កសិករឥណ្ឌា ដាំម្ទេសជាមួយនឹងបច្ចេកវិទ្យា AI ទទួលបានប្រសិទ្ធភាពខ្ពស់ កើនឡើងទាំងប្រាក់ចំណេញ និងទិន្នផលជិត២០ភាគរយ

បរទេស ៖ ដូចដែលមនុស្សគ្រប់គ្នាបានដឹងហើយថា ឥណ្ឌា គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតមួយរបស់ពិភពលោក ខណៈដែលពលរដ្ឋដល់ទៅ៦០ភាគរយគឺជាកសិករធ្វើស្រែចំការពឹងផ្អែកទាំងស្រុងទៅលើវិស័យកសិកម្ម ដូច្នេះសក្តានុពលរបស់ឥណ្ឌាគឺពិតជាធំខ្លាំងណាស់សម្រាប់ឧស្សាហកម្មផលិតម្ហូបអាហាររបស់ពិភពលោក។ ទោះបីជាយ៉ាងណាក្តី កសិករឥណ្ឌាដែលមានចំណេះដឹងទាបពិបាកក្នុងការស្វែងរកជំនួយហិរញ្ញវត្ថុ​ និងជំនាញ កំពុងប្រឈមមុខយ៉ាងខ្លាំងទៅនឹងទីផ្សារប្រកួតប្រជែង ក៏ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ ជាពិសេសចំពោះដំណាំ និងកសិផលរបស់ពួកគេ។

យ៉ាងណាក៏ដោយ ប្រជាកសិករឥណ្ឌាបានបង្ហាញពីការអរគុណដល់កម្មវិធីជំនួយមួយរបស់ស្ថាបនិក Google លោក Bill Gates ដែលមានឈ្មោះថា Bill & Melinda Gates Foundation ដែលបច្ចប្បន្ននេះកំពុងដំណើរការនូវគម្រោងសាកល្បងថ្មីមួយដែលអនុញ្ញាតឲ្យក្រុមកសិករមានដីដាំដុះតិចតួចប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការជួយគាំទ្រទៅដល់ការដាំដុះដើមម្ទេសក្រហមនៅក្នុងរដ្ឋ Telangna ប្រទេសឥណ្ឌាដោយនៅក្នុងជំហ៊ានដំបូងជាមួយនឹងក្រុមកសិករបែបគ្រួសារចំនួន៧០០០គ្រួសារ។

ជាលទ្ធផលគួរឲ្យរីករាយ ការដាំដុះរបស់ពួកគេទទួលបានផលល្អប្រសើរជាងមុន អាចយកទៅដល់ទីផ្សារលក់ក្នុងតម្លៃថ្លៃជាងមុន ហើយការចំណាយទុនក្នុងការដាំដុះក៏បានធ្លាក់ចុះតិចជាងមុន ធ្វើឲ្យប្រាក់ចំណេញសរុបរបស់ពួកគេមានការកើនឡើងទៅដល់ជិត២០ភាគរយធៀបទៅនឹងវិធីសាស្ត្រនៃការដាំដុះបែបប្រពៃណីរបស់ពួកគេនាពេលកន្លងមក។

Bill & Melinda Gates Foundation បានដាក់ឲ្យដំណើរការនូវប្រព័ន្ធបច្ចេកវិទ្យាស្មាតវ៉ៃ AI ដែលក្នុងនោះរួមមទាំង Chatbots ទៅកាន់ទូរស័ព្ទដៃរបស់ក្រុមកសិករដែលអនុញ្ញាតឲ្យពួកគេទទួលបាននូវការប្រឹក្សាក្នុងការដាំដុះដោយបច្ចេកទេសបានត្រឹមត្រូវ១០០ភាគរយតាមអ្នកជំនាញព្រមទាំងការប្រឹក្សាដោយផ្ទាល់ក្នុងការប្រមូលផលឲ្យសមស្របទៅតាមអាកាសធាតុ និងសណ្ឋានដីជាដើម។

ក្រៅពីនោះក៏មានមុខងារ AI ផ្សេងទៀតដែលកសិករកំពុងប្រើប្រាស់ផងដែរ ដូចជាការត្រួតពិនិត្យ និងពន្លឿននៃការធ្វើតេស្តគុណភាពនៃកសិផលជាផ្លែម្ទេសតាមទូរស័ព្ទដៃនិងឈានទៅដល់ការប្រើប្រាស់ AI ក្នុងការជួយរៀបចំយុទ្ធសាស្ត្រធ្វើទីផ្សារតាមបែបឌីជីថលឲ្យមានប្រសិទ្ធភាពខ្លាំងផងដែរ។

តាមរបាយការណ៍ដែលគេប្រមូលបានក្រោយគម្រោងសាកល្បងជាមួយនឹងកសិករ ៧ ០០០គ្រួសាររួចមកគេសង្កេតឃើញថា ទិន្នផលនៃការដាំដុះម្ទេសបានទទួលកំណើនដល់ទៅ៨ភាគរយ ដោយសារតែការអនុវត្តវិធីសាស្ត្រដាំដុះបានត្រឹមត្រូវពីអ្នកជំនាញតាមរយៈ AI ហើយវាបានធ្វើឲ្យប្រាក់ចំណូលរបស់ពួកគេកើនឡើង១១ភាគរយ
ខណៈដែលខ្ទង់ចំណាយសម្រាប់ការដាំដុះបានធ្លាក់ចុះដែលជាសរុបនៃការគណនា វាពិតជាបានជួយឲ្យកសិករឥណ្ឌាទទួលបានប្រាក់ចំណេញកើនឡើងដល់ទៅ១៨ភាគរយ។

ជាដំណឹងល្អសម្រាប់ឥណ្ឌា និងកសិករនៅរដ្ឋ Telangana ដោយសារតែរដ្ឋាភិបាលបានសម្រេចក្នុងការពង្រីកគម្រោងនេះបន្ថែមទៀតទៅកាន់ក្រុមកសិករចំនួន១០ម៉ឺន
គ្រួសារបន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ ហើយសង្ឃឹមថាវានឹងក្លាយទៅជាគំរូកសិកម្មដ៏ល្អមួយដែលនឹងអាចប្រើប្រាស់បាននៅតាមបណ្តាប្រទេសមួយចំនួនផ្សេងទៀតដូចជា
នៅប្រេស៊ីល និងម៉ារ៉ុកផងដែរ៕

យោងតាមការព្យាករណ៍ដោយក្រុមអ្នកជំនាញគេជឿជាក់ថា ទីផ្សារកសិកម្មបែបបច្ចេកវិទ្យា ឬ Agritech នឹងអាចផ្តល់នូវចំណូលជូនប្រទេសឥណ្ឌាសរុបដល់ទៅ ៥០ ឬ៧០ពាន់
លានដុល្លារនៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី