អាជីវកម្មប្រហុកខ្ទិះលក្ខណៈគ្រួសារ កំពុងពព្រឹងគុណភាព និងត្រៀមពង្រីកទីផ្សារឱ្យកាន់តែធំ

ប្រហុកខ្ទិះ ជាឈ្មោះមុខម្ហូបមួយប្រភេទដែលគេនិយមទទួលទាន ជាពិសេសផ្ទាប់ជាមួយនឹងបន្លែដែលជាអន្លក់គឺកាន់តែឆ្ងាញ់ពិសា ខណៈដែលភាគច្រើនត្រូវបានគេលើកឡើងថាជាអាហារប្រចាំតំបន់របស់អ្នកខេត្តបាត់ដំបង។

ម្លិះវិសាល ជាយីហោអាជីវកម្មប្រហុកខ្ទិះមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិសាលាបាឡាត់ សង្កាត់អូម៉ាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុងមមាញឹកក្នុងផលិត និងផ្គត់ផ្គង់ក្នុងរូបភាពប្រហុកខ្ទិះបែបថ្មី មានអនាម័យ រសជាតិឆ្ងាញ់ប្លែក ជាពិសេសមិនមានក្លិនឆួលប្រហុកខ្លាំងដែលអាចទទួលទានជាមួយបាយក៏បាន ទទួលទានជាមួយនំប៉័ងក៏បាន ខណៈអាជីវកម្មលក្ខណៈគ្រួសារមួយនេះក៏កំពុងត្រៀមពង្រីកការផលិតរបស់ខ្លួនឱ្យកាន់តែច្រើននៅឆ្នាំ២០២៤ខាងមុខនេះ។

លោក ឡាយ សុវិសារ ជាស្ថាបនិករបស់អាជីវកម្មប្រហុកខ្ទិះអនាម័យខាងលើ បានមានប្រសាសន៍ឱ្យដឹងថា៖

«យើងបង្កើតអាជីវកម្មនេះឡើងដោយសារយើងចង់ឱ្យមានការចេះសន្សំសំចៃពេលសម្រាប់អ្នកដែលរវល់ការងារខ្លាំង ដែលពួកគាត់បានញ៉ាំនូវប្រហុកខ្ទិះមានរសជាតិឆ្ងាញ់ ចំណាយពេលតិច មានរសជាតិដូចស្នាដៃអ្នកផ្ទះ ហើយនៅឆ្នាំ២០២៤ខាងមុខនេះ យើងនឹងត្រៀមការផលិតដោយផ្ដោតលើផលិតផលចំនួន ៣មុខគឺប្រហុកខ្ទិះ កន្ទុយហេះ និងសណ្ដែកដីបំពងគ្រឿង»។

លោកបន្តថា បន្ទាប់ពីការចុះបញ្ជី និងស្វែងរកប្រភពផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុកបានគ្រប់គ្រាន់ហើយ លោកមានគម្រោងពង្រីកការផលិតឱ្យបានមួយតោន ឬស្មើនឹង ៨០០កែវក្នុងមួយថ្ងៃ។ ចំពោះតម្លៃរបស់ប្រហុកខ្ទិះនេះវិញ ត្រូវបានគេលក់ក្នុងតម្លៃ ១៤ ០០០រៀលក្នុងមួយកែវដែលមានចំណុះ ២៥០ក្រាម ដែលបងប្អូនអាចទិញទៅភ្លាម និងអាចទទួលទានបានភ្លាមតែម្ដង ហើយអតិថិជនរបស់ប្រហុកខ្ទិះនេះភាគច្រើនជាអ្នករស់នៅខេត្តបាត់ដំបងផ្ទាល់ និងអ្នកកម្ម៉ង់ទិញនៅរាជធានីភ្នំពេញផងដែរ។

សម្រាប់ចំណុចពិសេសរបស់ប្រហុកខ្ទិះនេះ គឺបងប្អូនអាចញ៉ាំជាមួយនំប៉័ងក៏បាន ដោយសារផលិតផលប្រហុកខ្ទិះនេះមិនសូវធុំក្លិនប្រហុកខ្លាំងនោះទេ ពោលគឺអ្នកទទួលទានអាចញ៉ាំពេញមាត់ ថែមទាំងមានក្លិនឈ្ងុយ ហើយបើទទួលទានជាមួយនឹងបន្លែស្រស់ៗ ស្រួយៗ គឺកាន់តែឆ្ងាញ់។ បន្ថែមលើនេះ ប្រហុកខ្ទិះម្លិះវិសាលក៏អាចរក្សាទុកបានយូរ ដែលអាចទុកនៅក្រៅបានរយៈពេលមួយសប្ដាហ៍ និងទុកក្នុងទូរទឹកកកបានដល់ទៅរាប់ខែ។ នេះអ្វីដែលម្ចាស់អាជីវកម្មខាងលើបានបញ្ជាក់ប្រាប់។

ពាក់ព័ន្ធនឹងការផលិតវិញ ត្រូវបានស្ថាបនិកខាងលើរៀបរាប់បន្ថែមទៀតថា ការផលិតគឺមានដំណាក់កាលខុសគ្នា ដូចជា ការត្រៀមវត្ថុធាតុដើមរួមមានដូចជា ប្រហុក សាច់ជ្រូក៣ជាន់ ម្ទេសក្រៀម ស្លឹកក្រូចសើច ខ្ទិះដូង គល់ស្លឹកគ្រៃ ល្មៀត រំដេង ខ្ទឹមស ស្ករ ប្រេងឆា បន្ទាប់មកត្រូវរៀបចំជ្រើសយកតែវត្ថុធាតុដើមណាដែលមានគុណភាពល្អយកទៅលាងសម្អាត ចិញ្ច្រាំសាច់ ចិញ្ច្រាំប្រហុក ពូតខ្ទិះដូង ទើបចាប់ផ្ដើមចម្អិនដោយលីងគ្រឿងទាំងអស់ចូលគ្នារហូតដល់ស្ងួតទឹកល្អ ទើបអាចធ្វើការវេចខ្ចប់ឱ្យបានត្រឹមត្រូវល្អ។

គួរបញ្ជាក់ដែរថា សម្រាប់ការចាប់ផ្ដើមដំបូង គឺតាំងពីមុនការរីករាលដាលនៃជំងឺកូវីដ១៩ ដែលលោកបានចំណាយដើមទុនប្រមាណ ៥០០ ដុល្លារក្នុងការទិញឧបករណ៍ប្រើប្រាស់ លុះពេលផលិតត្រូវចំណាយលើវត្ថុធាតុដើម និងសម្ភារសម្រាប់វេចខ្ចប់ផងដែរ។ សម្រាប់ផលិតផលរបស់ ម្លិះវិសាល ក្រៅពីប្រហុកខ្ទិះ ក៏មានផលិតនូវអាហារចម្អិនស្រាប់ផ្សេងទៀត ដូចជា សណ្ដែកដីបំពងគ្រឿង ត្រីបណ្ដូលអំពៅបំពងគ្រឿង និងម្ទេសគ្រឿងផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ