ចំណេះដឹង ៖ សម្រាប់មនុស្សមួយចំនួនដែលមានធនធានគ្រប់គ្រាន់ ការទិញសម្ភារប្រើប្រាស់បែបប្រណីត និងមានតម្លៃថ្លៃកប់ពពកមិនមែនជារឿងចម្លែកនោះទេ បើទោះជាទំនិញប្រណីតៗមួយចំនួនមានគុណសម្បត្តិក្នុងការប្រើប្រាស់ដូចគ្នាទៅនឹងសម្ភារៈ ឬទំនិញធម្មតាក៏ដោយ ខណៈដែលរាល់ទំនិញប្រណិតទាំងនោះផលិតចេញមកសុទ្ធតែបានកំណត់អតិថិជនគោលដៅដែលជាអ្នកមានលុយច្រើនរួចទៅហើយនោះ។

ពាក់ព័ន្ធទៅនឹងទំនោរនៃការទិញសម្ភារនិយមនេះ មានមនុស្សមួយចំនួនសុខចិត្តលះបង់នូវលំនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួន ខំប្រឹងឡើងសេរីទិញទំនិញប្រណិតប្រើប្រាស់ ដែលនាំឲ្យខ្លួនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុក៏មាន។ ខាងក្រោមនេះជាមូលហេតុចិត្តវិទ្យា ៤យ៉ាង ដែលជំរុញឲ្យមនុស្សចូលចិត្តទិញទំនិញប្រណីត ៖

១- ការសម្រេចចិត្តដោយមិនមានភាពច្បាស់លាស់ ៖ អ្នកប្រើប្រាស់មិនមានអាកប្បកិរិយាសមហេតុផលគ្រប់ពេលនោះទេ។ មនុស្សដែលមានហេតុផលល្អ តែងតែធ្វើសកម្មភាពស្របតាមហេតុផល ឬកត្តាសមរម្យ។ ម្យ៉ាងវិញទៀត បុគ្គលដែលមានហេតុផលល្អ នឹងតែងតែធ្វើសកម្មភាពគិតមុខ គិតក្រោយពីផលប្រយោជន៍ផ្ទាល់ខ្លួន (រួមទាំងផលប្រយោជន៍ហិរញ្ញវត្ថុផងដែរ)។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាផ្នែកចិត្តវិទ្យាពីអាកប្បកិរិយាសម័យទំនើបជាច្រើនបានបង្ហាញថា មនុស្សភាគច្រើនតែងតែធ្វើសកម្មភាពដែលមិនប្រកបដោយហេតុផលនោះទេ។ អ្នកប្រើប្រាស់ជាច្រើនដែលទិញទំនិញប្រណីតមិនស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុល្អនោះទេ ជាពិសេសប្រជាជនមេរិកជាច្រើននាក់មានអត្រាបំណុលខ្ពស់តាមរយៈការទិញទំនិញថ្លៃៗ។ អាស្រ័យលើចំណុចនេះគេអាចនិយាយបានថា ជនជាតិអាមេរិកជាច្រើនតែងធ្វើសកម្មភាពលើសពីស្ថានភាពពិតនៃហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ឧទាហរណ៍ ៖ ផលិតផលកាបូបដែលមានគុណភាពខ្ពស់ប្រើបានយូរ អាចទិញបានក្នុងតម្លៃប្រហែល ១០០ ដុល្លារ ប៉ុន្តែអ្នកខ្លះសុខចិត្តចំណាយលុយរាប់ពាន់ដុល្លារលើកាបូបម៉ាកប្រណិតដែលមុខងារដូចគ្នា និងមានគុណភាពប្រហាក់ប្រហែលគ្នា។
២- តើទំនិញតម្លៃខ្ពស់ពិតជាមានគុណភាពខ្ពស់មែនទេ? មនុស្សតែងមានទំនោរសង្កត់ធ្ងន់លើភាពវិជ្ជមាននៃផលិតផល ហើយមិនអើពើគុណវិបត្តិរបស់វា។ ឧទាហរណ៍ ក្នុងករណីរបស់ក្រុមហ៊ុន Apple Inc. អ្នកប្រើប្រាស់រង់ចាំពេញមួយយប់សម្រាប់ការចេញផ្សាយថ្មីនៃកុំព្យូទ័រ iPhone, iPad និង Mac បើទោះបីជាផលិតផល Apple មិនមានលក្ខណៈបច្ចេកវិជ្ជាប្លែកដាច់ពីគេក៏ដោយ។ តាមពិត Samsung បានផលិតទូរស័ព្ទដែលមានមុខងារល្អជាង (បើប្រៀបធៀបទៅនឹងម៉ូដែល iPhone មួយចំនួន) ហើយ Microsoft Corporation និង Xiaomi ផលិតទូរស័ព្ទដែលជាធម្មតាមានតម្លៃថោកជាង។ ទោះជាណាក៏ដោយ Apple រក្សាបាននូវភាពស្មោះត្រង់លើម៉ាកយីហោ (Brand Loyalty) ពីអតិថិជន ជាមួយនឹងកំណើនការលក់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្នុងនោះ មានមនុស្សមួយចំនួនយល់ថាទំនិញមិនប្រណីត មិនល្អ ដោយលក្ខណៈនៃភាពមិនប្រណិត (ហើយមិនផ្អែកលើលក្ខណៈឬគុណភាពរបស់វា) ដូច្នេះគេក៏សន្និដ្ឋានមិនសមហេតុផលថាទំនិញដែលមានតម្លៃខ្ពស់គឺមានគុណភាពល្អជាងជានិច្ច។
៣- ការជឿជាក់លើខ្លួនឯងជះឥទ្ធិពលដល់ការទិញរបស់បុគ្គលម្នាក់ ៖ ក្នុងករណីខ្លះ ការជឿជាក់លើខ្លួនឯងទាបអាចជាកត្តាដែលជះឥទ្ធិពលដល់ការសម្រេចចិត្តទិញទំនិញប្រណីត ជាពិសេស ក្នុងករណីមិនមានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការទិញទំនិញប្រណីតៗ ។ សម្រាប់អ្នកប្រើប្រាស់មួយចំនួន ការប្រើសម្ភារល្អប្រណិតបង្កើនភាពជឿជាក់លើខ្លួនឯង។ អារម្មណ៍នៃការសម្រេច គឺជាហេតុផលមួយទៀតដែលធ្វើឱ្យមនុស្សមួយចំនួនទិញទំនិញប្រណីត។ ពួកគេចង់ផ្តល់រង្វាន់ដល់ខ្លួនសម្រាប់ការខិតខំប្រឹងប្រែងតាមរយៈការផ្តល់នូវអ្វីដែលមនុស្សទូទៅមិនធ្លាប់មាន។
៤. ការគោរពលើភាពត្រឹមត្រូវ ៖ ហេតុអ្វីបានជាមនុស្សមិនទិញនាឡិកា Rolex ក្លែងក្លាយ ហើយសុខចិត្តចំណាយប្រាក់យ៉ាងច្រើនទិញ Rolex ពិតប្រាកដ បើទោះបីវាមានរូបរាងដូចគ្នាក៏ដោយ។ ហេតុផលនោះគឺ ម្ចាស់ដែលជាអ្នកប្រើផ្ទាល់ដឹងថា ខ្លួនមិនមានរបស់ល្អប្រណីតពិតប្រាកដប្រើប្រាស់ ដែលអាចនិយាយបានថា គេអាចបន្លំភ្នែកអ្នកដទៃបាន តែមិនអាចបន្លំចិត្តខ្លួនឯងបានឡើយ។
សរុបមក មនុស្សទិញទំនិញប្រណីតដោយមានហេតុផលផ្សេងៗគ្នា ខណៈដែលហេតុផលធំៗ និងសំខាន់បំផុតគឺទាក់ទងទៅនឹងអារម្មណ៍ភ្ជាប់ទៅនឹងការទិញទំនិញមានតម្លៃថ្លៃ។ មិនថាអ្នកប្រើប្រាស់ស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុល្អ ឬមិនសូវល្អ ពួកគេអាចសម្រេចចិត្តទិញទំនិញប្រណិត ដើម្បីសម្រេចបាននូវអារម្មណ៍ជាក់លាក់មួយ ឧទាហរណ៍ អារម្មណ៍សម្រេចបានពីការខិតខំប្រឹងប្រែងរបស់ពួកគេ ឬការចង់បានក្ដីសរសើរពីអ្នកដទៃ និងភាពមានទំនុកចិត្តលើខ្លួនឯងយ៉ាងពិតប្រាកដ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content