ប្រជាកសិករក្រីក្រជាង១៥០០គ្រួសារផ្គត់ផ្គង់អង្ករ ផ្លែឈើ ដល់ក្រុមហ៊ុន លីលី សម្រាប់ផលិតនំ និងផ្លែឈើក្រៀម

ភ្នំពេញ៖ ក្រុមហ៊ុន លីលី ហ៊្វូត អ៊ីនដាសទ្រី ខូអិលធីឌី បានឈ្នះពានរង្វាន់ឯកតំណាងឱ្យប្រទេសកម្ពុជា ក្នុងនាមអាជីវកម្មបរិយាបន្នអាស៊ានឆ្នាំ២០២២ ( Inclusive Business )ASEAN 2022។ ជាផ្នែកមួយនៃក្រុមហ៊ុនអាជីវកម្មបរិយាបន្ន ក្រុមហ៊ុន លីលី បានផ្ដោតសំខាន់ទៅលើការជួយដល់អ្នកក្រីក្រស្ថិតនៅបាតពីរ៉ាមីត ដែលមានចំណូលតិចតួច អាចទទួលបានចំណូលជាប្រចាំសមរម្យ ដើម្បីជួយពួកគាត់ឱ្យមានជីវភាពប្រសើរជាងមុន និងរួចផុតពីភាពក្រីក្រ។ នេះជាការលើកឡើងរបស់លោកជំទាវ ឧកញ៉ា មហាឧបាសិកា កែវ មុំ ស្ថាបនិកក្រុមហ៊ុន លីលី ហ៊្វូត អ៊ីនដាសទ្រី ខូអិលធីឌី។

លោកជំទាវ ឧកញ៉ា កែវ​ មុំ បានបញ្ជាក់ថា ៖ ក្នុងនាមជាក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន ក្រុមហ៊ុន លីលី បានជួយទិញផលិតផលរបស់ប្រជាកសិករ ដូចជា អង្ករ បន្លែ និងផ្លែឈើជាច្រើនមកកែច្នៃ។ ការទិញផលិតផលរបស់កសិករទាំងនេះ បានផ្តល់ឱកាសការងារ និងរកប្រាក់ចំណូលដល់កសិករកាន់តែច្រើនដើម្បីជួយឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង។ មិនត្រឹមតែប៉ុណ្ណោះបានជួយកសិករដែលគ្មានទីផ្សារ ជួយលើកស្ទួយវិស័យដាំដុះ និងកាត់បន្ថយចំណាកស្រុក។​

ក្នុងគម្រោងផលិតផ្លែឈើក្រៀម លោកជំទាវ ឧកញ៉ា បានឱ្យដឹងថា ៖

«ក្រុមហ៊ុន លីលី បានជួយដល់កសិករ ១៥០០ គ្រួសារដែលគិតជាមធ្យមភាគមួយគ្រួសារ ៤នាក់ ដែលស្មើនឹងជាង ៦០០០នាក់។ បន្លែ ផ្លែឈើ ដែលទិញពីប្រជាពលរដ្ឋមានដូចជា ដំឡូង ពោត ចេក ស្វាយ និងផ្លែឈើមួយចំនួនធំទៀត។ ការប្រមូលទិញបន្លែផ្លែឈើនេះគឺនៅគ្រប់ខេត្ត ដូចជាខេត្តកំពត មានទុរេនឆ្ងាញ់ ខេត្តកំពង់ចាមមានចេកឆ្ងាញ់ ចេកនាងនួន និងចេកមាសស្ងួន នៅខេត្តកោះកុង ដំឡូង​នៅខេត្តព្រះវិហារជាដើម។ ក្នុងមួយថ្ងៃ​ ក្រុមហ៊ុនប្រមូលទិញ  ៣ ទៅ ៥ តោន»។

លោកជំទាវ ឧកញ៉ា កែវ មុំ បានឱ្យដឹងទៀតថា ៖ ក្រៅពីជួយកសិករក្រីក្រ ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ក៏បានផ្តល់ឱកាសការងារដល់កូនខ្មែរជាង៣០០នាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុម​ហ៊ុន​នំ​ស្រួយ​​ លីលី មិន​ត្រឹម​ជា​សហគ្រាស​ផលិត​ដើម្បី​ផ្គត់​ផ្គង់​នៅ​ស្រុក​ប៉ុណ្ណោះ​នោះ​ទេ តែ​​ក៏បាន​​នាំ​ចេញ និង​ផ្គត់​ផ្គង់​នៅ​ក្រៅ​ប្រទេសផងដែរ​មាន​ដូចជា ៖អូស្ត្រាលី កាណាដា ចិន ឥណ្ឌូនេស៊ី ប្រទេសអ៊ីតាលី ម៉ាឡេស៊ី ម៉ូរីស មីយ៉ាន់ម៉ា កូរ៉េខាងត្បូង កូរ៉េខាងជើង ប្រទេសថៃ សហរដ្ឋអាមេរិក និងប្រទេសវៀតណាម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណទានសហគ្រាសនៅកម្ពុជា កើនដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី២

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/08/2026

សមតុល្យឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសនៅកម្ពុជា បានកើនឡើង ៧,១ ភាគរយ ដល់ ៨,៧៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ បើធៀបនឹងត្រីមាសមុន ខណៈចំនួនពាក្យស្នើសុំឥណទានកើនឡើង ១០,១ ភាគរយ

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ក្រសួងដែនដី នឹងរៀបចំទីប្រជុំជនស្រុកកំពង់សិលា ធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/08/2026

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងយកការរៀបចំទីប្រជុំជនស្រុកកំពង់សិលា ខេត្តព្រះសីហនុ មកធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

​បច្ចុប្បន្នភាព​វិស័យការពារ​ជាតិ​ផ្នែកផ្លូវ​សមុទ្ររបស់ ប៊ុលហ្ការី ​ជាមួយ​ការ​បញ្ចប់​ថ្នាក់​នាយ​ទាហាន​ជើង​ទឹក​ជំនាន់ថ្មី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/08/2026

ប៊ុល​ហ្ការី​ បាន​បោះជំហាន​ទៅ​មុខ​យ៉ាង​សកម្មក្នុងវិស័យការពារជាតិ ជាមួយ​ការ​ធ្វើ​បច្ចុប្បន្នភាព​ពីសមត្ថភាពរបស់កងកម្លាំងយោធាការពារដែន​សមុទ្រ​របស់​ខ្លួន​

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង

សព្វាវុធ​អាមេរិក ​ថយចុះ​ដោយសារ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា និង​ធ្វើឱ្យ​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​បារម្ភ​ពី​ហានិភ័យ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/08/2026

ការ​ប្រើប្រាស់​អាវុធយុទ្ធភណ្ឌ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ជម្លោះ​យោធា​ជាមួយ​អ៊ីរ៉ង់​ដែល​កំពុង​បន្តរហូតមកដល់ពេលនេះ បាន​ធ្វើឱ្យឃ្លាំងរក្សាគ្រឿងសព្វាវុធ រួមទាំង​មីស៊ីល​របស់​អាមេរិក​ផងដែរនោះ ថយចុះ​យ៉ាង​ខ្លាំង​ ​

តម្លៃ​កង្កែប​ធ្លាក់ចុះ​ សហគមន៍​កង្កែប​ទន្លេ​សាប ​បែរ​ទៅ​រក​ការ​កែច្នៃ​ ​អាច​បង្កើន​តម្លៃ​បន្ថែម​

ជំនួញ, ព្រឹត្តិការណ៍

• 10/08/2026

ខណៈ​តម្លៃ​កង្កែប​សាច់​រស់​នៅ​លើ​ទីផ្សារ​ធ្លាក់ចុះ​ សហគមន៍​កសិកម្ម​កង្កែប​ទន្លេ​សាប​ ក្នុង​ខេត្ត​សៀមរាប ​បាន​បង្វែរ​បញ្ហា​ទីផ្សារ​ទៅជា​ឱកាស ​ដោយ​កែច្នៃ​កង្កែប​ជា​ផលិតផល​សម្រេច​ចំនួន​ ​៥​ ​ប្រភេទ​ ​ដើម្បី​បង្កើន​តម្លៃ​បន្ថែម​ និង​ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​ក្នុង​ស្រុក​

ក្រុមហ៊ុន​ ​២០​ ​ពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​សម្លឹង​រក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​សក្តានុពល​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ក្រុមហ៊ុន​ប្រមាណ​ ​២០​ ​មកពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្តានុពល​នៅ​កម្ពុជា​ ​ស្របពេល​រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​ពី​ការ​បន្ត​កែលម្អ​បរិយាកាស​វិនិយោគ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ ​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស

ទុន​វិនិយោគ​ជិត​ ​១៧០​ ​លាន​ដុល្លារ​ ហូរ​ចូល​ខេត្ត​តាកែវ​ ក្នុង​រយៈពេល​ ​៧​ ​ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ខេត្ត​តាកែវ​ទទួលបាន​គម្រោង​វិនិយោគ​សរុប​ចំនួន​ ​២៨​ ​ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​២០២៦​នេះ​ ​ដោយ​មាន​ទុន​វិនិយោគ​សរុប​ជិត ​១៧០​ ​លាន​ដុល្លារ​អាម៉េរិក​ និង​បង្កើត​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន​ ​១២,៣៣៧​ ​កន្លែង​។

អាម៉េរិក ដាក់ពន្ធ ១៥ % លើទំនិញផលិតពីប៉ូលីស៊ីលីកូន ដែលជាធាតុផ្សំសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

សហរដ្ឋអាម៉េរិក បានដំឡើងពន្ធ ១៥ ភាគរយ លើមុខទំនិញទាំងឡាយណាផលិតពីប៉ូលីស៊ីលីកូនដែលជាសារធាតុសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា