​កិច្ចសន្យាឥណទាន និង​ខចែង​ស្តង់ដា​កិច្ច​សន្យា​ឥណទាន​ នឹងជួយ​បង្កើន​តម្លាភាព​វិស័យធនាគារ និងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន

​ភ្នំពេញ៖ ​​សមាគម​ធនាគារ​នៅកម្ពុជា (ABC) និងសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៣ ​បានប្រកាសដាក់​ឱ្យ​ប្រើប្រាស់ស្តង់ដា​​កិច្ចសន្យា​ឥណទាន​ និង​ខចែង​ស្តង់ដា​​កិច្ចសន្យា​ឥណទានសម្រាប់គ្រឹះស្ថានធនាគារ ​និងហិរញ្ញវត្ថុ ដើម្បី​បង្កើន​តម្លាភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ខណៈវិសាលភាព​​​​ស្តង់ដា​​កិច្ចសន្យា​ឥណទាន​ និង​ខចែង​ស្តង់ដា​​កិច្ចសន្យា​ឥណទាននេះនឹងមាន​ប្រសិទ្ធភាព​អនុវត្តចាប់​ពីដើមខែវិច្ឆិកា ខាងមុខនេះតទៅ។

កម្មវិធីប្រកាសដាក់ឱ្យប្រើប្រាស់​នេះត្រូវបានរៀបចំឡើង​ក្រោម​អធិបតី​ភាព​ លោក​ជំទាវ​បណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារ​ជាតិ​នៃ​កម្ពុជា លោក រ័ត្ន សោភ័ណ អនុប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា លោក សុខ វឿន ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សមាគមមី​ក្រូហិរញ្ញវត្ថុ​កម្ពុជា លោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) អ្នកចូលរួមមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និង​ភ្ញៀវកិត្តិយស​មក​ពីស្ថាប័ន​ពាក់​ព័ន្ធផ្សេង​ទៀតប្រមាណ ៣០០នាក់ នៅ​មណ្ឌល​សិក្សាបច្ចេកទេស​ធនាគារ​ នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា។

ស្តង់ដា​​កិច្ចសន្យា​ឥណទាន​ និង​ខចែង​ស្តង់ដា​​កិច្ចសន្យា​ឥណទាននេះ ធ្វើឡើងក្នុងគោលបំណងដើម្បី​បង្កើន​តម្លាភាព និងកិច្ចការពារអតិថិជន។ វិសាលភាព​​​​ស្តង់ដា​​កិច្ចសន្យា​ឥណទាន​ និង​ខចែង​ស្តង់ដា​​កិច្ចសន្យា​ឥណទាននេះអនុវត្ត​ចំពោះ​ ធនាគារពាណិជ្ជ ធនាគារ​ឯកទេស គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុមិន​ទទួល​ប្រាក់បញ្ញើ គ្រឹះស្ថាន​ឥណទាន​ជនបទ និងក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ។ ស្តង់ដា​កិច្ចសន្យា​រឥណទាន និងខចែង​ស្តង់ដា​កិច្ចសន្យា​ឥណទាន នឹង​ត្រូវអនុវត្តតែ​ចំពោះ​ការផ្តល់​ឥណទានថ្មី ឬ​អតិថិជន​ថ្មី ហើយ​នឹងមាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់​ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ។

ចំពោះទំហំប្រាក់កម្ចី/​ឥណទាន​ដែល​មាន​ទំហំតូចជាង ឬស្មើ ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) គ្រប់គ្រឹះស្ថានធនាគារ និង​ហិរញ្ញ​វត្ថុ​ទាំងអស់ តម្រូវឱ្យប្រើទម្រង់ និងលក្ខខណ្ឌដូចគ្នា នៃស្តង់ដាកិច្ចសន្យាឥណទាន ដែលចេញដោយសមាគមធនាគារនៅកម្ពុជា និងសមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា។ ស្តង់ដា​កិច្ចសន្យា​ឥណទាន​ដែលប្រើទម្រង់ និងលក្ខខណ្ឌដូចគ្នា ​ចែក​ចេញ​ជា​បួន​ប្រភេទរួមមាន៖ ១/. ស្តង់ដា​កិច្ចសន្យា​ខ្ចី​មាន​ទ្រព្យធានា ២. ស្តង់ដា​កិច្ចសន្យា​ខ្ចីគ្មាន​ទ្រព្យធានា ៣/. កិច្ចព្រមព្រៀង​ភតិសន្យា​ហិរញ្ញវត្ថុ​ចលនវត្ថុ ៤/. ស្តង់ដា​កិច្ចសន្យា​ឥណទាន​ជាក្រុម។

ដោយឡែក ចំពោះ​​​ឥណទាន​ធំជាង ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុ​ល្លារ) ​ដល់ ១០០,០០០ដុល្លារ (ដប់ម៉ឺនដុល្លារ) គ្រប់​គ្រឹះស្ថាន​ធនាគារ​និងហិរញ្ញវត្ថុ​ទាំងអស់ ​ត្រូវដាក់​បញ្ចូល​ខចែង​ស្តង់ដា​​​កិច្ចសន្យា​ដែលចេញ​ដោយ​សមាគម​ធនាគារ​នៅកម្ពុជា និង​សមាគមមី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ទៅ​ក្នុង​កិច្ចសន្យាឥណទាន​​របស់ខ្លួន។ ស្តង់ដា​នេះ​​មិនអនុវត្ត​ចំពោះ​​​ឥណទាន​​លើស​ពី ១០០,០០០ដុល្លារ (ដប់ម៉ឺន​ដុល្លារ) ឡើយ។

ស្តង់ដា​កិច្ចសន្យា​ឥណទាន ​និងខចែង​ស្តង់ដា​​​កិច្ចសន្យា​នេះ​ត្រូវ​​បាន​បង្កើត​ឡើង​ដោយ​​សមាគម​ធនាគារ​នៅកម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​​​​ ដោយ​មានការ​គាំទ្រ​ពី​​ធនាគារ​ជាតិនៃ​កម្ពុជា ​និង​ដោយ​មាន​ការ​ត្រួត​​ពិនិត្យពី​អ្នកច្បាប់​ឯករាជ្យផងដែរ​ សំដៅ​​​លើក​កម្ពស់​តម្លាភាព និង​កិច្ចការពារ​អ្នក​ប្រើប្រាស់ ព្រមទាំង​រក្សា​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​​នៅក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ។

ថ្លែងទៅកាន់អ្នកចូលរួមប្រមាណជាង ៣០០នាក់ក្នុងឱកាសដាក់ឱ្យប្រើប្រាស់ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់​ដាកិច្ច​សន្យាឥណទាននេះ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានកោតសរសើរ និងអប​អរសាទរចំពោះក្រុមការងារធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងភាគី​ពាក់​ព័ន្ធ ដែលបានសហការរៀបចំស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទាន​សម្រាប់​គ្រឹះ​ស្ថាន​ធនា​គារ និង​ហិរញ្ញវត្ថុនេះឡើង។ ការណ៍នេះគឺជា សមិទ្ធផលមួយថ្មីបន្ថែមទៀតក្នុងការចូលរួមចំណែក​កិច្ចការពារអតិថិជន ក៏ដូច​ជាបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោកជំទាវបណ្ឌិតអគ្គទេសាភិបាល បានបន្ថែមថា ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃ​កិច្ច​សន្យា​ឥណ​ទាន​សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺជាការចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ជកោណ ដំណាក់កាលទី១  នៃនីតិកាលទី៧ របស់រាជរដ្ឋាភិបាល។

លោកជំទាវអគ្គទេសាភិបាលបានបញ្ជាក់ថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សមាគមធនា​គារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការជំរុញ និងគាំទ្រ​ដល់សេចក្តីណែ​នាំស្តីពីការ​អនុវត្ត​ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទាន ដែលជាការបង្ហាញនូវការចូលរួម​ចំណែក​ជាមួយធនា​គារជាតិនៃកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលក្នុងការងារគាំទ្រកិច្ចការពារអតិថិជន ក៏ដូច​ជា​ពង្រឹង​បរិយា​បន្ន​ហិរញ្ញវត្ថុនៅកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការផ្តល់សេវាប្រកបដោយការទទួលការទទួលខុសត្រូវ និងការ​ប្រកួត​ប្រជែង​ប្រកបដោយក្រមសីលធម៌»។

 លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា ស្តង់ដាកិច្ចសន្យាឥណទានរួម និងខចែងស្តង់ដានៃកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុនេះ ត្រូវបានបង្កើតឡើងដើម្បីជួយឱ្យសមាជិកទាំងអស់មានទម្រង់ស្តង់ដាកិច្ចសន្យារួម និងខចែងស្តង់ដាកិច្ចសន្យាឥណទាន ដែលស្របតាមលក្ខខណ្ឌតម្រូវនៃប្រកាសស្តីពីខសន្យាមិនសុចរិត និងស្មារតីនៃច្បាប់ស្តីពីការការពារអតិថិជន។ លោកបន្តថា ស្តង់ដាកិច្ចសន្យាឥណទានរួមនេះ នឹងបន្តចូលរួមលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយតម្លាភាព លើកកម្ពស់កិច្ចការពារអតិថិជន ព្រមទាំងចូលរួមចំណែកអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយស្ថិរភាព ចីរភាព និងបរិយាបន្នផងដែរ។

លោក​អនុប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងបន្តថា ស្តង់ដាកិច្ចសន្យាឥណទានរួម និងខចែងស្តង់ដានេះក៏ចូលរួមពង្រឹងយន្តការដោះស្រាយបណ្តឹងតវ៉ារបស់អតិថិជនផងដែរ។ លេខបណ្តឹងតវ៉ារបស់គ្រឹះស្ថាន និងរបស់សមាគមទាំងពីរក៏ត្រូវបានដាក់បញ្ចូលទៅក្នុងស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទានរួមដែរ។ សមាគមនឹងដាក់ចេញនូវក្របខណ្ឌគ្រប់គ្រងបណ្តឹងអតិថិជនក្នុងក្របខណ្ឌសមាគមនាពេលខាងមុខហើយអង្គភាពការពារអតិថិជនសម្រាប់វិស័យធនាគារ និង ហិរញ្ញវត្ថុ (Financial Client Center) ក៏នឹងត្រូវបង្កើតជាបន្តបន្ទាប់។ 

លោកសោភ័ណគូសបញ្ជាក់ថា ៖«សមិទ្ធផលដែលកើតចេញពីកិច្ចសហការរវាងសមាជិកទាំងអស់និងពីការគាំទ្រពីធនា​គារ​​ជាតិនៃកម្ពុជា បាននឹងចូលរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធធនាគារ និង ការបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជា​ពលរដ្ឋ វិនិយោគិន និង ដៃគូពាក់ព័ន្ធនានា មកលើប្រព័ន្ធធនាគារ»។

លោក​ សុខ វឿន ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សមាគមមី​ក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ថ្លែង​ថា ​ស្តង់ដា​កិច្ចសន្យា​ឥណទាន និងខចែង​ស្តង់ដា​កិច្ចសន្យា​ឥណទាន​នេះ​មានសារៈសំខាន់​ទាំងចំពោះ​​អតិថិជន និងគ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុ​ទាំង​អស់ ​​ដោយសារវា​នឹង​ជួយ​រក្សា​បាននូវ​និរន្តរភាព​សម្រាប់​វិស័យ​​​ទាំងមូល។

លោក​​ សុខ វឿន ​បាន​មាន​ប្រសាសន៍ថា៖ «ស្តង់ដា​​កិច្ចសន្យាឥណទាន​ និងខចែងស្តង់ដា​កិច្ចសន្យាឥណទាននេះ នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់អតិថិជន ​ដោយសារ​វា​មាន​តម្លាភាព ខ្លី​ និង​មាន​​ខ្លឹមសារ​ដូច​គ្នា​ទាំង​អស់​សម្រាប់កិច្ចសន្យា​កម្ចី​​ក្រោម ៥ ម៉ឺនដុល្លារ​ដែលចេញ​ដោយ​គ្រឹះស្ថាន​ធនាគារ​​និង​ហិរញ្ញវត្ថុ​ដែលជា​សមាជិករបស់​សមាគម​ធនាគារ​នៅកម្ពុជា និង​សមគម​​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​។ ការណ៍​នេះ​នឹង​​ធានា​បានកិច្ច​ការពារ​អតិថិជន និង​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​គ្នា​ក្នុង​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ ព្រោះវា​ជា​ស្តង់ដា​អប្បបរមា ដូច្នេះ​រក្សា​បាននូវ​និរន្តរភាពរបស់​វិស័យ»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ