ឆ្នាំថ្មី ឆ្នាំសកល ២០២៤ ខេត្តធំៗចំនួន ៣ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ១លាននាក់

ភ្នំពេញ ៖ ខេត្តធំៗចំនួន៣របស់ព្រះរាជាណាចក្រកម្ពុជា គឺខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្ត សៀបរាប បានទាក់ទាញទេសចរជាតិ និងអន្តរជាតិ ប្រមាណ១លាននាក់ នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៤។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ខេត្តបាត់ដំបងបានទាក់ទាញភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិជាង ៣៥ម៉ឺននាក់នៅក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៤

ខែចុងក្រោយនៃឆ្នាំ២០២៣ កម្ពុជាអនុម័តគម្រោងបង្កើតរោងចក្រក្នុងទឹកប្រាក់ជាង ២០០​លានដុល្លារ

ក្នុងខែធ្នូ ឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងបង្កើតរោងចក្រចំនួន ១៥ គម្រោង ដែលគិតជាទឹកប្រាក់សរុបមានចំនួន ២៤៧លានដុល្លារអាម៉េរិក និងបង្កើតការងារបាន ប្រមាណ ១៦០០០កន្លែង…

ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាទទួលបានចំនួនក្រុមហ៊ុនចុះបញ្ជីច្រើនជាងឆ្នាំមុន

ឆ្នាំ២០២៣ កន្លងនេះ គឺជាឆ្នាំដ៏ពិសេសមួយ ដែលផ្សារមូលបត្រកម្ពុជាទទួលបានចំនួនក្រុមហ៊ុនចុះបញ្ជីច្រើនជាងគេ ស្របពេលដែលទីផ្សារមូលបត្រនេះបានក្លាយជាច្រកមួយសម្រាប់ការធ្វើពិពិធកម្មហិរញ្ញប្បទានដល់ក្រុមហ៊ុន

តោះ ! មកដឹងពីចំណុចសំខាន់ៗ និងការលូតលាស់របស់ផ្កាអង្គាសីល

អង្គាសីល ជាផ្កាដែលគេនិយមដាក់តាំងលម្អក្នុងផ្ទះ ព្រោះវាស្រស់ស្អាត និងមានជំនឿថាអាចនាំសំណាងល្អមកដល់ក្រុមគ្រួសារ ជាពិសេសរដូវចូលឆ្នាំចិន

ក្រុមហ៊ុន Yunnan នឹងសហការជាមួយដៃគូធ្វើអានុភាវូបនីយកម្មលើផ្ទៃដី ១០០០ហិកតា

ឆ្នាំ២០២៤ ក្រុមហ៊ុន Yunnan នឹងសហការជាមួយដៃគូធ្វើអានុភាវូបនីយកម្មនៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប

ឆ្នាំ២០២៣ រមណីយដ្ឋានអង្គរ រកចំណូលបានជិត៣៨លានដុល្លារ

ភ្នំពេញ៖ រយៈពេល១២ខែ ឆ្នាំ២០២៣ កម្ពុជារកចំណូលបានសរុបជិត៣៨លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរដែលជាអ្នកគ្រប់គ្រងចំណូលពីការលក់បណ្ណ ឬសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ។ របាយការណ៍គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ មានទេសចរបរទេសសរុប ៧៩៨ ០៦៩នាក់ បានចូលទិញ​សំបុត្រទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ កើនឡើង ១៧៧,៧៣ភាគរយធៀបនឹងឆ្នាំ២០២២។

រយៈពេល៤៥ថ្ងៃ មានយុវជនចុះឈ្មោះបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជិត២ម៉ឺននាក់

រយៈពេល ៤៥ថ្ងៃ មានយុវជន-យុវនារី មកពី​គ្រួសារក្រីក្រ និងងាយរងហានិភ័យ បានចុះឈ្មោះចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជិត២ម៉ឺននាក់

មាសនឹងបន្តឡើងថ្លៃលើសពី ២ ០០០ ដុល្លារក្នុងមួយអោននៅក្នុងឆ្នាំ២០២៤

មាសបានបន្តឡើងថ្លៃដល់ ២ ០៦៣ ដុល្លារក្នុងមួយអោន ដែលជាការកើនឡើងច្រើនជាង ១៣ ភាគរយក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ

គិតត្រឹមខែធ្នូ ចុងឆ្នាំ២០២៣ SME Bank ផ្តល់កម្ចី២៧ លានដុល្លារអាមេរិកដល់ ៣៤១ ស្ថាប័នក្នុងវិស័យទេសចរណ៍

គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ធនាគារ SME Bank បានផ្តល់កម្ចីចំនួន២៧ លានដុល្លារអាមេរិកដល់៣៤១ ស្ថាប័នក្នុងវិស័យទេសចរណ៍

រាជរដ្ឋាភិបាល បានត្រៀមបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ TVET ដល់យុវជនមកពីគ្រួសារក្រីក្រ

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសបានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកជាផ្លូវការវគ្គ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ