ភ្នំពេញ ៖ លោកស្រី Elizabeth Warren ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុបានសរសេរពីច្បាប់បែងចែងចំណូលដ៏ពេញនិយមមួយដែលជា “ ច្បាប់ថវិកា ៥០/២០/៣០” (ឬ “ ៥០-៣០-២០”) នៅក្នុងសៀវភៅរបស់លោកស្រីដែលមានចំណងជើងថា All Your Worth: The Ultimate Lifetime Money Plan ។ វិធីជាមូលដ្ឋាននៃច្បាប់នេះគឺត្រូវបែងចែកប្រាក់ចំណូលក្រោយបង់ពន្ធ ហើយបែងចែកវាដោយ ៖ ៥០% សម្រាប់តម្រូវការ ៣០%សម្រាប់ចំណង់(ការចង់បាន) និង ២០% ទៀតសម្រាប់សន្សំ។

៥០%៖ តម្រូវការ ៖ តម្រូវការគឺជាប្រាក់វិក្កយបត្រដែលអ្នកត្រូវបង់ ហើយជារបស់ចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។ វារួមបញ្ចូលទាំងការទូទាត់ថ្លៃជួលផ្ទះ ឬប្រាក់កម្ចីទិញផ្ទះ ការទិញរថយន្ត គ្រឿងទេស ការធានារ៉ាប់រង ការថែទាំសុខភាព ការទូទាត់បំណុលអប្បបរមា និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ ទាំងនេះគឺជារបស់ចាំបាច់របស់អ្នក។ ប្រភេទ “តម្រូវការ” នេះមិនរាប់បញ្ចូលវត្ថុដែលមានបន្ថែមដូចជា HBO, Netflix, Starbucks និងការទទួលទានអាហារក្រៅផ្ទះនោះទេ។ ពាក់កណ្តាលនៃប្រាក់ចំណូលក្រោយបង់ពន្ធរបស់អ្នកគួរតែជាអ្វីៗដែលអ្នកត្រូវការដើម្បីបំពេញតម្រូវការកាតព្វកិច្ចរបស់អ្នក។ ប្រសិនបើអ្នកចំណាយលើស៥០% លើតម្រូវការរបស់អ្នក អ្នកនឹងត្រូវកាត់បន្ថយការចង់បាន ឬព្យាយាមកាត់បន្ថយរបៀបរស់នៅរបស់អ្នក ដូចជាញុំាអាហារនៅផ្ទះឲ្យបានច្រើនជាងការចេញទៅញុំានៅក្រៅជាដើម។

៣០%៖ ចំណង់ ៖ ចំណង់គឺជាលុយដែលអ្នកចំណាយទៅលើអ្វីដែលមិនសូវចាំបាច់។ នេះរួមបញ្ចូលទាំងអាហារពេលល្ងាច និងការមើលភាពយន្តតាមផ្សារទំនើប កាបូបថ្មី សំបុត្រចូលទស្សនាព្រឹត្តិការណ៍កីឡា វិស្សមកាល ឧបករណ៍អេឡិចត្រូនិកចេញថ្មី ជាដើម។ អ្វីទាំងអស់នៅក្នុង “ចំណង់” គឺជាជម្រើសស្រេចចិត្តប្រសិនបើអ្នកចង់។ អ្នកអាចហាត់ប្រាណនៅផ្ទះជំនួសឱ្យការទៅហាត់ប្រាណនៅក្លិបហាត់ប្រាណ ធ្វើម្ហូបនៅផ្ទះជំនួសឱ្យការញ៉ាំអាហារក្រៅ ឬមើលកីឡានៅលើទូរទស្សន៍ជំនួសឱ្យការទទួលសំបុត្រចូលទស្សនាការប្រកួតផ្ទាល់ជាដើម។ ប្រភេទការចំណាយលើចំណង់នេះក៏រួមបញ្ចូលទាំងការសម្រេចចិត្តឡើងសេរី ដូចជាការទិញរថយន្ត Mercedes ជំនួសឱ្យ Honda ឬជ្រើសរើសរវាងមើលទូរទស្សន៍ដោយប្រើអង់តែនដោយឥតគិតថ្លៃឬចំណាយប្រាក់ដើម្បីមើលទូរទស្សន៍ខ្សែកាប។ ជាទូទៅការចង់បានគឺជារបស់បន្ថែមតិចតួចដែលអ្នកចំណាយប្រាក់ ធ្វើឱ្យជីវិតកាន់តែរីករាយនិងកម្សាន្ត ដែលជារួមមកអ្នកគួរតែចំណាយ៣០%នៃចំណូលរបស់អ្នកលើវា។
២០%៖ សន្សំ ៖ អ្នកគួរព្យាយាមបែងចែក ២០%នៃប្រាក់ចំណូលសុទ្ធរបស់អ្នកទៅលើការសន្សំនិងការវិនិយោគ។ នេះរួមបញ្ចូលទាំងការបញ្ចូលប្រាក់ទៅក្នុងប្រាក់សន្សំសម្រាប់គ្រាអាសន្ន គណនីសន្សំក្នុងធនាគារ និងការវិនិយោគនៅក្នុងអចលនទ្រព្យឬទិញភាគហ៊ុនជាដើម។ អ្នកគួរតែមានប្រាក់សន្សំយ៉ាងតិចបីខែ ក្នុងករណីអ្នកបាត់បង់ការងារ ឬព្រឹត្តិការណ៍ដែលមិនបានមើលឃើញទុកជាមុន។ បន្ទាប់ពីនោះផ្តោតលើការចូលនិវត្តន៍និងបំពេញគោលដៅហិរញ្ញវត្ថុផ្សេងទៀត។ បន្ថែមពីនេះ ការសន្សំក៏អាចរួមបញ្ចូលទាំងការសងបំណុលផងដែរ។ ខណៈពេលដែលការទូទាត់បំណុលអប្បបរមាគឺជាផ្នែកមួយនៃប្រភេទ“ តម្រូវការ” ការទូទាត់បន្ថែមណាមួយក្នុងការកាត់បន្ថយប្រាក់ដើមនិងការប្រាក់នាពេលអនាគតនៃបំណុលរបស់អ្នក គឺជាប្រាក់សន្សំ។

ច្បាប់ថវិកា ៥០-២០-៣០ មានគោលបំណងជួយបុគ្គលម្នាក់ៗគ្រប់គ្រងចំណូលក្រោយបង់ពន្ធរបស់ពួកគេជាចម្បងដើម្បីមានប្រាក់សម្រាប់គ្រាអាសន្ន និងសន្សំសម្រាប់ចូលនិវត្តន៍។ គ្រួសារនីមួយៗគួរតែផ្តល់អាទិភាពក្នុងការបង្កើតប្រាក់សន្សំសម្រាប់គ្រាអាសន្ន ក្នុងករណីបាត់បង់ការងារ ការចំណាយពេលឈឺស្កាត់ ឬការចំណាយមិនបានរំពឹងទុកផ្សេងៗទៀត។ ប្រសិនបើប្រាក់សន្សំសម្រាប់គ្រាអាសន្នត្រូវបានប្រើរួច នោះគ្រួសារមួយគួរតែសន្សំប្រាក់មកបំពេញវិញ។
ការសន្សំប្រាក់សម្រាប់ចូលនិវត្តន៍ក៏ជាជំហានសំខាន់ផងដែរ។ គណនាថាតើអ្នកនឹងត្រូវការប្រាក់ប៉ុន្មានសម្រាប់ការចូលនិវត្តន៍ ហើយធ្វើការរកប្រាក់ទៅរកគោលដៅនោះ។ ការចាប់ផ្តើមនៅវ័យក្មេងជាជម្រើសល្អដែលនឹងធានាបាននូវការចូលនិវត្តន៍ប្រកបដោយផាសុកភាព៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់

គ្រឹះស្ថាន ខេមា រៀបចំកម្មវិធីជំរុញការដាំដើមឈើហូបផ្លែនៅតាមសហគមន៍
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំសកម្មភាពដាំដើមឈើប្រណីត ចែកកូនឈើហូបផ្លែចំនួន ២០០ដើម និងលើកកម្ពស់អនាម័យ នៅសាលាបឋមសិក្សា មង្គលបូរី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីអបអរខួបអនុស្សាវរីយ៍ ១៦ឆ្នាំ នៃគ្រឹះស្ថាន ខេមា

កម្ពុជា-ចិន ដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 18/08/2026
ក្នុងគោលបំណងសម្រួលដល់ការទូទាត់របស់ជនជាតិចិននៅកម្ពុជា និងដើម្បីទាក់ទាញទេសចរចិនមកកម្ពុជាកាន់តែច្រើន ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/08/2026
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content