សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុក ចង់បង្កើនវិសាលភាពទីផ្សារ និងពង្រឹងស្តង់ដារ ដើម្បីប្រកួតប្រជែងលើទីផ្សារសេរី

ភ្នំពេញ៖ ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត ប្រហុក ផ្អក ជាច្រើនប្រភេទ ដែលត្រូវបានគេស្គាល់ថាសិប្បកម្មកែឆ្នៃត្រីដ៏ និងល្បីឈ្មោះប្រចាំនៅក្នុងខេត្តកំពង់ចាម បានបង្ហាញពីមហិច្ឆតាចង់បង្កើនវិសាលភាពទីផ្សារ និងពង្រឹងគុណភាព រសជាតិ ផលិតផលស្របតាមស្តង់ដារ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងប្រកួតប្រជែងនៅលើទីផ្សារសេរីនាពេលបច្ចុប្បន្ន ក៏ដូចជាថ្ងៃអនាគត តាមរយៈការកែច្នៃផលិតផលត្រីទាំងនោះឱ្យទៅជាផលិផលស្តង់ដារ ដែលអាចលក់តាមផ្សារទំនើបនៅក្រុងភ្នំពេញ។

អ្នកស្រីធឿន ស្រីនី ជាម្ចាស់សិប្បកម្មកែច្នៃត្រីខាងលើនេះបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា សិប្បកម្មមួយនជបានចាប់ផ្តើមធ្វើអាជីវកម្មជាលក្ខណៈគ្រួសារអស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលកាលពីមុន ក្រោយពេលកែច្នៃរួច ត្រូវបានដាក់លក់នៅក្នុងផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ខណៈដែលជំនាញកែច្នៃត្រីនេះ គឺចេះតពីម្ដាយ ហើយបានវិវត្តន៍ជាសិប្បកម្ម ដែលបានចុះបញ្ជីជាសហគ្រាសកាលពីជាង១ឆ្នាំមុន។

អ្នកស្រីបានឱ្យដឹងថា សិប្បកម្មកែច្នៃត្រីនេះគឺប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដូចជា ត្រីអណ្ដែង ត្រីប្រា ត្រីឆ្តោ ដែលមានប្រភពពីស្រុកជើងព្រៃផ្ទាល់ ហើយសម្រាប់ការផលិតទៀតសោត គឺមានការសម្រិតសម្រាំងដោយយកតែប្រភេទត្រីស្រស់ៗល្អ និងព្យយាមធ្វើយ៉ាងណាអាចឱ្យសហគមន៍មានស្ថិតភាពក្នុងការផ្គត់ផ្គង់ត្រីសម្រាប់សិប្បកម្មកែច្នៃ និងអាចផ្តល់ផលចំណេញដល់ប្រជាសហគមន៍។

អ្នកស្រី ធឿន ស្រីនី បានឱ្យដឹងថា ៖

«សិប្បកម្មរបស់ខ្ញុំនេះ មានផលិតផលច្រើនប្រភេទ ដូចជា ប្រហុក ផ្អក ប្រហុកត្រីកំភ្លាញ ត្រីងៀតគ្រប់មុខ ត្រីប្រាសំយ៉ុង ត្រីប្រឡាក់ ត្រសក់ចាវ ឆៃប៉ូវ ដែលបានមកពីការខំប្រឹងប្រែងដោយខ្លួនឯងរហូតដល់មានការទទួលស្គាល់ពី Capfish Capture ហើយអតិថិជនដែលមកទិញ ភាគច្រើនជាជនជាតិជាតិខ្មែរ រស់នៅក្នុងស្រុក និងមានតម្រូវការប្រភេទត្រីងៀត ត្រីកែច្នៃចេញជាផលិតសុវត្ថិភាព»។

អ្នកស្រី ធឿន ស្រីនី បានបន្តទៀតថា បច្ចុប្បន្ននេះសហគ្រាសអ្នកស្រីមានលក់ទាំងត្រីស្រស់ និងត្រីកែច្នៃ ហើយចំពោះកសិករចិញ្ចឹមត្រី ដែលផ្គត់ផ្គង់មកឱ្យសិប្បកម្មភាគច្រើនក៏ជាអ្នកនៅក្នុងសហគមន៍នៃស្រុកជើងព្រៃដូចគ្នា ព្រោះថាត្រីចិញ្ចឹមនៅក្នុងសហគមន៍ទាំងនេះបានផ្ដោតសំខាន់លើគុណភាព មានអនាម័យល្អ។

​ទាក់ទងនឹងការផលិតកែច្នៃត្រីវិញ អ្នកស្រីបានឱ្យដឹងថា ការផលិតក្នុងមួយថ្ងៃ សិប្បកម្មនាំចូលត្រីស្រស់ចំនួនមួយតោន ក្រោយពីសម្អាតរួច និងប្រឡាក់ជាផលិតផលសម្រេច រួចបញ្ចូលក្នុងផ្ទះសូឡា( Solar home) ឬ (ផ្ទះសម្ងួតសុវត្ថិភាព) ហើយក្រោយពេលស្ងួតអាចទទួលបានត្រីប្រមាណ ៣00 គីឡូក្រាម ។

អ្នកស្រី ធឿន ស្រីនីបានបញ្ជាក់ថា ៖ «សម្រាប់ទំហំនៃការផលិតនាពេលបច្ចុប្បន្ននេះគឺមានការធ្លាក់ចុះបន្តិចដោយសារកត្តាសេដ្ឋកិច្ច ខណៈដែលកាលពីប៉ុន្មានឆ្នាំមុន ការផលិតមានចំនួនច្រើជាងសព្វថ្ងៃ ហើយមានច្រើនផលិតផលកែច្នៃច្រើនប្រភេទ។

អ្នកស្រីបានបន្តថា ៖

«ពីមុនសិប្បកម្មយើង ប្រើបុគ្គលិកជាង ១០ នាក់ឥឡូវមានតែ ៦នាក់ប៉ុណ្ណោះ ដោយសារយើងមានសំណាញ់សុវត្ថិភាព (ផ្ទះសម្ងួតសុវត្ថិភាព )សម្រាប់ហាលត្រី។ យើងមិនបារម្ភពីការអូសចេញចូលធ្នើហាលត្រី ឬដាក់មុង ដូចមុនទៀតទេ ហើយចំណេញពេលវេលា (ដែលផ្ទះសម្ងួតនេះវាមានទំហំ៦គុណ៨ម៉ែត្រ) ដោយយើងហាលម្ដងបាន៣០០ ទៅ៤០០គីឡូក្រាម»។

ផ្ទះសម្ងួតសុវត្ថិភាពរបស់សិប្បកម្មកែច្នៃត្រីមួយនេះ ជាការគាំទ្ររបស់គម្រោងកម្មវិធី Capfish Capture តាមរយៈកម្មវិធីជំរុញកំណើនជលផលប្រកបដោយចីរភាព និងបរិយាបន្ន ក្រោមសហហិរញ្ញប្បទានដោយសហភាពអឺរ៉ុប។ ការអនុវត្តន៍ គម្រោង Capfish Capture គឺត្រូវយកទឹកសុទ្ធ មកប្រើដើម្បីសម្អាតត្រីដែលកែឆ្នៃ និងត្រូវបានទទួលស្គាល់ថាជាប្រភេទអាហារមានសុវត្ថិភាព ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ធឿន ស្រីនី។

អ្នកស្រី ធឿន ស្រីនី បានបញ្ជាក់ដែរថា ៖

«ទៅថ្ងៃមុខ ក្រៅពីជួយសហគមន៍ ខ្ញុំមានគម្រោងអភិវឌ្ឍន៍បន្ថែមទៀតទៅលើការវេចខ្ចប់តម្រូវស្តង់ដារ មិនថាបន្លែ ផ្លែឈើ ឬត្រីកែឆ្នៃទេ គឺចង់ឱ្យបានល្អដូចគេ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ ដោយឡែក សម្រាប់កសិករដែលរួចរាល់ដៃពីការធ្វើស្រែចម្ការ ក៏អាចមកធ្វើការនៅកន្លែងកែច្នៃនៃសិប្បកម្មរបស់ខ្ញុំបាន ដើម្បីអាចទទួលបានប្រាក់ខែ ឬប្រាក់កម្រៃបន្ថែម»។

នៅក្នុងឱកាសជាមួយគ្នានេះ អ្នកស្រី ធឿន ស្រីនី ក៏បានបង្ហាញពីមហិច្ឆតាចង់ឱ្យពង្រីកវិសាលភាពកេរ្តិ៍របស់សិប្បកម្មឱ្យកាន់តែទូលំទូលាយពាសពេញប្រទេស ហើយនឹងការឈានទៅដល់ការនាំចេញផលិតផលកែច្នៃក្នុងស្រុកទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក