ឥណ្ឌាបង្ហាញផែនការកសាងមជ្ឈមណ្ឌលផ្ទុកទិន្នន័យធំជាងគេបំផុតលើពិភពលោក ដែលមានតម្លៃរាប់ពាន់លានដុល្លារ

បរទេស ៖ ស្របពេលដែលរដ្ឋាភិបាលឥណ្ឌាប្រកាសគាំទ្រជាគម្រោងហិរញ្ញវត្ថុដែលមានតម្លៃរាប់សិបពាន់លានដុល្លារក្នុងផែនការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឆ្លាតវ៉ៃ AI នោះ ក្រុមហ៊ុនថាមពលដ៏ធំមួយរបស់ប្រទេសដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ុមបៃបានប្រកាសពីគម្រោងសាងសង់អគារមជ្ឈមណ្ឌលផ្ទុកទិន្នន័យដ៏ធំបំផុតមួយរបស់ពិភពលោកនៅពេលខាងមុខនេះ។

Reliance Industries ជាក្រុមហ៊ុនដែលកាន់កាប់មហាសេដ្ឋីពាន់លានដុល្លារ លោក Mukesh Ambani ក្នុងនាមជាប្រធានគ្រប់គ្រងផ្ទាល់មួយនេះបានអះអាងថា ខ្លួនបានទទួលកិច្ចសហការជាដៃគូជាមួយនឹងក្រុមហ៊ុនដែលអ្នកផលិតបន្ទះឈីបល្បីបំផុតរបស់ពិភព លោក Nvidia ដើម្បីអនុវត្តផែនការកសាងមជ្ឈមណ្ឌលមួយនេះដោយវាមានទីតាំងស្ថិតនៅក្នុងទីក្រុង Jamnagar ភាគខាងលិចនៃប្រទេសឥណ្ឌា។

ក្រុមហ៊ុនដដែលនេះក៏ធ្លាប់បានប្រកាសកាលពីឆ្នាំកន្លងទៅផងដែរថា នឹងរៀបចំក្រុមការងារដើម្បីផលិតឲ្យបាននូវកំពូលកំព្យូទ័រទំនើបបំផុត (Supercomputer) នៅក្នុងប្រទេសឥណ្ឌាដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា AI គ្រប់ប្រភេទនៅទូទាំងប្រទេស។

គួរឲ្យដឹងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលទីក្រុងញូវដេលីបានទម្លាក់កញ្ចប់ថវិកាជាតិប្រមាណជា ១,២ពាន់លានដុល្លារបន្ថែមទៀតដើម្បីជួយគាំទ្រផ្នែកហិរញ្ញវត្ថុទៅដល់គម្រោងអភិវឌ្ឍ AI នានានិងក្រុមហ៊ុនទាំងឡាយដែលមានពាក់ព័ន្ធទៅនឹងវិស័យដ៏មានសក្តានុពលមួយនេះ។

មកទល់បច្ចុប្បន្ននេះ ឥណ្ឌា សម្រេចបានលទ្ធផលជាច្រើនរួចមកហើយជុំវិញគម្រោងកសាងមជ្ឈមណ្ឌលទិន្នន័យធំៗនៅក្នុងប្រទេសដែលក្នុងនោះមានដូចជា អគាររបស់ក្រុមហ៊ុន CtrlS ដែលផ្តល់សេវាកម្ម cloud ធំបំផុតរបស់ប្រទេសបន្ទាប់ពីមជ្ឈមណ្ឌលមួយស្ថិតមួយនៅក្នុងរដ្ឋ Gujarat។

ស្ថាបនិកក្រុមហ៊ុនផលិតឈីប Nvidia លោក Jensen Huang ធ្លាប់បានលើកឡើងកាលពីឆ្នាំកន្លងទៅថា ៖វាជារឿងត្រឹមត្រូវនៅពេលដែលប្រទេសឥណ្ឌាចាប់ផ្តើមផលិតបច្ចេកវិទ្យា AI ដោយខ្លួនឯង។ ឥណ្ឌាមិនគួរធ្វើជាអ្នកលក់ទិន្នន័យដែលទិញយកបច្ចេកវិទ្យាឆ្លាតវ៉ៃពីខាងក្រៅនោះទេ ព្រោះសព្វថ្ងៃនេះ ប្រទេសឥណ្ឌាក៏ត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ល្អជាងគេបំផុតផ្នែកបច្ចេកវិទ្យាឌីជីថល ពោលគឺបន្ទាប់តែពីសហរដ្ឋអាមេរិក និងមហាយក្សចិនប៉ុណ្ណោះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្រ្តីជំនាញបង្ហាញពីយុទ្ធសាស្ត្រនៃការអភិរក្សសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២៥ ដែលទទួលបានជោគជ័យមិនធ្លាប់មាន

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/12/2025

មន្រ្តីជំនាញបង្ហាញពីយុទ្ធសាស្ត្រនៃការអភិរក្សសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២៥ ដែលទទួលបានជោគជ័យមិនធ្លាប់មាន និងកើនដល់ចំនួន១១២ក្បាល

ក្រសួង​ដែនដី ​រំលឹកអតិថិជន​នៃគម្រោងភូមិ​មរតក​នៅ​ខេត្តស្វាយរៀង​ ប្រុង​ប្រយ័ត្នចំពោះជន​ក្លែង​បន្លំ​​ជា​ថ្នាក់ដឹកនាំក្រសួងមួយក្រុម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/12/2025

ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋដែលជាអតិថិជននៃគម្រោងភូមិមរតក ខេត្តស្វាយរៀង ត្រូវ​​ប្រុង​ប្រយ័ត្នខ្ពស់ចំពោះជនក្លែង​បន្លំជាថ្នាក់ដឹកនាំក្រសួងចុះដោះស្រាយបញ្ហាវិវាទ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិ ម៉ឺនជ័យ បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង កម្ពុជា – វៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/12/2025

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិ ម៉ឺនជ័យ បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង កម្ពុជា - វៀតណាម

សេដ្ឋកិច្ចជប៉ុន ដាំក្បាលចុះក្នុងត្រីមាសទី៣ លឿនជាងការស្មាន ខណៈធនាគារកណ្តាលទំនងនឹងដំឡើងអត្រាការប្រាក់បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/12/2025

ទិន្នន័យបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងត្រីមាសទីបីបានធ្លាក់ចុះ ២,៣% ប្រចាំឆ្នាំ ដែលជាអត្រាធ្លាក់ចុះលឿនបំផុត បើធៀបនឹងអត្រា ១,៨% នៃត្រីមាសទីបីក្នុងឆ្នាំ ២០២៣

ក្រុមហ៊ុនផលិតអាវុធសរុបជាង១០០០ចូលរួមកម្មវិធីផលិត Golden Dome តម្លៃ១៥១ ពាន់លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/12/2025

ក្រុមហ៊ុនបច្ចេកវិទ្យាផលិតអាវុធសរុបជាង១០០០ បានចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍ និងផលិតប្រព័ន្ធខែលមីស៊ីលដ៏ទំនើបមួយដែលត្រូវបានគេឲ្យឈ្មោះថា Golden Dome ក្រោមការរៀបចំដោយសហរដ្ឋអាម៉េរិក

អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ក្រោមទឹកប្រាក់វិនិ​យោគប្រមាណ ៣៦០០លានដុល្លារជាសមិទ្ធផលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2025

សម្តេចបវរធិបតី បានបន្តថា សារៈសំខាន់នៃវិស័យអាកាសចរណ៍ស៊ីវិល មិនគ្រាន់តែចូលរួមចំណែកក្នុងការ រក្សាបាន និងលើកកម្ពស់នូវសុវត្ថិភាព និងសន្តិសុខដល់បងប្អូនជនរួមជាតិ ក្នុងការធ្វើដំណើរតាមផ្លូវអាកាសប៉ុណ្ណោះទេ វិស័យនេះថែមទាំងបានជួយលើកកម្ពស់វិស័យទេសចរណ៍ ដែលជាវិស័យគន្លឹះសំខាន់មួយនៃ សេដ្ឋកិច្ចជាតិ។

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *