ភ្នំពេញ៖ នៅពេលក្រុមហ៊ុនមួយបោះផ្សាយលក់ភាគហ៊ុន វិនិយោគិនអាចចុះឈ្មោះទិញភាគហ៊ុននោះបាន នៅក្នុងពីរដំណាក់កាលនៃ IPO ដំណាក់កាលប៊ុកបៀលឌីង (Book-Building) និង បរិវិសកម្ម (Subscription)។ ប៊ុកបៀលឌីង គឺជាដំណើរការស្ទាបស្ទង់ថ្លៃទីផ្សារពីវិនិយោគិនសាធារណៈ នៅក្នុងទីផ្សារដំបូង។

វិនិយោគិនអាចចូលរួមកំណត់ថ្លៃ ដោយដាក់ថ្លៃទិញមួយនៅក្នុងចន្លោះថ្លៃដែលក្រុមហ៊ុនបានកំណត់ រួមជាមួយនឹងបរិមាណនៃភាគហ៊ុនដែលវិនិយោគិនចង់បញ្ជាទិញ។ នៅក្នុងដំណាក់កាលនេះ វិនិយោគិននឹងតម្រូវឱ្យតម្កល់សាច់ប្រាក់ចំនួន១០% នៃតម្លៃសរុបដែលបានដាក់ស្នើ (ថ្លៃ x បរិមាណ)។
ប៉ុន្មានថ្ងៃក្រោយ ក្រុមហ៊ុននឹងប្រកាសពីថ្លៃលក់ភាគហ៊ុនពិតប្រាកដ ដែលហៅថា ថ្លៃ IPO ជាថ្លៃដែលទទួលបានដោយគណនាតាមរូបមន្តមធ្យមទម្ងន់ នៃថ្លៃនិងបរិមាណភាគហ៊ុនបញ្ជាទិញរបស់វិនិយោគិនដែលដាក់ស្នើមកទាំងអស់។ ជាទូទៅ ប្រមាណ ៧០%នៃភាគហ៊ុនបោះផ្សាយសរុប នឹងធ្វើការបែងចែកទៅឲ្យអ្នកដែលទិញបានជោគជ័យក្នុងដំណាក់កាលប៊ុកបៀលឌីង (ជាអ្នកដែលបានដាក់ស្នើថ្លៃខ្ពស់ជាងឬស្មើនឹងថ្លៃដែលបានប្រកាស) ឯ៣០%ទៀតគឺទុកសម្រាប់លក់ក្នុងដំណាក់កាលបរិវិសកម្ម។
អ្នកដែលមិនទទួលបានជោគជ័យ ឬមិនបានចូលរួមទិញក្នុងដំណាក់កាលប៊ុកបៀលឌីង អាចចុះឈ្មោះទិញភាគហ៊ុនក្នុងដំណាក់កាលបរិវិសកម្មបាន ដោយត្រូវទិញនៅថ្លៃIPOដែលបានកំណត់រួចនៅដំណាក់កាលប៊ុកបៀលឌីងតែម្តង។
គួរបញ្ជាក់ថា ក្នុងករណីដែលការចុះឈ្មោះទិញក្នុងដំណាក់កាលនីមួយៗច្រើនលើសពីបរិមាណភាគហ៊ុនត្រៀមទុក នោះភាគហ៊ុននឹងត្រូវបែងចែកទៅវិនិយោគិនម្នាក់ៗ តាមសមាមាត្រនៃបរិមាណដែលបានស្នើទិញ។ ដើម្បីចូលរួមក្នុងដំណាក់កាលណាមួយ វិនិយោគិនត្រូវទៅកាន់ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រដែលពាក់ព័ន្ធដើម្បីប្រឹក្សាយោបល់ និងបំពេញឯកសាររដ្ឋបាលនានា៕ ប្រភព៖ CSX

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/08/2026
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

លុយយេនធ្លាក់ថ្លៃ បន្ថែមសម្ពាធលើវិបត្តិសន្តិសុខស្បៀងរបស់ជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/08/2026
នៅពីក្រោយវប្បធម៌ម្ហូបអាហារដ៏ល្បីល្បាញរបស់ជប៉ុន ដូចជា Sushi, Udon និង Sake ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះកំពុងប្រឈមនឹងបញ្ហាសន្តិសុខស្បៀងដ៏ស្មុគស្មាញ ខណៈការពឹងផ្អែកលើការនាំចូល ការធ្លាក់ថ្លៃប្រាក់យេន និងផលប៉ះពាល់ពីគោលនយោបាយកសិកម្មចាស់ៗកំពុងបង្កើនភាពងាយរងគ្រោះ





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content