ចិន និងឥណ្ឌា ព្រមព្រៀងគ្នាបើកផ្លូវហោះហើរត្រង់ឡើងវិញបន្ទាប់ពីផ្អាកដំណើរការជិត ៥ឆ្នាំ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ឥណ្ឌា និងចិន បានព្រមព្រៀងគ្នាក្នុងការបន្តសេវាកម្មហោះហើរត្រង់ (Direct flight) ឡើងវិញបន្ទាប់ពីអាក់ខានអស់រយៈពេលជិត ៥ឆ្នាំ ក្រោយការប៉ះទង្គិចគ្នានៅតំបន់ព្រំដែនកាលពីឆ្នាំ២០២០ ។

កាលពីថ្ងៃចន្ទកន្លងទៅនេះ មានកិច្ចប្រជុំមួយនៅទីក្រុងប៉េកាំងរវាងអ្នកការទូតកំពូលរបស់ឥណ្ឌា លោក Vikram Misri និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដោយភាគីទាំងពីរបានចរចាលើក្របខ័ណ្ឌស្តីពីការបន្តជើងហោះហើរត្រង់ ឬ direct flight។ កាលពីថ្ងៃអង្គារ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនឹងបន្តឡើងវិញ។ លើសពីនេះ លោក Wang Yi បានប្រាប់លោក Vikram Misri ថា ប្រទេសចិន និងឥណ្ឌា គួរតែប្តេជ្ញាចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកជាជាងការសង្ស័យ និងមានភាពរង្គោះរង្គើររវាងគ្នា។ នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយរវាងមន្ត្រីថ្នាក់អនុរដ្ឋមន្ត្រី បានព្រមព្រៀងគ្នាក្នុងការសម្របសម្រួល និងផ្លាស់ប្តូរអ្នកសារព័ត៌មានរវាងប្រទេសទាំងពីរទៀតផង។ បន្ថែមពីនេះ សេចក្តីថ្លែងការណ៍របស់ឥណ្ឌាបានលើកឡើងថា ការព្រួយបារម្ភនៅក្នុងតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មត្រូវបានលើកយកមកពិភាក្សាក្នុងគោលបំណងដោះស្រាយបញ្ហាទាំងនេះ និងលើកកម្ពស់តម្លាភាពនៃគោលនយោបាយរយៈពេលវែង។

អ្នកវិភាគបានលើកឡើងថា ការគំរាមកំហែងពាណិជ្ជកម្មពីសំណាក់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងជំរុញឲ្យចិន និងឥណ្ឌា ធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធ។ ឥណ្ឌា គឺជាទីផ្សារដ៏ធំមួយសម្រាប់ប្រទេសចិន ខណៈដែលទីក្រុងញូដេលីចង់បានអ្នកជំនាញផ្នែកគ្រឿងបន្លាស់ និងគ្រឿងចក្ររបស់ចិន ដើម្បីជំរុញការនាំចេញ និងរក្សាកំណើនសេដ្ឋកិច្ចដែលកំពុងតែកើនឡើងខ្ពស់នាពេលថ្មីៗនេះ។ ដូច្នេះ ប្រសិនបើការគំរាមកំហែងពី Trump កាន់តែខ្លាំងមកលើប្រទេសចិន នោះច្បាស់ណាស់ថា ប្រទេសចិននឹងកាន់តែពង្រឹងទំនាក់ទំនងជាមួយឥណ្ឌាក្នុងយុទ្ធសាស្ត្រផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិន និងឥណ្ឌាយ៉ាងប្រាកដ៕

គួរឲ្យបញ្ជាក់ដែរថា ​ការផ្អាកជើងហោះហើររវាងចិន និងឥណ្ឌានៅឆ្នាំ២០២០ គឺដោយសារការផ្ទុះភាពតានតឹងបង្កជាការប៉ះទង្គិចគ្នារវាងកងទ័ពប្រទេសទាំងពីរនៅតាមព្រំដែនភ្នំហិម៉ាឡៃ ដែលបានសម្លាប់ទាហានឥណ្ឌាយ៉ាងហោចណាស់ ២០ នាក់ និងចិន ៤ នាក់។ ក្រោយមក ឥណ្ឌាបានដាក់សម្ពាធដល់ក្រុមហ៊ុនចិនក្នុងការវិនិយោគក្នុងប្រទេសខ្លួន ដោយបានហាមឃាត់កម្មវិធីពេញនិយមរាប់រយ និងផ្អាកផ្លូវហោះហើរត្រង់ បើទោះបីជាជើងហោះហើរដឹកទំនិញផ្ទាល់នៅតែបន្តប្រតិបត្តិការរវាងប្រទេសទាំងពីរក៏ដោយ។ ក្រោយមក នៅឆ្នាំ២០២៤ ទំនាក់ទំនងរវាងភាគីទាំងពីរមានភាពប្រសើរឡើងចាប់តាំងពីមានកិច្ចព្រមព្រៀងក្នុងខែតុលា ដើម្បីបន្ធូរបន្ថយការប្រឈមុខដាក់គ្នាផ្នែកយោធានៅតាមព្រំដែនភ្នំហិម៉ាឡៃ។ ក្នុងខែតុលាដដែលនោះ ប្រធានាធិបតីចិន Xi Jinping និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានជួបពិភាក្សាគ្នាក្នុងប្រទេសរុស្ស៊ី ខណៈដែលប្រទេសទាំងពីរគឺជាសមាជិកដំបូងគេបង្អស់របស់ក្រុមប្រទេស BRICS ចាប់តាំងពីឆ្នាំ២០០៩។ ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងចិនបានកើនឡើង ៤ ភាគរយ ឬដល់ទៅ ១១៨០,៤០ ពាន់លានដុល្លារ គិតត្រឹមខែមីនា ឆ្នាំ២០២៤ ដែលភាគច្រើនជាទំនិញនាំចូលពីចិនមកកាន់ឥណ្ឌា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *