បរទេស ៖ យោងតាមរបាយការណ៍ Wall Street Journal ដែលចេញផ្សាយកាលពីពីពេលថ្មីៗនេះបានបង្ហាញថា ការនាំចេញនៃគ្រាប់ធញ្ញជាតិ និងបសុបក្សីរបស់អ៊ុយក្រែនក្នុងតំលៃថោក កំពុងធ្វើឱ្យមានផលលំបាកដល់កសិករនៅក្នុងសហភាពអឺរ៉ុប។

កសិករនៅក្នុងសហភាពអឺរ៉ុបមានការព្រួយបារម្ភ ដោយសារទំនិញកសិកម្មមានតម្លៃថោក ដូចជា ស្រូវសាលី និងពោតរបស់សហភាពអឺរ៉ុបជាទូទៅលក់ក្នុងតម្លៃ ៣២៤ ដុល្លារ និង ៣០៧ ដុល្លារក្នុងមួយតោនរៀងគ្នា ប៉ុន្តែស្រូវសាលី និងពោតរបស់អ៊ុយក្រែនលក់ក្នុងតម្លៃប្រហែល ២៧២ ដុល្លារ និង ២៥១ ដុល្លារប៉ុណ្ណោះ។
ប្រធានសមាគមអ្នកផលិតគ្រាប់ធញ្ញជាតិរបស់ប្រទេសប៊ុលហ្គារី លោក Iliya Prodanov បានពិពណ៌នាអំពីស្ថានភាពស្រដៀងគ្នានេះថា កសិករអ៊ុយក្រែនមិនចាំបាច់ប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិបរិស្ថានដូចគ្នាទៅនឹងសមភាគីសហភាពអឺរ៉ុបរបស់ពួកគេនោះទេ ខណៈដែលកសិករនៅទីក្រុងប៊ុលហ្គារីជាច្រើននាក់បានតវ៉ាប្រឆាំងនឹងការនាំចូលកសិកម្មរបស់អ៊ុយក្រែន។

ដោយឡែក កសិករចិញ្ចឹមមាន់នៅបារាំង ក៏បានត្អូញត្អែរនឹងបញ្ហាស្រដៀងគ្នាគ្នានេះថា ការនាំចូលសាច់មាន់ពីអ៊ុយក្រែនបានកើនឡើងច្រើនជាងពីរដងនៅក្នុងឆមាសទី១ នៃឆ្នាំ២០២២ ហើយបានជំរុញឱ្យសហភាពអឺរ៉ុប កុំបន្តកិច្ចព្រមព្រៀងដែលស្តីពីការលុបចោលពន្ធគយ។ ក្រៅពីការកំណត់តម្លៃទំនិញរបស់កសិករក្នុងស្រុក ទំនិញរបស់អ៊ុយក្រែនក៏កំពុងចាប់យកកន្លែងចាំបាច់នៅកំពង់ផែផងដែរ។ កាសែតប្រចាំថ្ងៃរបស់អាមេរិកមួយ បានកត់សម្គាល់ថា ល្បឿននៃការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនបានកើនឡើងដល់ ៦៦ ភាគរយកាលពីខែមុន ខណៈដែលអង្គការសហប្រជាជាតិបានត្រួតពិនិត្យកិច្ចព្រមព្រៀងមួយដើម្បីធានាបាននូវការឆ្លងកាត់ដោយសុវត្ថិភាពចេញពីសមុទ្រខ្មៅ។ ទោះជាយ៉ាងណាក៏ដោយ ភាគច្រើននៃការដឹកជញ្ជូនទាំងនោះគឺទៅកាន់ទ្វីបអឺរ៉ុប និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ផ្សេងទៀត ជាជាងប្រទេសក្រីក្រដែលកំពុងដោះស្រាយវិបត្តិស្បៀងអាហារ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content