បរទេស៖ លោក Naftali Bennett គឺជាអ្នកនយោបាយជនជាតិអ៊ីស្រាអែលម្នាក់ដែលទើបតែបានប្រកាសសច្ចាប្រណិធានដើម្បីទទួលតំណែងជានាយករដ្ឋមន្ត្រីទី13 របស់ប្រទេសអ៊ីស្រាអែលដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី13 ខែមិថុនាឆ្នាំ 2021កន្លងទៅនេះ។
លោក Bennett បានកើតនៅថ្ងៃទី25 ខែមីនា ឆ្នាំ1972 ហើយបច្ចុប្បន្នលោកមានវ័យ49ឆ្នាំ ប៉ុន្តែលោកធ្លាប់បានបម្រើការងារជារដ្ឋមន្ត្រីក្រសួងមួយចំនួនមុនពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី13 ដូចជា រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកកិច្ចការងារជនជី្វហ្វ, រដ្ឋមន្ត្រីក្រសួងអប់រំ ហើយក៏ជារដ្ឋមន្ត្រីក្រសួងការពារជាតិកាលពីឆ្នាំ2019 ដល់ឆ្នាំ2020 កន្លងទៅថ្មីៗនេះផងដែរ។
ចំពោះកិច្ចការងារនយោបាយវិញ លោក Bennett អាចនិយាយថាបានចាប់ផ្តើមមានការចាប់អារម្មណ៍ខ្លាំងជាលើកដំបូងពេលដែលរូបលោកត្រូវបានតែងតាំងជាប្រធានគណបក្ស Jewish Home របស់អ៊ីស្រាអែលកាលពីឆ្នាំ2012 ហើយបន្ទាប់មកជាប្រធានគណបក្ស New Right នៅឆ្នាំ2018 ។

លោក Bennett បានចាប់កំណើត និងធំធាត់ឡើងនៅក្នុងទីក្រុង Haifa ដែលជាកូនប្រុសរបស់ជនអន្តោប្រវេសន៍មកពីសហរដ្ឋអាមេរិក ហើយលោកក៏ធ្លាប់បានបម្រើការងារនៅក្នុងអង្គភាពកងកម្លាំងពិសេសរបស់អ៊ីស្រាអែល Sayeret Matkal និង Maglan ផងដែរ ហើយក៏ធ្លាប់បំពេញការងារជាមេបញ្ជាការក្នុងប្រតិបត្តិការសង្គ្រាមជាច្រើនលើរួចមកហើយ។
រំលឹកកាលពីឆ្នាំ1999វិញ នៅពេលដែលលោកមិនទាន់បានចូលប្រឡូកនឹងកិច្ចការងារនយោបាយ ក៏ដូចជាយោធានោះ បុរសរូបនេះក៏ត្រូវបានគេស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន Startup ដ៏ល្បីមួយមានឈ្មោះថា Cyota ដែលមានជំនាញក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការកេងបន្លំលើប្រព័ន្ធធនាគារ និងប្រព័ន្ធទិញទំនិញតាមរយៈអនឡាញ និងត្រូវបានលក់ចេញទាំងស្រុងកាលពីឆ្នាំ2005នៅក្នុងតម្លៃព្រមព្រៀងប្រមាណ145លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ធ្លាប់បម្រើការងារជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Soluto ដែលជាក្រុមហ៊ុនលក់សេវាកម្មទិន្នន័យកំព្យូទ័រកាលពីឆ្នាំ2013 ហើយក្រោយមកក្រុមហ៊ុននេះត្រូវបានដាក់លក់ចេញក្នុងតម្លៃប្រហែលជា 100 ទៅ 130 លានដុល្លារ។
និយាយជារួម លោក Bennett ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាមនុស្សម្នាក់ដែលមានសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយនឹងអតីតនាយករដ្ឋមន្ត្រីអាណត្តិមុនគឺលោក Benjamin Netanyahu ពីព្រោះថាបុរសរូបនេះបានចាប់ផ្តើមប្រឡូកក្នុងនយោបាយលើកដំបូងតាំងតែពីឆ្នាំ2006 ក្នុងនាមជាប្រធានផ្នែកបុគ្គលិករបស់លោក Netanyahu រហូតដល់ឆ្នាំ2008 និងបន្តមានទំនាក់ទំនងនយោបាយជាមួយគ្នារហូតមកដល់បច្ចុប្បន្ន៕


អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិធានការស្រោចស្រង់របស់រាជរដ្ឋាភិបាល បានជួយជំរុញឱ្យវិស័យអចលនទ្រព្យនៅតែបន្តមានសកម្មភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 07/08/2026
ក្នុងស្ថានភាពដែលវិស័យអចលនទ្រព្យជួបនឹងបញ្ហាប្រឈម ក៏ដូចជាការធ្លាក់ចុះនៃតម្រូវការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានព្យាយាមជួយសម្រួលបានច្រើនតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗ

ជម្លោះអាមេរិក-អ៊ីរ៉ង់ កំពុងសាកល្បងភាពរឹងមាំរបស់ BRICS និង SCO
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/08/2026
ជម្លោះយោធា និងនយោបាយដែលអូសបន្លាយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងផ្លាស់ប្តូរពីវិបត្តិភូមិសាស្ត្រនយោបាយបណ្តោះអាសន្ន ទៅជាបញ្ហាយុទ្ធសាស្ត្ររយៈពេលវែង ដែលកំពុងសាកល្បងទាំងភាពស្អិតរមួត និងសមត្ថភាពប្រតិបត្តិការរបស់អង្គការ BRICS និងអង្គការសហប្រតិបត្តិការសៀងហៃ (SCO)

អាមេរិក ពង្រាងច្បាប់យុទ្ធសាស្ត្រធ្វើសង្គ្រាមនុយក្លេអ៊ែរថ្មី ដើម្បីទប់ការគំរាមកំហែងរបស់រុស្ស៊ី និងមហាយក្សចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/08/2026
អាមេរិក កំពុងព្រាងច្បាប់យុទ្ធសាស្ត្រថ្មី ដែលអាចអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិក មានសិទ្ធិ និងជម្រើសកាន់តែទូលំទូលាយក្នុងការប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណីកើតមានជម្លោះយោធាជាមួយរុស្ស៊ី ឬមហាយក្សចិន




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content