ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការជាជម្រើសដ៍ល្អសម្រាប់ពង្រីកអាជីវកម្ម

ភ្នំពេញ ៖ សេវាហិរញ្ញវត្ថុផ្លូវការ ឬក្នុងប្រពន័្ធ គឺជាសេវាហិរញ្ញវត្ថុទាំងទ្បាយណាដែលផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានអាជ្ញាបណ្ណ័ត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា គោរពទៅតាមបទបញ្ញាត្តិផ្សេងៗរបស់ធនាគារជាតិនៃកម្ពុជា និងច្បាប់ផ្សេងៗទៀតដែលពាក់ពន័្ធ។  សេវាហិរញ្ញវត្ថុទាំងនោះរួមមានសេវាប្រាក់បញ្ញើ សេវាប្រាក់កម្ចី សេវាទូទាត់ផ្ទេរប្រាក់ជាដើម។

សេវាហិរញ្ញវត្ថុមិនផ្លូវការ គឺជាសេវាហិរញ្ញវត្ថុដែលផ្តល់ដោយញាត្តិមិត្ត បងប្អូន ឬអ្នកចងការប្រាក់ក្រៅប្រព័ន្ធ ដែលមិនមានច្បាប់គ្រប់គ្រងច្បាស់លាស់។ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត គឺជាគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការមួយដែលទទួលបានអាជ្ញាបណ្ណ័ផ្លូវការពីធនាគារជាតិនៃកម្ពុជានៅក្នុងឆ្នាំ២០១០។

ក្នុងការឆ្លើយនូវសំនួររបស់អ្នកសារព័ត៌មានយើង ថាតើហេតុអ្វីបានជាការប្រើប្រាស់នូវសេវាហិរញ្ញវត្ថុផ្លូវការជាជម្រើសដ៍ល្អសម្រាប់ពង្រីកអាជីវកម្ម? គ្រឹះស្ថាន ខេមា បានឲ្យដឹងថា៖ សម្រាប់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុទាំងអស់ រួមទាំង សម្រាប់សហគ្រិនខ្នាតតូច និងមធ្យម ការប្រើប្រាស់សេវាប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដើម្បីជាទុនបង្វិលក្នុងការការពង្រីកអជីវកម្ម គឺជាជម្រើសដ៍ប្រសើរ ដោយមូលហេតុដូចខាងក្រោម៖

  • ហិរញ្ញវត្ថុផ្លូវការផ្តល់នូវការការពារតាមផ្លូវច្បាប់ជូនចំពោះអ្នកប្រើប្រាស់។ ដូចជាសេវាប្រាក់កម្ចី ឬឥណទាន ដែលជាទូទៅភាគីទាំងសងខាងត្រូវចុះហត្ថលេខា ឬផ្តិតមេដៃទៅលើកិច្ចសន្យាខ្ចីប្រាក់ និងឯកសារដទៃផ្សេងទៀតដែលពាក់ពន្ធ័ ដោយបញ្ជាក់ច្បាស់លាស់អំពី ចំនួនប្រាក់កម្ចី, ការប្រាក់, រយៈពេលសងប្រាក់, របៀបសងប្រាក់, ប្រាក់ពិន័យផ្សេងៗ ជាដើម។ កិច្ចសន្យានេះគឺត្រូវបានទទួលស្គាល់ និងការពារដោយច្បាប់ ចំពោះភាគីដែលទទួលរងនូវការរំលោភបំពានណាមួយ ដោយភាគីម្ខាងទៀត។
  • គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការមួយចំនួន មានគោលការណ៍ការពារអតិថិជនច្បាស់លាស់ ផ្តល់នូវការគាំទ្រផ្សេងៗ ដែលជាតម្លៃបន្ថែមសម្រាប់អ្នកប្រើប្រាស់សេវា។
  • គ្រឹះស្ថានហិរញ្ញវត្ថផ្លូវការផ្តល់ទៅលើការរីកចម្រើនរបស់អ្នកប្រើប្រាស់ និងនិរន្តភាពនៃហិរញ្ញវត្ថុទាំងសងខាង។

            ផ្ទុយទៅវិញការប្រើប្រាស់សេវាហិរញ្ញវត្ថុមិនផ្លូវការ អាចធ្វើឲ្យអ្នកប្រើប្រាស់ជួបប្រទះនូវហានិភយ័ដូចខាងក្រោម៖

  • កិច្ចសន្យាមិនច្បាស់លាស់ ដែលច្បាប់មិនអាចការពារបាននៅពេលដែលមានការបំពាន
  • អត្រាការប្រាក់ សេវាផ្សេងៗមិនមានបញ្ជាក់ច្បាស់លាស់ និងអាចថ្លៃជាងអត្រាការប្រាក់ និងសេវាផ្សេងៗដែលផ្តល់ឲ្យដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ។
  • អ្នកផ្តល់ហិរញ្ញវត្ថុមិនផ្លូវការ គឺផ្តោតទៅលើការទទួលបានប្រាក់ចំណេញរបស់គេតែប៉ុណ្ណោះ។
  •  

គ្រឹះស្ថាន ខេមា បានឲ្យដឹងទៀតថា សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ការប្រើប្រាស់នូវសេវាហិរញ្ញវត្ថុផ្លូវការ អនុញ្ញាត្តិឲ្យសហគ្រាសទាំងនោះរីកចម្រើន និងសម្រេចបាននូវនិរន្តភាពហិរញ្ញវត្ថុ។ ដើម្បីទទួលបាននូវប្រភពទុន សហគ្រាសខ្នាតតូច និងមធ្យម ត្រូវបានសិក្សាច្បាស់លាស់ដោយ គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ។ ការសិក្សាទាំងនោះជាទូទៅផ្តោតទៅលើ អភិបាលកិច្ច ប្រពន្ធ័គ្រប់គ្រងផ្ទៃក្នុង ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីធ្វើការព្យាករណ៍អំពីកម្រិតនៃឥណទានដែលសហគ្រាសខ្នាតតូច ឬមធ្យមអាចទទួលយកបាន ក្នុងការប្រើប្រាស់ទៅតាមទំហំនៃប្រតិបត្តិការ។ រាល់ចំណុចខ្វះខាតទាំងទ្បាយត្រូវបានផ្តល់យោបល់ត្រទ្បប់ទៅកាន់អ្នក ម្ចាស់សហគ្រាសទាំងនោះ ដើម្បីឲ្យបំពេញបន្ថែម។ ដូច្នេះអត្ថប្រយោជន៍ដែលម្ចាស់សហគ្រាសទទួលបាន គឺអាចស្វែងយល់ខ្លួនឯងអំពីចំនុចខ្លាំង និងចំនុចខ្សោយរបស់ខ្លួន ហើយធ្វើការកែលម្អ ដើម្បីបំពេញនូវចំណុចខ្វះខាតរបស់ខ្លួន។ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ នៅពេលដែលម្ចាស់សហគ្រាសទាំងនោះអាចបំពេញបាននូវចំណុចខ្វះខាត ហានិភ័យនៃការខ្វះលទ្ធភាពសងត្រូវបានកាត់បន្ថយ ជាលទ្ធផលគឺនិរន្តភាពនៃហិរញ្ញវត្ថុទាំងសងខាង។

សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម គ្រឹះស្ថាន ខេមា ក៏មានផ្តល់ជូនផងដែរនូវប្រាក់កម្ចីសម្រាប់ជាទុនបង្វិល ក្នុងការពង្រីកអាជីវកម្ម។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ (+855) 89 666 018 / 81 855 222 ឬធ្វើការស្នើសុំតាមរយៈ Online Loan Request៖ https://docs.google.com/forms/d/e/1FAIpQLSfKylarpUzZXN5S4Vv3plGhCwqgmLpkKuCmu9Gw7ZPnWaIieQ/viewform


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​