កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។

លោកស្រី ម៉ារ អមរ៉ា គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ ហិរញ្ញវត្ថុនៃធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងប្រាប់ថា បច្ចុប្បន្ននេះ កម្ចីអនឡាញនៅតែជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅកម្ពុជា ប៉ុន្តែហាក់មានសភាពថមថយដោយសារការយកចិត្តទុកបង្រ្កាបពីអាជ្ញាធរមានសមត្ថកិច្ចដូចជា ធនាគារជាតិនៃកម្ពុជា​ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបង្កើតផលិតផលកម្ចីឌីជីថលពីសំណាក់គ្រឺះស្ថានហិរញ្ញវត្ថុផ្លូវការ ស្របពេលការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ការទទួលបានហិរញ្ញប្បទានក៏កាន់តែងាយស្រួលផងដែរ។

លោកស្រី ម៉ារ អមរ៉ា  បានប្រាប់បណ្តាញសារព័ត៌មមាន AMS ថា៖


“កម្ចីអនឡាញក្រៅប្រព័ន្ធ ឬមិនមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា បានបង្កឱ្យមានហានិភ័យ និងផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ប្រជាពលរដ្ឋ។”

លោកស្រី គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ បានលើកឡើងថា ផលប៉ះពាល់សំខាន់ៗនៃកម្ចីអនឡាញនេះ រួមមាន៖ • អ្នកខ្ចីមិនទទួលបានសិទ្ធិ និងការការពារស្របច្បាប់ដូចការខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការឡើយ។ • អត្រាការប្រាក់ និងកម្រៃសេវាផ្សេងៗអាចមានកម្រិតខ្ពស់ខ្លាំង ដែលបង្កើនបន្ទុកហិរញ្ញវត្ថុដល់អ្នកខ្ចី។ • អាចនាំឱ្យអ្នកខ្ចីធ្លាក់ក្នុងអន្ទាក់បំណុល ដោយសារការប្រាក់ និងការផាកពិន័យកើនឡើងជាបន្តបន្ទាប់។ •លក្ខខណ្ឌកម្ចីមួយចំនួនខ្វះតម្លាភាព និងមិនមានការបង្ហាញព័ត៌មានឱ្យបានច្បាស់លាស់។

លោកស្រីបន្តថា •អ្នកខ្ចីអាចប្រឈមនឹងការគំរាមកំហែង ការគាបសង្កត់ ឬការបៀតបៀនផ្លូវចិត្ត ដើម្បីបង្ខំឱ្យសងបំណុល។ •អាចមានការរំលោភសិទ្ធិឯកជនភាព តាមរយៈការប្រើប្រាស់ ឬផ្សព្វផ្សាយព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានទំនាក់ទំនងរបស់អ្នកខ្ចីដោយគ្មានការអនុញ្ញាត។ •ក្នុងករណីខ្លះ អ្នកខ្ចីអាចរងការរឹបអូសទ្រព្យ ឬការទាមទារបំណុលដោយមិនអនុវត្តតាមនីតិវិធីច្បាប់ត្រឹមត្រូវ។ •ការខ្ចីប្រាក់ដោយមិនវាយតម្លៃសមត្ថភាពសងត្រឡប់ឱ្យបានត្រឹមត្រូវ អាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុគ្រួសារ និងគុណភាពជីវភាពរស់នៅរយៈពេលវែង។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនិងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា មកដល់ពេលនេះ មិនទាន់មានតួលេខច្បាស់ថា តើកម្ចីអនឡាញនេះមានទំហំប៉ុណ្ណានៅឡើយទេ ប៉ុន្តែតាមការអង្កេតបានកត់សម្គាល់ឃើញថាមានចំនួនច្រើន។

លោកបន្ថែមថា ទន្ទឹមនឹងនេះសមាគមក៏ទទួលបានលេខទូរស័ព្ទពលរដ្ឋខលមកសួរនាំរឿងកម្ចីអនឡាញ រឿងជនបន្លំខ្លួនជាគ្រឹះស្ថានស្របច្បាប់ ឬក៏គ្រឹះស្ថានផ្លូវការ។ គេសង្កេតឃើញថា ប្រជាពលពលរដ្ឋនៅតែមានអ្នកដែលរងគ្រោះ សកម្មភាពពួកគាត់គឺនៅតែឃើញមាន បើទោះជាមានការបង្ក្រាបពីអាជ្ញាធរក៏ដោយ។

លោកបានថ្លែងថា៖

“ដើម្បីសម្គាល់ដឹងថា គ្រឹះស្ថានហ្នឹងមានច្បាប់ ឬក៏អត់ច្បាប់ ឬក៏ជាពួកក្រុមបោកប្រាស់គឺងាយទេ កាលណាពួកគាត់ទារឱ្យយើងបង់លុយមុន បង់ថ្លៃនេះថ្លៃនោះ គឺពួកហ្នឹងគឺជាក្រុមបោកប្រាស់ទេ ពីព្រោះគ្រឹះស្ថានស្របច្បាប់គេមិនដែលតម្រូវឱ្យអតិថិជនបង់លុយមុនទេ។”

លោកបានបន្ថែមថា បើសិនជាត្រូវបង់សេវារដ្ឋបាល សេវាមួយចំនួនហ្នឹង ក៏ទាល់តែពេលបានឥណទានហ្នឹងទៅ ទើបគេតម្រូវឱ្យអតិថិជនបង់ ឬក៏គេកាត់យកចេញពីកញ្ចប់ឥណទានហ្នឹងតែម្តង។ ដូច្នេះ ប្រសិន​បើមាននរណាអះអាងថា ត្រូវបង់សេវាមុន បង់លុយមុនហ្នឹងមុនទទួលបានកម្ចីគឺ ១០០ ភាគរយពួកគេគឺជាក្រុមបោកប្រាស់។

ក្នុងនាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន នៅពេលដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាពិសេសកម្ចី ឬក៏ប្រាក់បញ្ញើ។ ប្រសិនបើមានតម្រូវការសេវាហិរញ្ញវត្ថុ សូមប្រើប្រាស់តែសេវាពីគ្រឹះស្ថាន ដែលមានអាជ្ញាប័ណ្ណ។ ពេលមានអាជ្ញាប័ណ្ណមានន័យថា គេមានទីតាំងច្បាស់លាស់ គេមានផ្លាកត្រឹមត្រូវ ហើយគេនឹងតាំងអាជ្ញាប័ណ្ណដែលចេញដោយធនាគារជាតិនៃកម្ពុជា។

លោកថា៖

“នៅពេលដែលយើងដើរចូលទៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺយើងអាចឃើញអាជ្ញាប័ណ្ណហ្នឹងហើយ។ អ៊ីចឹង ដោយសារប្រទេសកម្ពុជាយើងមានគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុជាច្រើនស្ទើរតែគ្រប់ស្រុកទៅហើយ អ៊ីចឹង បើបងប្អូនមិនច្បាស់ថា តើគ្រឹះស្ថានហ្នឹងមានច្បាប់ឬក៏មិនមានច្បាប់ មិនបាច់ប្រើសេវាគាត់ទេ ទៅប្រើសេវាពីគ្រឹះស្ថានណាដែលបងប្អូនអាចស្គាល់ច្បាស់ មានទីតាំងច្បាស់លាស់។”

គួរជម្រាបថា កម្ចីអនឡាញខុសច្បាប់តែងតែផ្តល់មធ្យោបាយងាយស្រួលដូចជាមិនបាច់មានទ្រព្យបញ្ចាំ មិនពិនិត្យប្រវត្តិCBC ផ្តល់កម្ចីឆាប់រហ័សពេក មិនមានអាសយដ្ឋានច្បាស់លាស់ ផ្សព្វផ្សាយតែតាម Facebook, Telegram, TikTok ឬតាម App ទូរស័ព្ទ ដោយគ្មានការិយាល័យ ឬក្រុមហ៊ុនត្រឹមត្រូវហើយការប្រាក់ និងកម្រៃសេវាខ្ពស់។

ទន្ទឹមនេះ ដើម្បីការពារប្រជាពលរដ្ឋពីហានិភ័យនៃកម្ចីអនឡាញក្រៅប្រព័ន្ធ និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ លោកស្រី ម៉ារ អមរ៉ា  បានបញ្ជាក់ថា ក្នុងនាមជាធនាគារឈានមុខគេដ៏ធំសូមផ្តល់អនុសាសន៍ ដូចជា៖ •ត្រូវអនុវត្តតាមការណែនាំ និងសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ស្តីពីកម្ចីអនឡាញខុសច្បាប់។ •លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដោយសិក្សា និងទទួលព័ត៌មានពីប្រភពផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។

លោកស្រីបន្តថា• មិនគួរធ្វើប្រតិបត្តិការជាមួយអ្នកផ្តល់កម្ចីអនឡាញដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ឬមិនមានអាជ្ញាប័ណ្ណស្របច្បាប់។ •មុនពេលសម្រេចចិត្តខ្ចីប្រាក់ គួរវាយតម្លៃឱ្យបានច្បាស់លាស់អំពីគោលបំណងនៃការខ្ចីប្រាក់ សមត្ថភាពសងត្រឡប់ និងផលប៉ះពាល់ដល់ចំណូល និងចំណាយប្រចាំខែ។ •គួរជ្រើសរើសខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា មានអត្រាការប្រាក់សមរម្យ និងមានការការពារសិទ្ធិអតិថិជនតាមច្បាប់។ •មិនត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានគណនីធនាគារ លេខសម្ងាត់ (PIN) លេខ OTP ឬព័ត៌មានហិរញ្ញវត្ថុផ្សេងៗទៅឱ្យបុគ្គល ឬអង្គភាពដែលមិនអាចផ្ទៀងផ្ទាត់បាន។

លោកស្រី បានបន្ថែមថា •ត្រូវអាន និងយល់ដឹងឱ្យបានច្បាស់អំពីលក្ខខណ្ឌកម្ចី អត្រាការប្រាក់ កម្រៃសេវា និងកាតព្វកិច្ចសងត្រឡប់ មុនពេលចុះហត្ថលេខាលើកិច្ចសន្យា។ •ប្រសិនបើមានការផ្សព្វផ្សាយ ឬការជំរុញឱ្យខ្ចីប្រាក់ដោយមានសកម្មភាពគួរឱ្យសង្ស័យ គួរស្នើសុំព័ត៌មានលម្អិតអំពីឈ្មោះគ្រឹះស្ថាន អាសយដ្ឋាន អាជ្ញាប័ណ្ណ និងឯកសារពាក់ព័ន្ធផ្សេងៗ។ •ក្នុងករណីរងការគំរាមកំហែង បៀតបៀន ឬសង្ស័យថាជាកម្ចីខុសច្បាប់ គួររាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការទាន់ពេលវេលា។ •ប្រជាពលរដ្ឋគួរប្រើប្រាស់ឥណទានប្រកបដោយទំនួលខុសត្រូវ ដោយខ្ចីតាមតម្រូវការចាំបាច់ និងសមស្របទៅនឹងសមត្ថភាពសងត្រឡប់របស់ខ្លួន។

លោកស្រីបានកត់សម្គាល់ថា៖ កម្ចីអនឡាញអាចជួយសម្រួលដល់ការទទួលបានហិរញ្ញប្បទានបានឆាប់រហ័ស ប៉ុន្តែប្រជាពលរដ្ឋគួរប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះកម្ចីអនឡាញក្រៅប្រព័ន្ធ។ ការជ្រើសរើសប្រើប្រាស់សេវាហិរញ្ញវត្ថុពីគ្រឹះស្ថានដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងការយល់ដឹងអំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន គឺជាមធ្យោបាយដ៏សំខាន់ក្នុងការបង្ការ និងកាត់បន្ថយហានិភ័យនៃការជាប់អន្ទាក់បំណុល។

សូមបញ្ជាក់ផងដែរថា អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានកណ្ដាលសន្ដិសុខ បានផ្ដល់ជូននូវលេខទំនាក់ទំនងសម្រាប់ប្រជាពលរដ្ឋទាំងឡាយណា ដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញជាដើម។ ក្នុងករណីប្រជាពលរដ្ឋដែលបានរងគ្រោះ សូមទំនាក់ទំនងទៅកាន់លេខ 023 72 68 22 ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

Leave a Reply

Your email address will not be published.Required fields are marked *