សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ការប្រកួតប្រជែងគំរូធុរកិច្ចនៃកម្មវិធី «អ៊ីនធឺប្រាយ បាត់ដំបង ស្តាតធឺ រដូវកាលទី៤ (Enterprise Battambang Starter)»បានរកឃើញម្ចាស់ជ័យលាភីហើយ

បាត់ដំបង ៖ កម្មវិធី សហគ្រិនបាត់ដំបង ជាកម្មវិធីភ្ញាស់គំនិតអាជីវកម្មជាភាសាខ្មែរដែលមានរយៈពេល៣ខែ។ ជាកម្មវិធីដែលអ្នកសិក្សាយកផលិតផលរបស់ពួកគេសាកល្បងជាមួយទីផ្សារជាក់ស្តែង ហើយកសាងគំនិតអាជីវកម្មរបស់ពួកគេទៅជាផែនការអាជីវកម្មដោយមានការណែនាំពីជំហានលំអិតនីមួយៗ ស្របពេលមានការប្រឹក្សាយយោបល់ពីអ្នកជំនាញ ដែលកើតចេញពីគំនិតផ្ដួចផ្ដើមរបស់សហគ្រិនខ្មែរ ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពរបស់សហគ្រិននៅក្នុងខេត្តមួយនេះផ្ទាល់។  

សហគ្រិនខ្មែរ ដែលជាស្ថាប័នក្រោមចំណុះក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា  និងនវានុវត្តន៍ បង្កើតឡើងដើម្បីគាំទ្រដល់

ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា ដែលត្រូវបានអនុវត្តន៍ដោយ ភូមិ​ អ៊ីមផេក បាត់ដំបង (Phum Impact Battambang) ព្រមទាំងមានការគាំទ្រផ្នែកបច្ចេកទេសពី អ៊ីមផេកហាប់ ភ្នំពេញ (Impact Hub Phnom Penh)


បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ក៏មានការរៀបចំការប្រកួត គំរូធុរកិច្ចនៃកម្មវិធី «អ៊ីនធឺប្រាយ បាត់ដំបង ស្តាតធឺ រដូវកាលទី៤ (Enterprise Battambang Starter)» នៅថ្ងៃទី ១៥ មីនា ឆ្នាំ២០២៤ ក្នុងទីតាំងវិទ្យាស្ថានគរុកោសល្យបាត់ដំបងចាប់ពីម៉ោង ៨ៈ០០ ព្រឹក ដល់ ១២ៈ០០រសៀល  ក្រោមការចូលរួមពីសំណាក់ ឯកឧត្តម បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ​, លោកស្រី ហូ ដានី អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា  និងនវានុវត្តន៍, លោកពៅ សានិត អនុប្រធានមន្ទីរការងារ និងបណ្តុះវិជ្ជាជីវៈខេត្តបាត់ដំបង សហស្ថាបនិក និងក្រុមការងាររបស់ភូមិអ៊ីមផេកបាត់ដំបង គណៈកម្មការវាយតម្លៃ បេក្ខជនសហគ្រិន​ ម្ចាស់អាជីវកម្ម និសិ្សត និងភ្ញៀវកិត្តិយសសរុបប្រមាណជាង ១០០នាក់។ ជាមួយគ្នានេះក៏មានការតាំងពិព័រណ៍ផលិតផលពីក្រុមអាជីវកម្មដែលជាអតីតអ្នកចូលរួមកម្មវិធី «អ៊ីនធឺប្រាយ បាត់ដំបង ស្តាតធឺ រដូវកាលទី ១, ២, ៣»​ ផងដែរ ។​

សហគ្រិនមកពីធុរកិច្ចចំនួន៧ក្រុម បានធ្វើបទបង្ហាញពីគំរូធុរកិច្ចរបស់ខ្លួនទៅកាន់គណៈកម្មការវាយតម្លៃទាំង៣រូប ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់។ សមាសភាពគណៈកម្មាការទាំងបីរូបរួមមាន៖

១. លោក ហ៊ិន វុឌ្ឍីៈ អនុប្រធានមន្ទីពាណិជ្ជកម្មខេត្តបាត់ដំបង

២. លោស្រី ឌី ចំរើនៈ​ម្ចាស់ និងនាយកប្រត្តិបត្តិហាងផ្កាចេកមាស

៣. លោក ធន់ សុធានៈ អនុប្រធាន សមាគមសហគ្រិនវ័យក្មេងសាខាខេត្តបន្ទាយមានជ័យ​

ជាលទ្ធផលធុរកិច្ចៈ
– អាជីវកម្ម អានុស្សា ត្រូវបានជ្រើសរើសជាជ័យលាភីទី១, ទទួលបានប្រាក់រង្វាន់​ចំនួន ៨,០០០,០០០​ រៀល ពីសហគ្រិនខ្មែរ

– អាជីវកម្ម Damali ជាជ័យលាភីទី២, ទទួលបានប្រាក់រង្វាន់​ចំនួន ៦,០០០,០០០​ រៀល ពីសហគ្រិនខ្មែរ

– និង អាជីវកម្ម មហាហេងភីហ្សា ជាជ័យលាភីទី៣, ទទួលបានប្រាក់រង្វាន់​ចំនួន ៤,០០០,០០០​ រៀល ពីសហគ្រិនខ្មែរ

ហើយក្រុមទាំង៤ដែលមិនទទួលបានជ័យលាភីក៏ទទួលបានថវិកាចំនួន ១,០០០,០០០​រៀលពី
សហគ្រិនខ្មែរគាំទ្រសម្រាប់ចាប់ផ្តើមអនុវត្ថន៍ គំរូធុរកិច្ចផងដែរ។




ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណេះដឹងហិរញ្ញវត្ថុ ជារបាំងការពារមួយរបស់ប្រជាពលរដ្ឋក្នុងការជៀសផុតពីការឆបោក និងការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុផ្សេងៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/04/2025

ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ គឺជារបាំងការពារមួយរបស់ប្រជាពលរដ្ឋក្នុងការជៀសផុតពីការឆបោក និងការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុផ្សេងៗ

ខេត្តកំពត​ កំពុង​ក្លាយជា​តំបន់ឧស្សាហកម្មដ៏មានសក្ដានុពល ​​និងទាក់ទាញមួយ​ក្នុង​ប្រទេស​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/04/2025

តាមផែនការអភិវឌ្ឍ​តំបន់ឆ្នេរ​របស់រាជរដ្ឋាភិបាល​កម្ពុជា ខេត្តកំពត​បាននិងកំពុង​ក្លាយជា​ខេត្ត​មួ​យ​ដែលមានការអអភិវឌ្ឍ​ឧស្សាហកម្ម​និងកំពុង​ទាក់ទាញ​វិនិយោគិន​បរទេស​ចូល....

ក្រសួងពាណិជ្ជកម្ម ជំរុញផ្សារទំនើប និងម៉ាត ដាក់លក់ផលិតផលខ្មែរកាន់តែច្រើន ដើម្បីប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2025

ក្រសួងពាណិជ្ជកម្ម ជំរុញផ្សារទំនើប និងម៉ាត ដាក់លក់ផលិតផលខ្មែរឱ្យបានកាន់តែច្រើន ដើម្បីប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស

ការដ្ឋានសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មី ៣០កន្លែង ត្រួសត្រាយផ្លូវចិនទៅជាមហាអំណាចថាមពលនុយក្លេអ៊ែរជំនួសសហរដ្ឋអាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2025

នៅត្រឹមចុងខែមេសានេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានអនុម័តកញ្ចប់ថវិកាថ្មីដើម្បីអាចចាប់ផ្តើមការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មីចំនួន១០កន្លែងទៀតសម្រាប់ឆ្នាំ២០២៥នេះ

ក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យ​ធំមួយ​នៅកម្ពុជា​ ពង្រីកប្រតិបត្តិការ​អាជីវកម្មដឹក​អ្នកដំណើរ​ផ្សារ​ភ្ជាប់តំបន់ទេសចរណ៍រវាង​​ភ្នំពេញ និង​ក្រុងព្រះសីហនុ ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/04/2025

ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យធំមួយ​នៅកម្ពុជា​បាន​បើក​ដំណើរសេវា​ដឹកអ្នកដំណើរ​ដើម្បីផ្សារ​ភ្ជាប់ទេសចរណ៍រវាង​ភ្នំពេញ និងក្រុងព្រះសីហនុ​

ក្រុមប្រទេស BRICS ចង់បង្កើតកម្លាំងរួមមួយសម្រាប់ទប់ទល់នឹងគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាម៉េរិក Donald Trump

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2025

កាលពីថ្ងៃចន្ទ អ្នកការទូតកំពូលៗមកពី ១១ ប្រទេសដែលជាសមាជិក BRICS រួមមាន៖ អេហ្ស៊ីប អេត្យូពី ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង និងអេមីរ៉ាត់អារ៉ាប់រួម បានជួបប្រជុំគ្នាដើម្បីរៀបចំរបៀបវារៈរបស់ពួកគេមុនពេលមានកិច្ចប្រជុំកំពូលមេដឹកនាំនៅខែកក្កដាខាងមុខនេះ។

សម្តេចប្រធានរដ្ឋសភា ៖ ការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនឹងជួយនាំកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2025

សម្តេចប្រធានរដ្ឋសភា ៖ ការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនឹងជួយនាំកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2025

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល ដើម្បីរីកធំធាត់ និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្មរបស់ខេត្ត

រោងចក្រដំឡើងរថយន្ដអគ្គិសនី BYD របស់ចិន ត្រូវបានបើកការដ្ឋានសាងសង់ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/04/2025

រោងចក្រដំឡើងរថយន្ដអគ្គិសនី BYD របស់ចិន ត្រូវបានបើកការដ្ឋានសាងសង់ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

​ក្រសួងដែន​ដី និងក្រសួង​ពាក់ព័ន្ធ សហការជាមួយ​រដ្ឋបាលខេត្តកណ្ដាល​ និងកំពង់ស្ពឺ រួម​គ្នា​​ប្រែក្លាយ​មុខងារ​ប្រឡាយ​ដែល​​ស្រាប់​ឱ្យ​កាន់តែ​មា​​​ន​ប្រយោជន៍ដល់ពលរដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/04/2025

ក្រសួង​រៀបចំដែន​ និងក្រសួងចំនួន២ផ្សេងទៀត រួមជាមួយ​រដ្ឋបាលខេត្តកណ្ដាល និង​កំពង់ស្ពឺបានសហការគ្នា​ក្នុងការ​កែប្រែប្រឡាយ​ឱ្យមានប្រយោជន៍ដល់ពលរដ្ឋ​

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language