អាល្លឺម៉ង់ គ្រោងកាត់ផ្ដាច់ក្រុមហ៊ុនចិន Huawei ចេញពីបណ្តាញ 5G របស់ខ្លួន

បរទេស៖ យោងតាមប្រភពព័ត៌មានពី Politico បានរាយការណ៍ថា រដ្ឋាភិបាលអាល្លឺម៉ង់បានយល់ព្រមដកគ្រឿងបន្លាស់របស់ក្រុមហ៊ុនចិន Huawei ចេញពីបណ្តាញ 5G របស់ខ្លួនក្រោមកិច្ចព្រមព្រៀងមួយ។

យោងតាមប្រភពដដែលបានឲ្យដឹងថា កិច្ចព្រមព្រៀង​នេះមានបំណងរក​ដំណោះស្រាយ​ទន់​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន និង​ជា​ការ​បញ្ជាក់​ដល់​ប្រតិបត្តិករ​បណ្តាញ និង​ទីក្រុង​ប៉េកាំង ប៉ុន្តែវាអាចគ្រាន់តែជាការផ្គាប់ចិត្តប្រទេសសមាជិកសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់អាល្លឺម៉ង់ ដែលកំពុងរង់ចាំទីក្រុងប៊ែរឡាំងចាត់វិធានការលើសុវត្ថិភាព 5G អស់រយៈពេលជាច្រើនឆ្នាំ។ នៅក្រោមកិច្ចព្រមព្រៀងនេះ នឹងត្រូវហាមឃាត់នូវការប្រើប្រាស់គ្រឿងបន្លាស់ 5G ដែលផលិតដោយក្រុមហ៊ុន Huawei ពីហេដ្ឋារចនាសម្ព័ន្ធបណ្តាញស្នូលដ៏រសើបរបស់អាល្លឺម៉ង់មុនចុងឆ្នាំ២០២៦ ខណៈដែលការរំពឹងទុកគឺអាចធ្វើឡើងនៅចុងឆ្នាំ២០២៥ខាងមុខនេះ។ លើសពីនេះ គ្រឿងបន្លាស់របស់ Huawei នឹងត្រូវដកចេញពីបណ្តាញវិទ្យុ (RAN) ក៏ដូចជាបង្គោលអង់តែននានានៅមុនចុងឆ្នាំ២០២៩ ។ នេះគឺជាលទ្ធផលជាទីគាប់ចិត្តសម្រាប់ប្រតិបត្តិករអាល្លឺម៉ង់ ដែលស្ថិតក្នុងដំណើរការនាបច្ចុប្បន្ន ចៀសវាងការចំណាយបន្ថែមទៀត។

រដ្ឋមន្ត្រីឌីជីថលអាល្លឺម៉ង់ លោក Volker Wissing បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពជាខ្លាំង ខណៈដែលកំពុងតាមដានស្ថានភាពពិតនៃសេដ្ឋកិច្ច។ រដ្ឋាភិបាលអាល្លឺម៉ង់កំពុងផ្តល់ឱ្យប្រតិបត្តិករនូវពេលវេលាគ្រប់គ្រាន់ដើម្បីធានាឱ្យមានការផ្លាស់ប្តូរដោយរលូន ជាមួយនឹងកាលបរិច្ឆេទផ្លាស់ប្តូរដែលបានព្រមព្រៀង។

អ្នកជំនាញផ្នែកសន្តិសុខមានភាពភ័យខ្លាចអស់រយៈពេលជាច្រើនឆ្នាំ ដែលបច្ចេកវិទ្យាពីអ្នកលក់ Huawei និងគូប្រជែងរបស់គេ ZTE អាចត្រូវបានប្រើប្រាស់ដោយប្រទេសចិនសម្រាប់ចារកម្ម ឬអាចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេសអាល្លឺម៉ង់ក្នុងករណីមានជម្លោះ។ យ៉ាងណាមិញ ចិនបានច្រានចោលការចោទប្រកាន់ទាំងនោះ ខណៈដែលមានការបញ្ចុះបញ្ចូលឲ្យរដ្ឋាភិបាលអាល្លឺម៉ង់កុំកាត់ផ្តាច់ក្រុមហ៊ុន Huawei ចៀសវាងធ្វើឲ្យបញ្ហានេះក្លាយជារឿងនយោបាយដ៏រសើបរវាងទីក្រុងប៊ែរឡាំង និងទីក្រុងប៉េកាំង។

កាលពីឆ្នាំមុន គណៈកម្មការអឺរ៉ុបបានព្រមានថា រដ្ឋាភិបាលនៃប្រទេសជាសមាជិកមានភាពយឺតយ៉ាវក្នុងការអនុវត្តការហាមឃាត់លើក្រុមហ៊ុន Huawei និង ZTE ដែលបង្កហានិភ័យខ្ពស់ជាងអ្នកផ្គត់ផ្គង់ 5G ផ្សេងទៀតសម្រាប់ផ្នែកសំខាន់ៗ និងរសើបនៃបណ្តាញទូរគមនាគមន៍។ មិនត្រឹមតែប៉ុណ្ណោះ ការបោះជំហានឥតឈប់ឈររបស់ក្រុមហ៊ុន Huawei នៅក្នុងទ្វីបអឺរ៉ុប គឺជាចំណុចរសើបមួយរវវាងសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ យ៉ាងណាមិញ​ ប្លុកនេះកំពុងរកដំណោះស្រាយកាត់បន្ថយហានិភ័យដល់វិស័យសំខាន់ៗ និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលពឹងផ្អែកខ្លាំងលើចិន។

កាលពីឆ្នាំ២០២០ ចក្រភពអង់គ្លេសបានសម្រេចដកចេញឧបករណ៍របស់ Huawei ទាំងស្រុងពីបណ្តាញ 5G របស់ខ្លួនមុនចុងឆ្នាំ២០២៧ ខណៈដែលប្រទេសផ្សេងទៀតក៏បានហាមឃាត់ឧបករណ៍ទាំងស្រុងផងដែររួមមានស៊ុយអែត ដាណឺម៉ាក អេស្តូនី ឡាតវី និងលីទុយអានី។ យ៉ាងណាមិញ ប្រទេសជាច្រើនផ្សេងទៀតនៅអឺរ៉ុប រួមមាន អេស្ប៉ាញ ព័រទុយហ្គាល់ ហូឡង់ អូទ្រីស ស្វីស និងហ្វាំងឡង់ បានជ្រើសរើសមិនអនុវត្តការហាមឃាត់ស្រដៀងគ្នានេះ ហើយនៅតែពឹងផ្អែកយ៉ាងខ្លាំងលើគ្រឿងបន្លាស់ Huawei នៅក្នុងបណ្តាញទូគមនាគមន៍របស់ពួកគេ។

គួរឲ្យបញ្ជាក់ដែរថា ប្រតិបត្តិករអាល្លឺម៉ង់បានពឹងផ្អែកយ៉ាងខ្លាំងលើក្រុមហ៊ុន Huawei ដើម្បីដាក់ចេញនូវបណ្តាញ 4G និង 5G សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់ខ្លួន។ ការសិក្សាក្នុងឆ្នាំ២០២២ ដោយក្រុមហ៊ុនប្រឹក្សា Strand Consult បានប៉ាន់ប្រមាណថា គ្រឿងបន្លាស់ ឬ ធាតុផ្សំរបស់ចិនមានចំណែក ៥៩ ភាគរយក្នុងការដំឡើង 5G របស់អាល្លឺម៉ង់។ ទោះជាយ៉ាងណាក្តី លោកស្រី Nancy Faeser រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ បានផ្តល់សញ្ញាថា ទីក្រុងប៊ែកឡាំង បានត្រៀមខ្លួនជាស្រេចក្នុងការកាត់ផ្តាច់ក្រុមហ៊ុន Huawei បន្ទាប់ពីមានបញ្ហាជាច្រើនជុំវិញការមិនចុះសម្រុងផ្ទៃក្នុង សម្ពាធពីប្រតិបត្តិករ និងការភ័យខ្លាចនៃការសងសឹករបស់ចិនមកលើឧស្សាហកម្មរថយន្តរបស់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ