គួរឈ្វេងយល់! តើការដំឡើងអត្រាការប្រាក់នៅធនាគារអាចគ្រប់គ្រងអតិផរណាបានយ៉ាងដូចម្តេច?

ភ្នំពេញ ៖ នៅពេលដែលធនាគារកណ្តាលនានាដំឡើងអត្រាការប្រាក់ វាជាព័ត៌មានដ៏ធំមួយ។ ធនាគារកណ្តាលសម្រេចថា វិធីតែមួយគត់ដែលអាចធ្វើឱ្យអតិផរណាធ្លាក់ចុះគឺបន្តការដំឡើងអត្រាការប្រាក់ ហើយការកើនឡើងអត្រាការប្រាក់នឹងធ្វើឱ្យថ្លៃដើមនៃការខ្ចីប្រាក់កើនឡើង ព្រមទាំងអាចធ្វើឱ្យទំនុកចិត្តអ្នកប្រើប្រាស់ធ្លាក់ចុះផងដែរ។ នេះបើយោងតាមការពន្យល់ពីសារព័ត៌មាន ដឹ អេកូណូមីស ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសកាលពីថ្មីៗនេះ។

ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនឹងបណ្តាលឱ្យមានអត្រាការងារធ្លាក់ចុះ និងប្រាក់ឈ្នួលទាប ហើយថែមទាំងបណ្តាលឱ្យតម្លៃភាគហ៊ុនធ្លាក់ចុះ។ ប្រសិនបើមានការធ្លាក់ចុះលឿនពេក វាអាចជំរុញឱ្យសេដ្ឋកិច្ចធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច។

បើដូច្នេះ ហេតុអ្វីបានជាធនាគារកណ្តាលដំឡើងអត្រាការប្រាក់?

បើអ្នកខ្ចីប្រាក់គេ អ្នកត្រូវទូទាត់ឱ្យគេវិញលើសពីចំនួនដើម ដែលអ្នកបានខ្ចី។ នេះហើយគឺជាអត្រាការប្រាក់។  នៅពេលអ្នកប្រើប្រាស់កម្ចី អ្នកតែងតែចង់បានអត្រាការប្រាក់ទាបណាមួយ ដូច្នេះ អ្នកមិនចាំបាច់ត្រូវទូទាត់សងជាមួយអត្រាការប្រាក់ខ្ពស់នោះទេ។ ផ្ទុយទៅវិញ បើអ្នកដាក់សន្សំប្រាក់នៅក្នុងធនាគារ អំឡុងពេលអត្រាការប្រាក់ខ្ពស់ វាមានន័យថា អ្នកអាចរកប្រាក់សន្សំបានកាន់តែច្រើនក្នុងគណនីរបស់អ្នក។ ប៉ុន្តែទំហំនៃអត្រាការប្រាក់ដែលអ្នកអាចទទួលបាន គឺអាស្រ័យលើគោលការណ៍របស់ធនាគារនីមួយៗ។

បច្ចុប្បន្ន មិនមានគោលការណ៍អត្រាការប្រាក់តែមួយនៅក្នុងសេដ្ឋកិច្ចនោះទេ។ អ្នកអាចមានជម្រើសធនាគារជាច្រើន ដែលកំណត់អត្រាការប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែទោះបីជាយ៉ាងក៏ដោយ អត្រាការប្រាក់ទំាងនោះគឺត្រូវបានកំណត់ដោយធនាគារកណ្តាល។ ធនាគារកណ្តាលគឺដូចជាអាណាព្យាបាលគ្រប់គ្រងនៅក្នុងវិស័យធនាគារ។ ក្នុងន័យនេះ វាដូចទៅនឹងអ្នក និងគណនីសន្សំរបស់អ្នកក្នុងធនាគារផងដែរ។ ធនាគារក៏ទទួលការប្រាក់ផងដែរ នៅពេលដែលពួកគេទុកប្រាក់ជាមួយធនាគារកណ្តាល ហើយធនាគារពាណិជ្ជហៅថាវាជាទុនបម្រុង។ ដូច្នេះវាស្រដៀងនឹងសាច់ប្រាក់នៅក្នុងដៃ។

ធនាគារពាណិជ្ជអនុញ្ញាតឱ្យខ្ចីប្រាក់បម្រុងលើសទាំងនោះឱ្យគ្នាទៅវិញទៅមកក្នុងអត្រាការប្រាក់ណាមួយ ហើយពួកគេក៏អាចដាក់ប្រាក់បម្រុងលើសរបស់ពួកគេនៅធនាគារកណ្តាលផងដែរ។ នៅពេលដែលពួកគេធ្វើដូច្នេះ ពួកគេអាចទទួលបានអត្រាការប្រាក់ ប៉ុន្តែប្រជាជនធម្មតាមិនអាចទទួលបានអត្រាការប្រាក់លើទុនបម្រុងលើសនោះទេ។ ក្រោយពេលដែលធនាគារកណ្តាលនានាដំឡើងអត្រាការប្រាក់ ពួកគេកំពុងព្យាយាមគ្រប់គ្រងអតិផរណាដែលតម្លៃទំនិញកើនឡើងលឿនសម្រាប់ប្រជាជនទូទៅ។ ឧទាហរណ៍ កាលពីមុនតម្លៃទំនិញលើទីផ្សារត្រឹមតែ ១,២៩ ផោន ប៉ុន្តែឥឡូវនេះតម្លៃទំនិញគឺ ១,៣៩ ផោន ក្នុងរយៈពេល ៤ សប្តាហ៍។

ធនាគារកណ្តាលនានាដូចជា ធនាគារកណ្តាលអាមេរិក (Fed) ឬធនាគារអង់គ្លេស ឬធនាគារកណ្តាលអឺរ៉ុបទាំងអស់កំពុងព្យាយាមកំណត់គោលដៅអតិផរណាត្រឹមតែ ២%។ អត្រាការប្រាក់គឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយដែលជំរុញឱ្យធនាគារកណ្តាលទាំងនេះកំណត់ដូច្នេះ។ ប្រសិនបើអតិផរណាត្រូវបានមើលឃើញថាកើនឡើងខ្ពស់ពេក នោះគឺជាពេលដែលធនាគារនានាដំឡើងអត្រាការប្រាក់។ ការសម្រេចដាក់ចេញគោលការណ៍ដំឡើងការប្រាក់នេះនឹងផ្សព្វផ្សាយតាមរយៈប្រព័ន្ធហិរញ្ញវត្ថុ និងបន្ថយល្បឿននៃការកើនឡើងនៃអតិផរណា។ នេះជារបៀបដែលធនាគារកណ្តាលនានាធ្វើការ។

ការដំឡើងនៃអត្រាការប្រាក់ដែលត្រូវបានដាក់ចេញពីធនាគារកណ្តាល មានន័យថា ធនាគារពាណិជ្ជនឹងរកចំណូលបន្ថែមលើទុនបម្រុងរបស់ពួកគេ។ ពួកគេអាចរកប្រាក់បានច្រើនពីការរក្សាទុកប្រាក់របស់ពួកគេនៅក្នុងធនាគារកណ្តាល ជាជាងការបញ្ចេញប្រាក់កម្ចី។ ដូច្នេះ បើពួកគេបញ្ចេញ ពួកគេនឹងដំឡើងអត្រាការប្រាក់ដើម្បីឱ្យវាមានតម្លៃ ស្របទៅតាមពេលវេលា។

ការដែលប្រើប្រាស់កម្ចីមានទ្រព្យធានា ដូចជាងនៅប្រទេសហ្វាំងឡង់ ឬអូស្ត្រាលី មនុស្សជាច្រើនប្រើប្រាស់មានទ្រព្យធានាជាមួយនឹងអត្រាការប្រាក់ប្រែប្រួល។ ប្រសិនបើអ្នកមានអត្រាការប្រាក់ប្រែប្រួល ដែលអត្រាការប្រាក់ដែលអ្នកបង់ត្រូវបានផ្សារភ្ជាប់ទៅនឹងអត្រាការប្រាក់របស់ធនាគារកណ្តាលកំណត់។ បន្ទាប់ពីនោះមក អត្រាការប្រាក់ខ្ពស់មានន័យថា វាជារឿងចាំបាច់ ភ្លាមៗ ដែលអត្រាកាន់តែខ្ពស់នឹងធ្វើឱ្យមានការប្រើប្រាស់សាច់ប្រាក់កាន់តែតិច ក្នុងការចំណាយលើអ្វីៗផ្សេងទៀត។ សាច់ប្រាក់តិច មានន័យថា គ្រួសារនឹងចំណាយតិច ហើយការចំណាយតិចមានន័យថា អាជីវកម្មនឹងកាន់តែប្រយ័ត្នប្រយែងក្នុងការដំឡើងតម្លៃ។ ការធ្វើដូចនេះគួរតែកាត់បន្ថយអតិផរណា។ នៅប្រទេសផ្សេងទៀតដូចជា អាមេរិក ឬកាណាដា កម្ចីមានទ្រព្យធានាភាគច្រើនត្រូវបានកំណត់ក្នុងអត្រាការប្រាក់ថេរ ហើយអ្នកដែលត្រូវទូទាត់អត្រាថេរនេះ ត្រូវបានការពារ អំឡុងពេលដែលមានផលប៉ះពាល់ផ្ទាល់នៃការដំឡើងអត្រាការប្រាក់ ប៉ុន្តែនឹងនៅតែមានផលប៉ះពាល់ដោយប្រយោល។

អត្រាការប្រាក់ខ្ពស់មានន័យថា កម្ចីមានទ្រព្យធានា (សំដៅទៅ ទ្រព្យធានាអចលនទ្រព្យ ផ្ទះ លំនៅដ្ឋានជាដើម) នឹងកាន់តែថ្លៃ។ ប្រសិនបើការដំឡើងអត្រាការប្រាក់ប៉ះពាល់ដល់អ្នកទិញថ្មីទាំងអស់ នោះតម្លៃផ្ទះនឹងចាប់ផ្តើមធ្លាក់ចុះ ហើយនោះនឹងធ្វើឱ្យអ្នកគ្រប់គ្នាដែលមានផ្ទះមានអារម្មណ៍ថា ជីវភាពរបស់ខ្លួនកាន់ថមថយ ហើយដូច្នេះ ពួកគេអាចចំណាយតិចដើម្បីសន្សំសំចៃ។

ការចំណាយកាន់តែតិចនឹងធ្វើឱ្យអតិផរណាធ្លាក់ចុះទាប ហើយវាមិនមែនគ្រាន់តែជាអ្នកប្រើប្រាស់ទេដែលនឹងរឹតត្បិតការចំណាយនៅពេលដែលអត្រាការប្រាក់កើនឡើង តែថែមទាំងធ្វើឱ្យអាជីវកម្មយល់ឃើញថា នឹងមានការចំណាយការកាន់ច្រើនលើការប្រើប្រាស់កម្ចី និងវិនិយោគ។ ក្នុងន័យនេះ នៅពេលសកម្មភាពសេដ្ឋកិច្ចមានតិច វាអាចមានន័យថា ចំនួនការងារតិចត្រូវបានបង្កើតឡើង ហើយចំនួនការងារតិច និងប្រាក់ឈ្នួលទាបអាចធ្វើឱ្យគ្រួសារមានប្រាក់តិចសម្រាប់ចំណាយ  ទំនុកចិត្តរបស់អ្នកប្រើប្រាស់អាចនឹងរងផលប៉ះពាល់ផងដែរ ដែលជំរុញឱ្យការចំណាយកាន់តែតិច។

ប្រជាជនកំពុងជួបបញ្ហាការធ្លាក់ចុះប្រាក់ឈ្នួលពិត មានន័យថា ពួកគេមានលុយតិចក្នុងការចំណាយ។ នៅពេលដែលអត្រាការប្រាក់កើនឡើង នោះនឹងមានទំនោរធ្វើឱ្យការចំណាយ ការវិនិយោគធ្លាក់ចុះ ហើយជាទូទៅ ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ។ សរុបមក វានឹងធ្វើឱ្យអាជីវកម្មកាន់តែស្ទាក់ស្ទើរក្នុងការដំឡើងថ្លៃទំនិញ ឬសេវាកម្ម ហើយវានឹងមានទំនោរទាញអតិផរណាឱ្យទាបមកវិញ។

ជាក់ស្តែង នៅឆ្នាំ ១៩៨១ ធនាគារកណ្តាលរបស់អាមេរិកបានសម្រេចដំឡើងឱ្យអត្រាការប្រាក់ទៅដល់ ១៩% វិធានការណ៍នេះបានទប់ស្កាត់អតិផរណា ប៉ុន្តែវាបាននាំឱ្យមានផលប៉ះពាល់ខ្លាំងផ្នែកសេដ្ឋកិច្ច។ ប្រធានាធិបតិយអាមេរិកបានថ្លែងថា

“ខ្ញុំសោកស្ដាយក្នុងការនិយាយថា យើងស្ថិតក្នុងស្ថានភាពមានសេដ្ឋកិច្ចដ៏អាក្រក់បំផុត ចាប់តាំងពីវិបត្តិសេដ្ឋកិច្ច”

មានការលើកឡើងថា វាពិតជាមានការពិបាកគ្រប់គ្រងអតិផរណា បើសិនមិនមានការកាត់បន្ថយសកម្មភាពសេដ្ឋកិច្ចច្រើននោះទេ។ នៅអាមេរិក រយៈពេលជាង ៧០ ឆ្នាំហើយចាប់តាំងពីអាមេរិកបានគ្រប់គ្រងអតិផរណា ពីជាង ៥% ដោយមិនបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច

អតិផរណាតិចតួចគឺរឿងធម្មតា ដែលធ្វើឱ្យសេដ្ឋកិច្ចមានចលនាក្នុងល្បឿនធម្មតា ប៉ុន្តែអតិផរណានៅខ្ពស់ក្នុងរយៈបេលយូរពេកគឺជាបញ្ហា ហើយការឡើងថ្លៃទំនិញ មានន័យថា បុគ្គលិកនឹងត្រូវការប្រាក់ឈ្នួលខ្ពស់ ដោយជំរុញការចំណាយថ្លៃដើមកើនឡើងសម្រាប់អាជីវកម្ម នោះអាចជំរុញឱ្យតម្លៃទំនិញលើទីផ្សារកើនឡើងបន្ថែមទៀត និងមានសក្តានុពលនាំទៅរកការកើនឡើងនៃប្រាក់ឈ្នួល និងតម្លៃទំនិញខ្ពស់។

ទាក់ទងនឹងបញ្ហានេះដែរ អតិផរណាលើទំនិញលក់រាយនៅក្នុងប្រទេសឥណ្ឌាដែលបានកើនឡើងដល់ ៧.៨% ដែលរួមបញ្ចូលគ្នាសកម្មភាពសេដ្ឋកិច្ចមិនស្រូវជាប្រសើរ និងអតិផរណាខ្ពស់បានបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចឥណ្ឌាឆ្ពោះទៅមុខរកភាពរីកចម្រើន។

ធនាគារកណ្តាលនានាពិតជាមានការព្រួយបារម្ភអំពីការកំណត់ការរំពឹងទុកនៃកើនឡើងអតិផរណា។ បញ្ហានេះគឺថា បើអាចបង្ហាញថា ការដំឡើងអត្រាការប្រាក់អាចមានប្រសិទ្ធភាព និងទុកចិត្តបាន នោះគឺតែងតែចង់បាន ឱ្យអតិផរណាធ្លាក់ចុះមក ២% បន្ទាប់មកប្រហែលជាមិនចាំបាច់ដំឡើងអត្រាការប្រាក់ទេ។ ការដំឡើងអត្រាការប្រាក់អាចធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភ្លាមៗ  បញ្ហាគឺ វាអាចចំណាយពេលដល់ទៅពីរឆ្នាំដើម្បីមើលឃើញលទ្ធផលពេញលេញពីការផ្លាស់ប្តូរអត្រាការប្រាក់។ ធនាគារកណ្តាលដឹងពីបញ្ហានេះ ដូច្នេះ នៅពេលដែលពួកគេកំណត់អត្រាការប្រាក់ ពួកគេតែងតែព្យាយាមប្រមើលពីផលប៉ះពាល់នាពេលមុខប៉ុន្តែការទស្សន៍ទាយអនាគតមិនងាយស្រួលនោះទេ។

បញ្ហាគឺវាពិបាកសម្រាប់ធនាគារកណ្តាលក្នុងការដោះស្រាយថា តើអតិផរណានឹងធ្លាក់ចុះដោយខ្លួនឯង ឬអត់ ហើយសូម្បីតែ នៅពេលដែលធនាគារកណ្តាលដាក់ចេញវិធានការបានត្រឹមត្រូវ វានៅតែអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច។

វាអាចជាឧបករណ៍មិនមានភាពច្បាស់លាស់ ប៉ុន្តែការដំឡើងអត្រាការប្រាក់នៅតែជាឧបករណ៍សំខាន់របស់ធនាគារកណ្តាលនានាសម្រាប់ទប់ទល់នឹងកើនឡើងអតិផរណា។ ធនាគារកណ្តាលនឹងលើកឡើងថា ពិតណាស់ ការបង្កើនអត្រាការប្រាក់អាចបង្កផលប៉ះពាល់ ហើយការធ្លាក់ចុះសេដ្ឋកិច្ចមិនមែនជារឿងសាមញ្ញនោះទេ ប៉ុន្តែវាមានតម្លៃ ដែលអតិផរណាមានអត្រាទាប និងស្ថិរភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ