សហភាពអឺរ៉ុបលើកឡើងថា ការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ីពិតជាមានប្រសិទ្ធភាព

បរទេស៖ យោងតាមប្រភពព័ត៌មានពី The Guardian បានរាយការណ៍ថា រុស្ស៊ីកំពុងផ្សព្វផ្សាយរឿងមិនពិតអំពីភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ខ្លួន និងមិនមានគ្រោះថ្នាក់ដោយសារទណ្ឌកម្មរបស់លោកខាងលិចទេ ប៉ុន្តែការពិតនោះទំនងជាកាន់តែយ៉ាប់យ៉ឺនដោយសារតែការដាក់ទណ្ឌកម្ម។

រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប ៨ រូប លើកឡើងថា រុស្ស៊ីនិយាយកុហកអំពីកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដោយសារមាន​សញ្ញា​ជា​ច្រើន​ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​រុស្ស៊ី​កំពុង​ធ្លាក់​ចុះ ហើយគួរតែមានទណ្ឌកម្ម ​និង​វិធានការ​ផ្សេង​បន្ថែមទៀត​ដើម្បី​ធ្វើ​ឲ្យការចុះខ្សោយនៃ​សេដ្ឋកិច្ច​រុស្ស៊ី​​កាន់តែមានប្រសិទ្ធភាព។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ណាតូនៅទីក្រុងវ៉ាស៊ីនតោន មេដឹកនាំលោកខាងលិចបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចការពាររបស់អ៊ុយក្រែន។ ​រុស្ស៊ី​មិនត្រឹមតែធ្វើសង្គ្រាមប្រឆាំង​នឹង​អ៊ុយក្រែន​​ប៉ុណ្ណោះ​ទេ ប៉ុន្តែបានផ្តល់ព័ត៌មានមិនពិតផងដែរ ដោយប្រធានាធិបតីរុស្ស៊ីចង់ឱ្យគេជឿថា រុស្ស៊ីមិនមានការរំជើបរំជួលចំពោះការដាក់ទណ្ឌកម្ម និងការខិតខំប្រឹងប្រែងផ្សេងទៀតរបស់លោកខាងលិចដែលបានធ្វើឡើងដើម្បីគាំទ្រអ៊ុយក្រែននោះទេ។ ដូច្នេះហើយ អ្នកនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នសេដ្ឋកិច្ចនៅភាគខាងលិចមិនយកព័ត៌មានចេញពីវិមានក្រឹមឡាំងឡើយ ហើយពួកគេបានពិនិត្យមើលឃើញថា កម្លាំងសេដ្ឋកិច្ចរុស្ស៊ីមិនល្អដូចអ្វីដែលទីក្រុងម៉ូស្គូលើកឡើងនោះទេ។

ទោះបីជាផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីអាចនឹងកើនឡើង ប៉ុន្តែសេដ្ឋកិច្ចកំពុងឆ្ពោះទៅរកសង្រ្គាមកាន់តែខ្លាំងឡើង ដែលគាំទ្រដោយការជំរុញសារពើពន្ធដ៏ធំ។ នេះ​មិន​មែន​ជា​ប្រភព​នៃ​ការ​រីក​ចម្រើន​​នៃ​ស្ថិរភាព​សេដ្ឋកិច្ចនោះ​ទេ។ ការធ្វើសង្រ្គាមរបស់វិមានក្រឹមឡាំងគឺលើសពីសមត្ថភាពរួចទៅហើយ ខណៈដែលភាពអត់ការងារធ្វើបានធ្លាក់ចុះរហូតដល់មានរបាយការណ៍ថា លោក Vladimir Putin បានយល់ព្រមលើការប្រើប្រាស់ការងារកម្លាំងពលកម្មជំនួសការជាប់ពន្ធនាគារ។ មិនត្រឹមតែប៉ុណ្ណោះ ទីផ្សារការងារដ៏តឹងតែងធ្វើឱ្យមានសម្ពាធលើប្រាក់ឈ្នួលកើនឡើង ខណៈពេលដែលប្រាក់រូប៊លរុស្ស៊ីចុះខ្សោយបង្កើនតម្លៃនាំចូល និងកំពុងរួមចំណែកដល់អតិផរណាកើនឡើងខ្ពស់ ទោះបីជាធនាគារកណ្តាលរុស្ស៊ីបង្កើនកិច្ចខិតខំប្រឹងប្រែប្រឆាំងនឹងនឹងអត្រាការប្រាក់ខ្ពស់ក៏ដោយ។

យោងតាម Bloomberg បានឲ្យដឹងថា​ រដ្ឋាភិបាលរុស្ស៊ីបានទាញយកមូលនិធិទ្រព្យសកម្មរាវរបស់ជាតិដើម្បីផ្តល់ហិរញ្ញប្បទានដល់សង្រ្គាម ហើយទំហំត្រូវបានកាត់បន្ថយស្ទើរតែពាក់កណ្តាលចាប់តាំងពីមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងមូស្គូក៏បានប្រើអន្តរាគមន៍ខ្លាំងខ្លាមួយចំនួនដើម្បីគ្រប់គ្រងសេដ្ឋកិច្ចរុស្ស៊ីផងដែរ ដោយបានហាមឃាត់ការនាំចេញប្រេងសាំង និងស្ករ ក្រោមការលើកឡើងថាធានាការផ្គត់ផ្គង់ក្នុងស្រុក។ បន្ថែមពីនេះ រុស្ស៊ី​បានគ្រប់គ្រងដើមទុនយ៉ាងតឹងរឹង ដើម្បីការពារការហូរនៃមូលនិធិឯកជនចេញពីប្រទេស និងការពារប្រាក់រូប៊លពីការធ្លាក់ចុះ ប៉ុន្តែមាន​របាយការណ៍​ពី​ការដក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ចេញពី​ប្រទេសនេះ។

សម្រាប់ប្រជាជនរុស្ស៊ីជាច្រើន គោលនយោបាយសេដ្ឋកិច្ចរបស់វិមានក្រឹមឡាំងក្នុងពេលសង្គ្រាមមិនថ្មីសម្រាប់ពួកគេនោះទេដូចជា ការគ្រប់គ្រងដើមទុន ការហាមប្រាឃាត់មការនាំចេញ និងការវិនិយោគដ៏ច្រើននៅក្នុងសង្រ្គាម។ ប្រវត្តិសាស្ត្របង្ហាញយ៉ាងច្បាស់ថា នេះមិនមែនជាយុទ្ធសាស្ត្ររយៈពេលវែងដ៏ជោគជ័យនោះទេ ដោយសារការរឹតបន្តឹងទីផ្សារខ្លាំងក្លា ការចំណាយសាធារណៈដ៏ច្រើនដែលផ្តល់ហិរញ្ញប្បទានដោយការដកហូតទ្រព្យសម្បត្តិឯកជន និងការតំរង់ទិសនៃសេដ្ឋកិច្ចឆ្ពោះទៅរកសង្រ្គាម ដោយមានការមិនយកចិត្តទុកដាក់ទាំងស្រុងចំពោះសុខុមាលភាពសង្គម និងសេដ្ឋកិច្ចរបស់ប្រជាជន។ ការធ្លាក់ចុះសេដ្ឋកិច្ចធ្ងន់ធ្ងររយៈពេលខ្លីត្រូវបានជំរុញដោយការវិនិយោគដ៏ច្រើនក្នុងឧស្សាហកម្ម និងការចូលប្រើប្រាស់បច្ចេកវិទ្យាមានកម្រិតខ្លាំង ហើយវាអាចនឹងរារាំងដល់ការបង្កើនផលិតភាព បង្កឱ្យមានការជាប់គាំងនៃវិស័យឯកជន ការកើនឡើងនៃអតិផរណា និងសម្ពាធកាន់តែខ្លាំងឡើងលើពលរដ្ឋររុស្ស៊ី។

ជាលទ្ធផល ប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងត្រូវប្រើប្រាស់ហិរញ្ញប្បទានរូបិយវត្ថុ ដោយបន្ថែមសម្ពាធបន្ថែមទៀតដល់អតិផរណា និងកាត់បន្ថយទុនបម្រុងសាច់ប្រាក់របស់រុស្ស៊ីថែមទៀត។ ប្រសិនបើមេដឹកនាំរុស្ស៊ីបន្តដើរលើផ្លូវនេះ ការខូចខាតរយៈពេលវែងដល់សេដ្ឋកិច្ចរុស្ស៊ីនឹងកាន់តែធ្ងន់ធ្ងរ ហើយទំនងជានឹងបំផ្លាញទំនុកចិត្តបន្ថែមទៀត។ ទោះជាយ៉ាងណាក្តី នេះក៏ទាមទារការអត់ធ្មត់ និងការដោះស្រាយពីលោកខាងលិចផងដែរ ខណៈដែលបន្តការគាំទ្រចំពោះអ៊ុយក្រែន។ សហភាពអឺរ៉ុបលើកឡើងថា ទណ្ឌកម្មចំពោះ​រុស្ស៊ី​គឺ​មាន​ប្រសិទ្ធភាព ដោយវាបានកែប្រែភូមិសាស្ត្រនៃពាណិជ្ជកម្មបរទេសរបស់រុស្ស៊ី។ នៅចន្លោះឆ្នាំ ២០២២​ និង ២០២៣ ប្រាក់ចំណូលនាំចេញរបស់រុស្ស៊ីបានធ្លាក់ចុះប្រហែលមួយភាគបី។ទន្ទឹមនឹងនេះ ពួកគេចាំបាច់ត្រូវដាក់វិធានការ​បន្ថែម​ទៀត​ ដោយសហភាពអឺរ៉ុបបានអនុម័តទណ្ឌកម្មជុំទី ១៤ រួមមាន វិធានការកំណត់គោលដៅឧស្ម័នធម្មជាតិរាវ និងកងនាវាស្រមោលរបស់រុស្ស៊ីដែលកំពុងដឹកជញ្ជូនប្រេងរុស្ស៊ីដែលជាប់ទណ្ឌកម្មជុំវិញពិភពលោក។ នៅក្នុងកិច្ចប្រជុំកំពូល G7 មេដឹកនាំបានចាត់វិធានការបន្ថែមទៀតដើម្បីរារាំងប្រទេសចិនពីការផ្តល់ជំនួយក្នុងការជួយរុស្ស៊ីជៀសពីទណ្ឌកម្ម និងបានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ២០ ពាន់លានដុល្លារដល់អ៊ុយក្រែន ដែលបានមកពីប្រាក់ចំណូលតាមរយៈបង្កកទ្រព្យសម្បត្តិរុស្ស៊ី។

ស្របពេលនេះដែរ លោកខាងលិចគួរតែធានានូវប្រតិបត្តិការដ៏ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង G7 ស្តីពីការផ្តល់ប្រាក់កម្ចីសម្រាប់អ៊ុយក្រែន និងស្វែងរកដំណោះស្រាយស្របតាមច្បាប់អន្តរជាតិ និងសហភាពអឺរ៉ុប។ បន្ថែមពីនេះ ទ្រព្យសកម្មរុស្ស៊ីគួរតែនៅជាប់គាំង ហើយទណ្ឌកម្មនឹងត្រូវបានពង្រឹងជាពិសេសនៅក្នុងវិស័យសំខាន់ៗដូចជាថាមពល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ ស្របពេលដែលការអនុវត្តទណ្ឌកម្មដែលមានស្រាប់ ទាំងប្រទេសតាមព្រំដែន និងប្រភពនានាគួរតែបន្តធ្វើការបិទចន្លោះប្រហោងដែលអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញទាំងអស់ទៅកាន់រុស្ស៊ីដោយផ្ទាល់ ឬដោយប្រយោល។ វាក៏ចាំបាច់ផងដែរក្នុងការដាក់សម្ពាធបន្ថែមទៀតលើអ្នកផ្តល់លទ្ធភាពសំខាន់ៗផ្សេងទៀតជួយរុស្ស៊ីគេចវេសពីទណ្ឌកម្មរួមមាន អាស៊ីខាងកើត និងមជ្ឈិមបូព៌ា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ