ស្វែងយល់ពីវិធីសាស្ត្រដាក់សំពាធក្រោមរូបភាពយោធា សេដ្ឋកិច្ច និងបណ្តាញសង្គម ដែលចិនកំពុងប្រើប្រាស់លើកោះតៃវ៉ាន់

បរទេស ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ជាប្រវត្តិសាស្ត្រនៃកោះតៃវ៉ាន់ដែលអាចជ្រើសបានប្រធានាធិបតីថ្មីរបស់ខ្លួន គឺលោក Lai Ching-te ប៉ុន្តែទោះបីជាយ៉ាងណាក្តី បុរសវ័យ៦៩ឆ្នាំរូបនេះក៏អាចប៉ានស្មានដឹងរួចទៅហើយថា នៅក្រោយភាពជោគជ័យលើកនេះលោកនឹងត្រូវប្រឈមមុខយ៉ាងតានតឹងជាមួយនឹងរដ្ឋាភិបាលប៉េកាំង ជាពិសេសចំពោះគោលការណ៍ចិនតែមួយ ឬ One China។

ជាលទ្ធផលដូចទៅនឹងការរំពឹងទុកថា ភ្លាមៗ រដ្ឋាភិបាលចិនបានប្រើប្រាស់យុទ្ធសាស្ត្រដាក់សំពាធធ្ងន់ៗចំពោះរដ្ឋាភិបាលថ្មីរបស់កោះតៃវ៉ាន់ ហើយក៏ជាយុទ្ធសាស្ត្រដែលតែងតែបានធ្វើកន្លងមកជាច្រើនដងមកហើយដែរនោះគឺជាការបង្កើនអនុភាពរបស់ចិនទៅលើដែនកោះមួយនេះដែលក្នុងនោះបូករួមទាំងការប្រើប្រាស់សកម្មភាពយោធា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការប្រើប្រាស់បណ្តាញសង្គមផងដែរ។

មិនដល់មួយអាទិត្យផងក្រោយការប្រកាសចូលកាន់តំណែង ចិនបានចាប់ផ្តើមធ្វើការសមយុទ្ធយោធាទ្រង់ទ្រាយធំនៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែឧសភានៅជុំវិញដែនកោះតៃវ៉ាន់ក្រោមឈ្មោះថា Joint Sword-2024A ដែលសមយុទ្ធយោធាធ្លាប់បានរៀបចំធ្វើឡើងដោយកងទ័ពចិនដំបូងតាំងតែពីខែមេសា ឆ្នាំ២០២៣មកម្ល៉េះ។

យ៉ាងណាក្តី សមយុទ្ធយោធាទ្រង់ទ្រាយធំបានកើតឡើងជាញឹកញាប់នៅក្បែរកោះតៃវ៉ាន់ដោយរដ្ឋាភិបាលចិន ពោលគឺចាប់តាំងតែពីខែសីហាឆ្នាំ២០២២មកម្ល៉េះ ក្នុងពេលដែលប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ហ៊ានសម្រេចចិត្តក្នុងការធ្វើដំណើរមកបំពេញទស្សនកិច្ចជាផ្លូវការនៅលើដែនកោះមួយនេះដែលវាពិតជាបានធ្វើឲ្យចិនមានការខឹងសំបារខ្លាំងមែនទែន។

ជាការឆ្លើយតបកាលពីគ្រានោះ ចិនបានបន្តធ្វើការសកម្មភាពយោធាស្ទើររៀងរាល់ថ្ងៃ និងមានទាំងការហោះហើរពីលើតំបន់ក្រហមនៃបន្ទាត់ព្រំដែនអាកាសរវាងភាគីទាំងពីរផងដែរ (ADIZ)ដែលក្នុងនោះបើគិតត្រឹមខែឧសភាកន្លងមកការហោះហើរលើបន្ទាត់ក្រហមបានកើនឡើងដល់ទៅកំណត់ត្រាចាស់ ជាពិសេសនៅថ្ងៃទី២៥ ខែឧសភា​ ចំនួននៃការហោះហើរនេះបានឡើងខ្ពស់ជាងគេបំផុតមិនធ្លាប់មាន។ ដូច្នេះ គេអាចមើលឃើញថា សមយុទ្ធយោធាគឺជាវិធីសាស្ត្រដាក់សំពាធខ្លាំងជាងគេសម្រាប់ចិនទៅលើដែនកោះតៃវ៉ាន់។

វិធីសាស្ត្រទី២ដែលចិនបានប្រើប្រាស់នៅក្រោយពេលដែលមេដឹកនាំថ្មីកោះតៃវ៉ាន់បានឡើងកាន់តំណែងនោះគឺជាការរៀបចំទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងទៅនឹងការនាំចេញ។ ចិនបានប្រកាសបញ្ចប់ការអនុគ្រោះពន្ធទៅលើមុខទំនិញនាំចូលពីកោះតៃវ៉ាន់ដល់ទៅ១៣៤មុខ ដែលរួមមានទាំងប្រេងសម្រាប់គ្រឿងបន្លាស់រថយន្ត ប្រេងម៉ាស៊ីន ព្រមទាំងផលិតផលកាត់ដេរ ហើយកត្តានេះបានធ្វើឲ្យអ្នកជំនាញក្នុងស្រុកបារម្ភថានឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ឧស្សាហកម្មដែលពឹងផ្អែកទៅលើទីផ្សារនៃប្រទេសចិន។

ក្នុងនោះផងដែរ គេកំពុងសង្ស័យថាចិនអាចឈានទៅដល់ការបញ្ចប់ទាំងស្រុងនូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយធំបំផុតដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងកោះតៃវ៉ាន់តាំងតែពីឆ្នាំ២០១០នោះផងដែរ(ECFA) ខណៈដែលកាលពីខែធ្នូឆ្នាំទៅចិនធ្លាប់បានប្រកាសបញ្ចប់ការអនុគ្រោះពន្ធទៅលើមុខទំនិញសំខាន់ៗចំនួន១២រួចមកហើយនិងធ្លាប់បានព្រមានថានឹងបញ្ចប់ ECFA នៅត្រឹមខែមិថុនានេះ។

ដូចទៅនឹងមេដឹកនាំកោះតៃវ៉ាន់មុនៗដែរ ចិនតែងតែប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចពាណិជ្ជកម្មដាក់សំពាធនយោបាយផ្តាច់ខ្លួន ជាក់ស្តែងកាលពីអាណត្តិនៃមេដឹកនាំចាស់ចិនធ្លាប់បានដាក់ទណ្ឌកម្មលើការនាំចូលផលិតផលកសិកម្មជាច្រើនរបស់កោះតៃវ៉ាន់ដែលមានដូចជា ស្វាយ ស្ករ ម្នាស់ និងផលិតផលជាអាហារសមុទ្រផង។

ដោយឡែក វិធីសាស្ត្រចុងក្រោយដែលចិនតែងតែនិយមប្រើប្រាស់ក្នុងការដាក់សំពាធទៅលើកោះតៃវ៉ាន់នោះគឺជាឥទ្ធិពលនៃបណ្តាញសង្គមតាមរយៈបុគ្គលដែលមានឥទ្ធិពលដែលក្នុងនោះមានទាំងអ្នកពាណិជ្ជករជនជាតិតៃវ៉ាន់និងសិល្បៈករជនជាតិតៃវ៉ាន់ដែលប្រកបរបររកស៊ីនៅក្នុងប្រទេសចិន។ពួកគេជាញឹកញាប់បានបង្ខំចិត្តក្នុងការធ្វើសារបង្ហោះឬវិដេអូគាំទ្រគោលការណ៍ចិនតែមួយ One China នៅពេលដែលរដ្ឋាភិបាលចង់ឲ្យធ្វើយុទ្ធនាការនេះហើយជាក់ស្តែងនៅក្នុងខែឧសភាកន្លងមកក៏ចិនបានរៀបចំការងារនេះជាច្រើនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ