មុខរបរផលិតអង្រឹងឫស្សី​ស្រុកបន្ទាយស្រី កំពុងត្រូវការការគាំទ្របន្ថែម

សៀមរាប៖ អង្រឹងឫស្សី ជាផលិតផលក្នុងស្រុកដែលត្រូវការពេលវេលា និងការយកចិត្តទុកដាក់យ៉ាងសម្រិតសម្រាំងក្នុងការផលិត ជាពិសេសគឺជាការផលិតឡើងដោយដៃ។ ប៉ុន្តែ មុខរបរដែលត្រូវការការច្នៃប្រឌិត និងភាពអត់ធ្មត់មួយនេះហាក់កំពុងប្រឈមនឹងការបាត់បង់ទីផ្សារ ហើយត្រូវការការគាំទ្របន្ថែមទៀត ដើម្បីអាចឱ្យអ្នកផលិតអាចបន្តការកែច្នៃ និងផលិតបន្ថែមទៀត ហើយរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជាសហគមន៍។

លោក ឈិញ ស្រឹម ជាអ្នកផលិតអង្រឹងឫស្សីពីងពង់ ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានមានប្រសាសន៍ថា ៖

«ការលក់គឺមិនទៀងទាត់នោះទេ ខែខ្លះលក់បានត្រឹមតែ ១ ប៉ុណ្ណោះ ហើយខ្លះទៀតក៏អាចលក់បាន ១០អង្រឹងអីដែរក្នុងពេលកន្លះខែ ហើយនេះជាចំនួនច្រើនបំផុតហើយ ព្រោះកាលពីមុនមួយខែអាចលក់បានត្រឹម ១ ឬអត់សោះក៏មាន ហើយខ្ញុំមិនមានការងារផ្សេងទេក្រៅពីធ្វើអង្រឹងនេះទេ ដើម្បីចិញ្ចឹមភរិយា​ និងកូន៣នាក់នៅក្នុងបន្ទុក ខណៈដែលការងារផ្នែកផលិតអង្រឹងនេះក៏បានជួយដល់ជីវភាពបងប្អូនក្នុងសហគមន៍ផងដែរ»។

ជាមួយនឹងការផ្តល់ព័ត៌មានអំពីតម្រូវការ និងទីផ្សារអង្រឹងឫស្សីនេះ លោក ឈិញ ស្រឹម ក៏បានប្រាប់ពីដើមចមនៃការផ្តើមអាជីវកម្មមួយនេះផងដែរថា មូលហេតុដែលលោកចាប់អាជីពនេះ គឺដោយសារលោកឃើញបងប្អូនក្នុងសហគមន៍មិនសូវយល់ដឹងពីប្រយោជន៍របស់ដើមឫស្សី ដោយចេះតែកាប់ឬដុតចោល ទើបលោកមានគំនិតយកមកច្នៃធ្វើទ្រ និងខ្លុយលក់ឱ្យទេសចរបរទេស ហើយក៏បានប្រមូលទិញឫស្សីពីបងប្អូនក្នុងតំបន់យកមកកែច្នៃរបស់បន្ថែមទៀតដូចជា តុ ទូ បង្អួច ប៉ុន្តែផលិតផលទាំងអស់នេះហាក់ពិបាកលក់ពេកក៏បន្តមកដល់ច្នៃធ្វើអង្រឹងដូចសព្វថ្ងៃ។

លោកថា ៖

«បច្ចុប្បន្ននេះផលិតផលរបស់លោកអាចលក់ដាច់ជាងមុនដោយសារតែការប្រាប់តៗគ្នាពីសំណាក់បងប្អូននៅក្បែរៗនេះ។ កាលខ្ញុំធ្វើដំបូងៗ ១ឆ្នាំបានលក់ដាច់មួយក៏មានដែរ កាលនោះធ្វើតាំងពីមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់ និងមិនទាន់ម៉ាស៊ីនពោលគឺធ្វើដោយដៃសុទ្ធតែម្ដង»។

ផលិតផលអង្រឹងនេះ គឺកែច្នៃពីដើមឫស្សីសុទ្ធ មិនមានលាយជាមួយឈើនោះទេ ហើយការផលិតក៏មិនងាយស្រួលដែរ ព្រោះថាដើមឫស្សីដែលជាវត្ថុធាតុដើម វាអាចធ្វើឱ្យរមាស់ស្កៀប បើមិនអត់ធ្មត់ទេ គឺធ្វើមិនបាននោះទេ ដោយសារតែកម្ទេចឫស្សីវានៅជាប់ពេញខ្លួន ហើយត្រូវការចំណាយពេលចន្លោះពី ៣-៦ថ្ងៃ ទើបអាចច្នៃបានមួយ ដោយអង្រឹងមានប្រភេទខុសៗគ្នា តាមទំហំ និងខ្នាតដែលមានជាការច្នៃចេញពីដើមឫស្សី គល់ឫស្សី និងចុងឫស្សី។

សម្រាប់អង្រឹងដែលច្នៃចេញពីដើមឫស្សី គឺជាអង្រឹងលេខ១ និងមានតម្លៃថ្លៃជាងគេ ឯផ្នែកខាងចុងគឺតម្លៃទាបជាង ហើយតម្លៃចាប់ពី ៧០ដុល្លារ (តែតួអង្រឹង) និងមួយឈុតមានទាំងជើងអង្រឹងចាប់ពី ១២៥ដុល្លារផងដែរ ហើយអតិថិជនភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល មណ្ឌលគិរី ព្រៃវែង និងកោះកុងជាដើម។ នេះជាអ្វីដែលសិប្បករខាងលើបានលើកឡើង។

ចំពោះលក្ខណៈពិសេសរបស់អង្រឹងឫស្សីនេះគឺ ទី១ វាមិនមានក្លិនដូចជាអង្រឹងក្រណាត់ ទី២ ពេលគេងនៅលើអង្រឹងបំពង់ឫស្សីនេះវាប្រៀបដូចជាការម៉ាសាខ្នងនៅពេលដែលយោលចុះឡើង មួយវិញទៀតវាត្រជាក់ស្រួលខ្នងមិនចេះក្តៅ និងស្អុះស្អាប់។ ឯគុណភាពគឺរឹងមាំអាចប្រើបានមិនក្រោម ២០ឆ្នាំនោះទេ។

គួរបញ្ជាក់ដែរថា លោក ឈិញ ស្រឹម បានចាប់អាជីពនេះតាំងពីឆ្នាំ២០០៣ មកដោយចេះតែផលិតស្តុកទុក ណាមួយលោកមិនចេះផ្សព្វផ្សាយ មិនដឹងថាធ្វើយ៉ាងណាឱ្យបងប្អូនដឹង និងស្គាល់ ប៉ុន្តែនៅតែចិញ្ចឹមចិត្តស្រឡាញ់ដោយសង្ឃឹមថាថ្ងៃណាមួយបងប្អូនខ្មែរយើងងាកមកគាំទ្រផលិតផលកែច្នៃនេះ។ ដោយឡែកកាលពីមិនទាន់ធ្វើអង្រឹងនេះ លោក ឈិញ ស្រឹម ជាអ្នកស៊ីឈ្នួលគេ ដកដំឡូង​ លើកអីវ៉ាន់ ស្ទូង លក់អង្ករ លក់ស្រូវឱ្យគេ ពោលគឺធ្វើការប្រើកម្លាំងបាយ តែក្រោយមកលោកក៏គិតថា មានអាយុក៏ច្រើនដែរហើយ កម្លាំងក៏ចុះខ្សោយ បើមិនមានវិជ្ជាអ្វីជាប់ខ្លួនទេនៅតែបន្តដើរស៊ីឈ្នួលគេទៀត ពេលចាស់អត់កម្លាំង ច្បាសជាពុំមានអ្វីជាទីពឹង ទើបបានខិតខំកែច្នៃផលិតផលដែលប្រើកម្លាំងតិចជាង។

ចុងក្រោយ អ្នកផលិតអង្រឹងឫស្សីខាងលើក៏មានមតិចូលរួមថា សម្រាប់បងប្អូនដែលមានដើមឫស្សី សូមជួយថែឫស្សី កុំកាប់ឬបំផ្លាញវាចោល ព្រោះឫស្សីមានប្រយោជន៍ជាច្រើន មួយវិញទៀតគឺបងប្អូនដែលមានដីទំនេរគួរតែអាចដាំដើមឫស្សី ព្រោះវាមិនពិបាកថែអ្វីនោះទេ។ ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់បងប្អូនក្នុងស្រុក ជួយគាំទ្រផលិតផលរបស់ខ្មែរ ស្នាដៃខ្មែរទាំងអស់គ្នា មិនថាជារបស់របរប្រើប្រាស់កែច្នៃ ឬក៏អ្វីនោះទេ សូមជួយលើកស្ទួយ និងជួយទិញដែលជាផ្នែកមួយជួយដល់សិប្បករ ដែលខំកែច្នៃដើម្បីឱ្យពួកគេមានទឹកចិត្តបន្តធ្វើ និងរក្សាប្រពៃណីខ្មែរ ពិសេសគឺកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការស៊ីឈ្នួលគេ ឃ្លាតឆ្ងាយពីក្រុមគ្រួសារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ