបន់ដែល​មានសក្ដានុពលក្នុងការទាក់ទាញ​គម្រោង​វិនិយោគមួយ​នៅក្នុងរាជធានីភ្នំពេញ​ដោយ​តំបន់នេះ មានផ្សារទំនើប​ លំនៅឋាន​ប្រណីត​ និងមណ្ឌលពាណិជ្ជកម្ម

ឥណ្ឌាបង្ហាញផែនការកសាងមជ្ឈមណ្ឌលផ្ទុកទិន្នន័យធំជាងគេបំផុតលើពិភពលោក ដែលមានតម្លៃរាប់ពាន់លានដុល្លារ

ថ្មីៗនេះ រដ្ឋាភិបាលទីក្រុងញូវដេលីបានទម្លាក់កញ្ចប់ថវិកាប្រមាណជា ១,២ពាន់លានដុល្លារបន្ថែមទៀតដើម្បីជួយគាំទ្រផ្នែកហិរញ្ញវត្ថុទៅដល់គម្រោងអភិវឌ្ឍ AI ដ៏ធំនៅក្នុងប្រទេស

ការប្រើកម្ចីចំគោលដៅផ្តល់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជួយឱ្យប្រជាកសិករមានជីវភាពប្រសើរឡើងជាងមុន

ភ្នំពេញ ៖ ការប្រើប្រាស់កម្ចីចំគោលដៅបានជួយឱ្យប្រជាកសិករមានជីវភាពប្រសើរឡើងជាងមុន ជាពិសេសតាមរយៈការប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានបង្រីកសាខាជាច្រើននៅទូទាំងប្រទេស និងបង្កភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការទទួលបានកម្ចី និងប្រកបដោយបរិយាបន្ន។ ជាក់ស្តែង អ្នកស្រី វ៉ន ឈិន អាយុ ៥២ឆ្នាំ ប្រកបរបរជាអ្នកចិញ្ចឹមសត្វ មានទីលំនៅក្នុងភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង បានប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយបច្ចុប្បន្ន ជីវភាពគ្រួសាររបស់អ្នកស្រីមានភាពល្អប្រសើរជាងមុន។

ក្នុងរដូវកាលបុណ្យចូលឆ្នាំចិន ទីផ្សារត្រីសាច់នៅកម្ពុជា អាចផ្គត់ផ្គង់បានបរិបូរណ៍ និងមានតម្លៃថេរ

លោក ស្រ៊ុន ពៅ បានឱ្យដឹងថា នៅរដូវចូលឆ្នាំចិន វៀតណាម តម្លៃសាច់ជ្រូក មាន់ ទា នៅមានតម្លៃថេរ ហើយផ្គត់ផ្គង់ទីផ្សារមិនខ្វះទេ

២០២៤ ក្រសួងសាធារណការស្ថាបនាផ្លូវជាតិ និងផ្លូវខេត្តជិត៩០០ខ្សែ ប្រវែងជាង២ម៉ឺនគីឡូម៉ែត្រ

ក្នុងឆ្នាំ ២០២៤ រដ្ឋាភិបាល តាមរយៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្ថាបនាផ្លូវជាតិ និងផ្លូវខេត្តជិត ៩០០ខ្សែ មានប្រវែងជាង ២ ម៉ឺន គីឡូម៉ែត្រ

ក្រុមហ៊ុនកែច្នៃចំណីអាហារប៉ូឡូញ មានបំណងបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុនកែច្នៃចំណីអាហារនៃប្រទេសប៉ូឡូញ មានបំណងបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជាសម្រាប់នាំចេញទៅក្នុងតំបន់

ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង១៨លានដុល្លារអាម៉េរិកពីផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន

នៅឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង ១៨ លានដុល្លារអាម៉េរិក ពីការលក់ផ្លាកលេខពិសេស និង លេខពិសេសផ្ទាល់ខ្លួន កើនឡើង ០,០១% ធៀប នឹងឆ្នាំ២០២៣

វត្តមាន Deepseek របស់ចិនធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនបចេ្ចកវិទ្យានៅលើពិភពលោកជាច្រើនធ្លាក់ចុះ

ភាគហ៊ុនរបស់ក្រុមហ៊ុនបចេ្ចកវិទ្យាល្បីៗជាច្រើនបានធ្លាក់ចុះ បន្ទាប់ពី DeepSeek បានបង្ហាញគំរូ AI ថ្មីរបស់ខ្លួន ដែលត្រូវបានគេរាយការណ៍ថា មានតម្លៃសមរម្យជាង និងអាចដំណើរការលើបន្ទះឈីបកម្រិតខ្ពស់មិនស្មុគស្មាញដូចជា ChatGPT របស់ OpenAI

តម្រូវការជ្រូកខ្វៃថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ក្នុងរាជធានីភ្នំពេញ មានប្រមាណ ៤០០០ក្បាល

តាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា តម្រូវការជ្រូកខ្វៃនៅឆ្នាំនេះមានចំនួនប្រហាក់ប្រ​ហែលនឹងឆ្នាំមុនៗផងដែរ ពោលគឺចន្លោះពី ៣០០០ក្បាលទៅ ៤០០០ក្បាល សម្រាប់តម្រូវការសែនជាក់ស្តែងក្នុងឱកាសចូលឆ្នាំចិននៅក្នុងក្រុងភ្នំពេញ