ភ្នំពេញ ៖ ជាសកម្មភាពចូលរួមចំណែកក្នុងការលើកស្ទួយកសិផលរបស់បងប្អូនប្រជាកសិករខ្មែរដែលមានគុណភាព គ្មានសារធាតុគីមី រសជាតិឆ្ងាញ់ និងមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ ប្រជាពលរដ្ឋខ្មែរ រាប់ទាំងអាជីវករដែលជាអ្នកលក់ ក៏ដូចជាអតិថិជន ចាប់ផ្ដើមបង្កើនការគាំទ្រច្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង បច្ចុប្បន្នគេឃើញមានការបង្កើតហាងលក់បន្លែសុវត្ថិភាពក៏ដូចជាបន្លែសរីរាង្គ និងនៅតាមផ្សារទំនើប ពិសេសនៅតាមផ្សារកសិផលនានា ឃើញមានការដាក់លក់បន្លែដែលជាកសិផលចម្រុះល្អៗ ស្រស់ៗ ដែលនាំយកមកពីតាមបណ្ដាខេត្តផ្សេងគ្នា។

អ្នកស្រី នី ធាវី ម្ចាស់ហាងលក់បន្លែស្រស់ កសិផលសរីរាង្គជម្មជាតិ La La Garden ដែលមានទីតាំងនៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង បានប្រាប់ AMS ឲ្យដឹងថា បច្ចុប្បន្ន អតិថិជនមានការយល់ដឹងច្រើន ហើយងាកមកគាំទ្របន្លែសុវត្ថិភាព ដែលដាំដុះក្នុងស្រុកច្រើនជាងមុន ហើយថែមទាំងចេះពិនិត្យសម្គាល់មើលប្រភេទបន្លែណាដែលជាបន្លែក្នុងស្រុក បន្លែណានាំចូល និងជាបន្លែធម្មជាតិ មិនមានសារធាតុគីមី។

ម្ចាស់អាជីវកម្មខាងលើបានបន្តទៀតថា ៖
“ហាងរបស់ខ្ញុំមានទាំងលក់រាយទៅកាន់អតថិជន និងបោះដុំទៅឱ្យហាងផ្សេងៗទៀត ហើយបន្លែដែលយើងលក់មានច្រើនមុខដែលចែកជាពីរស្តង់ដារ គឺស្តង់ដារសរីរាង្គ និងស្តង់ដារសុវត្ថិភាព។ បន្លែទាំងនេះយើងទទួលទិញពីកសិរកផ្ទាល់ ហើយមានទទួលទិញពីអង្គការ ក៏ដូចជាសហគមន៍ផ្សេងទៀតដែលនាំយកមកស្ទើរគ្រប់ខេត្តទូទាំងប្រទេស។ ក្រៅពីបន្លែដែលទិញពីកសិករហើយ La La Garden ក៏មានកសិដ្ឋានផ្ទាល់ខ្លួន ជាកន្លែងបង្ហាញបច្ចេកទេសដាំដុះ លក់គ្រាប់ពូជ និងសម្ភារៈកសិកម្មផងដែរ”

ដោយឡែកទាក់ទងនឹងគុណភាពបន្លែ ត្រូវបានអាជីវកររូបនេះអះអាងថា មានប្រភពច្បាស់លាស់ និងការធានាពីសហគមន៍ ឬក៏អ្នកដាំត្រឹមត្រូវ ពួកគាត់ដាំដុះគោរពតាមស្តង់ដារ ហើយជាបន្លែស្រស់ល្អ ថ្មីៗមានរសជាតិឆ្ងាញ់ និងមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ យ៉ាងណាមិញ គេក៏អាចសម្គាល់បន្លែធម្មជាតិ និងប្រភេទបន្លែដែលមានជាតិគីមីតាមរយៈក្លិន រូបភាពខាងក្រៅ ពណ៌សម្បុរ ហើយបើចង់ពិនិត្យឲ្យកាន់តែច្បាស់គឺគេមានឧបករណ៍សម្រាប់តេស្តតែម្ដង។

អ្នកស្រីបញ្ជាក់ដែរថា ជាទូទៅបន្លែត្រូវបានចែកចេញជា ៤ គឺ បន្លែសុវត្ថិភាព បន្លែសរីរាង្គ បន្លែធម្មជាតិ និងបន្លែធម្មតា។ ចំណែកពាក្យថា បន្លែធម្មជាតិ គឺសំដៅលើបន្លែដែលដុះដោយខ្លួនឯង គ្មានការថែទាំដូចជាដុះនៅតាមព្រៃភ្នំជាដើម មិនមែនឱ្យតែបន្លែគ្មានជាតិគីមីសុទ្ធតែជាបន្លែធម្មជាតិនោះទេ។
អ្នកនាង ម៉ាន់ ម៉ារី ដែលជាអតិថិជនប្រចាំនៅហាងខាងលើក៏បានបញ្ចាក់ដែរថា ស្ទើរតែរាល់ថ្ងៃអ្នកនាងតែងទិញបន្លែពី La La Garden ដោយសារការទុកចិត្តទៅលើហាងមួយនេះ។
អ្នកនាងបានបន្តថា ៖
“ខ្ញុំទិញបន្លែនៅហាងនេះស្ទើររាល់ខែ ដោយសារតែបន្លែមើលទៅស្រស់ៗល្អ ណាមួយជាបន្លែគ្មានជាតិគីមី ញ៉ាំទៅអត់ដែលធ្វើទុក្ខ ពិសេសខ្ញុំបានចូលរួមគាំទ្រដល់កសិករក្នុងស្រុកតាមរយៈការទិញជាប្រចាំនេះតែម្ដង។ ខ្ញុំទិញបន្លែគ្មានជាតិគីមី ដែលជាកសិផលក្នុងស្រុក ខ្ញុំបានគាំទ្រកសិករខ្មែរ ហើយក៏អាចថែទាំសុខភាពខ្ញុំ និងគ្រួសារបានល្អដែរ៕”

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content