ស្មៅដំរី ជាដំណាំសម្រាប់ជាចំណីសត្វ ងាយស្រួលដាំ និងបានផលច្រើនដែលកសិករគួរសាកល្បង

ការចិញ្ចឹមសត្វ គឺត្រូវការចំណីជាចាំបាច់ដើម្បីបំប៉ន ប៉ុន្តែបើពឹងផ្អែកតែលើចំណីដូចជាស្មៅដែលដុះតាមធម្មជាតិទាំស្រុង គឺគេមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់នោះទេ ពោលគឺតម្រូវឱ្យអ្នកចិញ្ចឹមស្វែងរកចំណីបន្ថែម។ ក្នុងនោះ ស្មៅដំរី ជាប្រភេទដំណាំចំណីសត្វមួយដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ងាយស្រួលក្នុងការដាំដុះបានគ្រប់រដូវកាល ហើយថែមទាំងអាចជួយបំប៉នសុខភាពសត្វចិញ្ចឹមបានយ៉ាងល្អទៀតផង។   

ស្មៅដំរី (Elephant Grass) ជាប្រភេទដំណាំចំណីសត្វ មានប្រភពមកពីប្រទេសអាហ្រ្វិក និងជាស្មៅមានដើមខ្ពស់ សម្បូរប្រូតេអ៊ីនពី ១៥​-១៦ភាគរយ អាស៊ូត ១.៦-២.២ភាគរយ សារធាតុស្ងួតដែលអាចរលាយបាន ៥០-៦៥ភាគរយ (ស្មៅស្ងួត)។ ស្មៅប្រភេទនេះផ្ដល់ទិន្នផលជាមធ្យមនៅរដូវវស្សាពី ២៥-៣០ តោន (ស្មៅស្រស់) និងរដូវប្រាំងពី ៧-១០តោន (ដាំដុះលើផ្ទៃដី ទំហំ១ហិកតា) ហើយគុណភាព និងទិន្នផលស្មៅអាចប្រែប្រួលទៅតាមទីតាំងភូមិសាស្ត្រ ដី ជីវជាតិរបស់ដី និងអាយុរបស់ស្មៅ។

ចំពោះបច្ចេកទេសដាំស្មៅដំរី គេត្រូវជ្រើសរើសដីមិនលិចទឹក ឬមិនជាំទឹកពេក ហើយត្រូវរៀបចំដីឱ្យបានស្អាតល្អ ដោយភ្ជួរដីឱ្យបានជ្រៅ ២-៣ដង មុនដាំ ១៤ថ្ងៃ។ បន្ទាប់មករាស់បំបែកដីឱ្យបានម៉ត់ល្អ សម្អាតស្មៅចង្រៃ និងផ្ទៃដីធ្វើឱ្យបានរាបស្មើ (ងាយដាំដុះ បំប៉ន ស្រោចទឹក) រួចឆូតរងជាជួរជម្រៅ ២-៣សង់ទីម៉ែត្រ ចន្លោះរង ០.៤ម៉ែត្រ ដាក់ជីទ្រាប់បាទ អាចប្រើជីលាមកគោ ឬជីកំប៉ុស្តិ៍។

ពពួកស្មៅនេះ ងាយស្រួលដាំណាស់ ដែលគេអាចដាំដោយកាត់ដើម ឬបំបែកកូន។ ដោយឡែក សម្រាប់ការដាំដោយសាបគ្រាប់ គឺអាចធ្វើឡើង​ក្រោយពីព្យួរដីរួចរាល់ ដោយយកគ្រាប់ទៅត្រាំទឹកឱ្យរីកល្អ រួចរោយគ្រាប់ពូជក្នុងចង្អូរដែលឆូតរួច (ដោយដៃ ឬកំប៉ុង លុបដី ម៉ត់ពីលើបង្ហាប់ថ្មមៗ)។ ក្រោយពេលព្រោះបាន ២-៣ថ្ងៃ បើមានភ្លៀងធ្លាក់គឺដុះលូតល្អ ប៉ុន្តែបើក្រោយពេលព្រោះបានពី ៧-១០ថ្ងៃ គ្មានភ្លៀងទេ គេត្រូវស្រោចទឹកឱ្យបានសើមដី។

ចំណែកការដាំដោយបំបែកកូនវិញ ដើម្បីសន្សំកម្លាំងពលកម្មក្នុងការថែទាំស្មៅ គេមានវិធីសាស្ត្រមួយទៀត គឺសាបពូជស្មៅនៅលើថ្នាលតូចមួយ(ដូចសំណាប)។ នៅពេលដែលកូនស្មៅធំល្មម (អាយុប្រហែល ២០-២៤ថ្ងៃ) ទើបចាប់ផ្ដើមបំបែកយកទៅដាំ ។ ការដាំស្មៅចំណីសត្វដោយការបណ្តុះ និងបំបែកកូននេះគឺមានការលូតលាស់លឿន ងាយស្រួលកំចាត់ស្មៅចង្រៃ មិនពិបាករៀបចំដីឱ្យបានល្អនោះទេ និងចំណេញពេលវេលា។

ពាក់ព័ន្ធនឹងការថែទាំ គេត្រូវតាមដានការលូតលាស់របស់ស្មៅ បោចស្មៅចង្រៃចេញ ជ្រួយដី ដាក់ជីបន្ថែម។ ក្រោយពេលព្រោះ ឬដាំបាន ២-៣ថ្ងៃមានភ្លៀងធ្លាក់ដំណាំដុះបានល្អ បើក្រោយពេលព្រោះ ឬដាំបាន ៧-១០ថ្ងៃ គ្មានភ្លៀងទេ គឺត្រូវស្រោចទឹកឱ្យបានសើមល្អ ហើយចុងក្រោយ អ្នកដាំត្រូវប្រមូលផលលើកទី ១ នៅពេលស្មៅមានអាយុពី ៥០-៦០ថ្ងៃ ឯរយៈពេលប្រមូលផលលើកទី ២​នៅពេលស្មៅមានអាយុ ៣០-៣៥ថ្ងៃ ដោយកាត់យកដើមណាដែលមានកម្ពស់ពីដីប្រមាណ ៥-១០សង់ទីម៉ែត្រ។

គួរបញ្ជាក់ដែរថា គុណប្រយោជន៍នៃការដាំដំណាំចំណីសត្វមានច្រើន អាចជួយបង្កើនជីជាតិដីតាមរយៈប្រភេទដំណាំចំណីសត្វ និងជីលាមកសត្វកើនឡើង ការផ្ដល់ដល់សត្វនូវបរិមាណ និងគុណភាពចំណីតាមកម្រិតអាហារូបត្ថម្ភ អាចជួយគ្រប់គ្រងបរិស្ថានបានល្អប្រសើរ (ជាគម្របដី ការពារដីហូរច្រោះ បង្កើនជីវជាតិដី និងបំផ្លាញស្មៅចង្រៃ)។ ក្រៅពីនេះ អាចចំណេញពេលវេលា និងថវិកាដែលចំណាយក្នុងការស្វែងរក ឬទិញស្មៅសម្រាប់សត្វ ជាពិសេសអាចជួយឱ្យកសិករផ្លាស់ប្ដូរពីការចិញ្ចឹមសត្វបែបយថាផលមកជាការគ្រប់គ្រងបានតាមផែនការដែលបានគ្រោងទុក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ