ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីយានយន្តចំនួន ៣៧៣ ០៦៩គ្រឿង (ម៉ូតូ ៣១៧ ៧១២គ្រឿង និងរថយន្ត ៥៥ ៣៥៧គ្រឿង) កើនឡើង ០,០១% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧០ ៥៧៧គ្រឿង។
ក្រសួងបានចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនចំនួន ៣០ ៣៧១គ្រឿង ទទួលបានចំណូលសរុបប្រមាណ ១៨,៥១លានដុល្លារអាម៉េរិក កើនឡើង ០,០១% ធៀប នឹងឆ្នាំ២០២៣ ដែលមានចំនួន ១៨,៣៩លានដុល្លារអាម៉េរិក។

ក្រៅពីនេះ ក្រសួងបានចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៣ ១២២គ្រឿង កើនឡើង ៣១២% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៧៥៧គ្រឿងព្រមទាំងបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ចំនួន ៤៦៧ ៣៦០គ្រឿង កើនឡើង ១២,៥៨% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៤១៥ ១២៩គ្រឿង។
នៅក្នុងឆ្នាំ២០២៤ ដដែលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់មានចំនួន ២ ៨៥១ ៥៥៨គ្រឿង ក្នុងនោះយានយន្តពិន័យ មានចំនួន ១ ៨០៣គ្រឿង ថយចុះ ១៩,៧៦% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ២ ២៤៧គ្រឿង និងបានត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស មានចំនួន ៥៤ ៥២១គ្រឿង កើនឡើង ៤៦,២៦% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧ ២៧៦គ្រឿង៕





វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content