ការអនុវត្តទាំងស្រុងតាមប្រព័ន្ធ FMIS នឹងក្លាយជាចលករជួយពន្លឿនកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីអនុវត្តចំណាយថវិកាចរន្តគ្រប់មុខសញ្ញាគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) ទាំងស្រុងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន ជាផ្លូវការ។

​ការប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីអនុវត្តចំណាយថវិកាចរន្តគ្រប់មុខសញ្ញាគម្រោង FMIS គឺក្នុងគោលបំណងដើម្បី​គាំទ្រ ជំរុញ និងពន្លឿន​សកម្មភាព​ទូទៅ​របស់​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFMRP) នៅ​គ្រប់​ដំណាក់កាល ដោយ​បង្កើន​នូវ​គណនេយ្យភាព ប្រសិទ្ធភាព ភាព​ស័ក្កិ​សិទ្ធិ និង​ការធ្វើ​ទំនើបភាវូបនីយកម្ម​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា ដែល​នឹង​ផ្ដល់នូវ​ព័ត៌មាន​ចំណូល​ចំណាយ​ថវិកា​គ្រប់ជ្រុងជ្រោយ ទាន់ពេលវេលា និង​នៅក្នុង​រយៈពេល​វែង។

ចាប់ពីឆ្នាំ២០១៨ មានក្រសួងចំនួន ១០ ប៉ុណ្ណោះ ក្នុងនោះមានក្រសួងបរិស្ថានផងដែរ បានអនុវត្តប្រព័ន្ធ FMIS ។ ពេលនោះ ការអនុវត្តប្រព័ន្ធFMIS នេះគ្រាន់តែជាការងារបន្ថែមលើការងារមានស្រាប់ដោយមិនមានការកាត់បន្ថយលើការរៀបចំឯកសារចំណាយទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទេ។ នៅខែមេសា ឆ្នាំ២០២១  មានការកែសម្រួលប្រព័ន្ធ FMIS នេះលើមុខងារបៀវត្ស ដោយមិនចំាបាច់រៀបចំឯកសារបៀវត្សបញ្ចូនទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺអនុវត្តទាំងស្រុងក្នុងប្រព័ន្ទFMIS និងនៅខែតុលា ឆ្នាំ២០២២ មានការកែសម្រូលប្រព័ន្ធFMISនេះជាថ្មីបន្តទៀតលើមុខងារចំណាយដែលមានហានិភ័យទាប ដូចជា ចំណាយ (ទឹក  អគ្គិសនី សេវាទូរសព្ទ…) ដោយមិនចាំបាច់រៀបចំឯកសារទាំងអស់នេះបញ្ចូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ គឺអនុវត្តទាំងស្រុងក្នុងប្រព័ន្ធ FMIS តែម្តង។

ចំពោះការអនុវត្តនីតិវិធីថ្មីនៃ ប្រព័ន្ធ FMIS លើគ្រប់មុខសញ្ញាចំណាយថវិកាចរន្តកាលចុងខែកក្កដា ឆ្នាំ២០២២ ក្រុមការងារ FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ្តត្ថុ បានចុះសិក្សាពីនិតិវិធីគ្រប់មុខសញ្ញាចំណាយថវិកាចរន្ត និងចលនាឥណទាននៅក្រសួងបរិស្ថាន ក្នុងគោលបំណងពន្យល់ និងណែនាំពីរបៀបអនុត្តទាំងស្រុងលើមុខងារចំណាយចរន្ត និងចលនាឥណទាន ។

ការអនុវត្តសម្រាប់នីតិវិធីតម្រង់ទិសថ្មីលើការបើកផ្តល់បៀវត្ស និងចំណាយបន្ទុកបុគ្កលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់ និង ចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបតាមប្រព័ន្ធ FMIS ទាំងស្រុងទៅក្រសួង-ស្ថាប័នសរុបចំនួន ៣៤ ដោយជោគជ័យ។ ផ្អែកលើបទពិសោធន៍នេះ ក្រុមការងារ FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តដាក់ឱ្យអនុវត្តនីតិវិធីថ្មី លើគ្រប់មុខសញ្ញាចំណាយថវិកាចរន្តសម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន ព្រមទាំងអង្គភាពថវិកានៃក្រសួងទាំង ២។

ថ្លែងក្នុងកម្មវិធី “ប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីអនុវត្តចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថានជាផ្លូវការ” នៅថ្ងៃទី១៧ ខែកញ្ញ ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការកែសម្រួលនីតិវិធីអនុវត្តការងារ ដែលនឹងត្រូវអនុវត្តទាំងស្រុងតាមប្រព័ន្ធ FMIS នឹងក្លាយជាចលករដ៏សំខាន់ក្នុងការជួយពន្លឿនកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ៖

“នីតិវិធីថ្មីតាមប្រព័ន្ធ FMIS បានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ទី១. កាត់បន្ថយចំណាយរដ្ឋបាលបានមួយចំនួនធំ ដែលចំណាយរដ្ឋបាលផ្សេងៗ និងមធ្យោបាយធ្វើដំណើរក្នុងរដ្ឋាភិបាលមានចំនួន ៥០% នៃចំណាយសរុបប្រចាំឆ្នាំ, ទី២. មានភាពលឿន និងរហ័សជាងមុនតាំងពីដំណាក់កាលស្នើសុំ រហូតដល់ការទូទាត់អាណត្តិ, ទី៣. មានតម្លាភាព និងគណនេយ្យភាពក្នុងការអនុវត្តថវិកា ដោយអ្នកស្នើសុំអាចមើលដឹងស្ថានភាពនៃការស្នើសុំរបស់ខ្លួនតាមដំណាក់កាលនីមួយៗ”

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមទៀតថា ការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង នឹងប្រែក្លាយប្រព័ន្ធ FMIS ជាមជ្ឈមណ្ឌលទិន្នន័យព័ត៌មានហិរញ្ញវត្ថុស្តង់ដាររបស់រដ្ឋសម្រាប់បំពេញតម្រូវការជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការវិភាគ និងរៀបចំគោលនយោបាយក្នុងការបម្រើប្រយោជន៍ដល់សាធារណៈជន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានថ្លែងឱ្យដឹងថា ឯកឧត្តមពិតជាមានមោទនភាព ដែលបានឃើញគម្រោង FMIS ឈានដល់បើកទំព័រថ្មីសមិទ្ធផលថ្មីមួយទៀត គឺការដាក់ឱ្យអនុវត្តនីតិវិធីថ្មី សម្រាប់ការចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន រួមជាមួយនឹងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជារួមដែលក្រុមការងារគ្រប់គ្រង​គម្រោង FMIS ដែលខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងសម្រេចបាននូវវឌ្ឍនភាពជាច្រើន ដែលជួយគាំទ្រ និងជំរុញដល់ការអនុវត្តនូវកម្មពិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិតសភាចា្យបានលើកឡើងថា ៖

“កិច្ចការរៀបចំនីតិវិធីនេះ ត្រូវបានចាត់ទុកថាជាកិច្ចការអាទិភាពសម្រាប់ការអនុវត្តកម្មពិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងដំណាក់កាលទី៣ ឈានចូលដំណាក់កាលពី៤ ដើម្បីធានាដល់ការអនុវត្តថវិកាផ្អែកលើសមិទ្ធកម្ម សម្រាប់អង្គភាពថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្របតាមគោលដៅដែលបានកំណត់ក្នុងឯកសារពង្រីកការអនុវត្តគម្រោង FMIS ជំហ៊ានទី៣ ឆ្នាំ ២០២១-២០២៥”

គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០១៣ ជាចំណុចនៃការចាប់ផ្តើមអនុវត្តន៍របស់គម្រោង FMIS ជំហ៊ានទី១ និងជាឆ្អឹងខ្នងក្នុងការគាំទ្រយ៉ាងពេញទំហឹងដល់ការពង្រឹងគណនីភាពហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងកម្មពិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ដំបូងក្នុងឆ្នាំ២០១៦ នៅអគ្គនាយកដ្ឋានគន្លឹះចំនួន៨ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនៅរតនាគារ​រាជធានី-ខេត្តទាំង២៥ ជាមួយមុខងារស្នូលទាំង៦ នៃប្រព័ន្ធ FMIS។

ជំហ៊ានទី២នៃគម្រោង FMIS ចាប់ផ្តើមនៅឆ្នាំ២០១៧ និងបញ្ចប់នៅឆ្នាំ២០២០ ដោយបានពង្រីកវិសាលភាពប្រើប្រាស់ប្រព័ន្ធនេះទៅកាន់គ្រប់ក្រសួង-ស្ថាប័ននៃរដ្ឋាភិបាល អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ​ពេញលេញនៅថ្នាក់កណ្តាល និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង២៥ រាជធានីខេត្ត ព្រមទាំងសម្រេចបានការអនុវត្តមុខងារបន្ថែមចំនួន ២ទៀត គឺមុខងាររៀបចំផែនការថវិកា និងមុខងារលទ្ធិកម្មពេលលេញ។

បច្ចុប្បន្ន ក្រសួងបាន និងកំពុងអនុវត្តគម្រោងជំហ៊ានទី៣ ដែលចាប់ផ្តើមពីឆ្នាំ២០២១ និងគម្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ ដែលបានពង្រីកប្រព័ន្ធប្រើប្រាស់ប្រព័ន្ធ FMIS ទៅដល់រដ្ឋបាលរាជធានីខេត្តទាំង២៥ បានពង្រីកការប្រើប្រាស់មុខងារថ្មីៗ ពង្រឹងការប្រើប្រាស់ប្រព័ន្ធដែលរៀបចំជាបណ្តើរៗនូវនីតិវិធីថ្មីសម្រាប់ចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង និងបន្តពង្រីកការប្រើប្រាស់ទៅកាន់ការដ្ឋាននៅរាជធានីខេត្តបន្ថែមទៀត ដែលបច្ចុប្បន្ន ការដ្ឋានគម្រោងសរុបមានចំនួន ១៥៨ការដ្ឋាន និងអ្នកប្រើប្រាស់ប្រព័ន្ធចំនួ​ន ២ ១៨៩ រូប។ នេះបើយោងតាមយោងតាមឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប។

ដំណើរការនៃការរៀបចំនីតិវិធីថ្មីសម្រាប់ចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ដោយលែងមានការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកានៅក្រៅប្រព័ន្ធតទៅទៀតស្របតាមផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តន៍ការងារតាមប្រព័ន្ធ FMIS ឆ្នាំ២០២០-២០២៥ មានដូចតទៅ ៖ ទី១ អនុវត្តន៍តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្រុមការងារបានសិក្សា និងរៀបចំផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តន៍ការងារតាមប្រព័ន្ធ FMIS ឆ្នាំ២០២០-២០២៥ រួចរាល់នៅដើមឆ្នាំ២០២០ ទី២ បានចាប់ផ្តើមអនុវត្តន៍នីតិវិធីតាមអភិក្រម គឺយកមុខសញ្ញាចំណាយដែលមានភាពទាប ដូចជាចំណាយបៀវត្ស បន្ទុកបុគ្គលិក ទឹក ភ្លើង ទូរគមនាគមន៍ជាដើម ចាប់ឆ្នាំ២០២២ ដែលផ្តើមចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាគំរូ និងគិត្រឹមឆ្នាំត្រីមាសទី៣ ឆ្នាំ២០២២នេះ បានដាក់ឱ្យអនុវត្តន៍ដោយជោគជ័យនូវនីតិវិធីអនុវត្តន៍ការងារថ្មីតាមប្រព័​​ន្ធ FMIS ទាំងស្រុងនៅក្រសួងនានាលើនីតិវិធីចំណាយបើកផ្តល់​បៀវត្ស និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់ និងនីតិវិធីចំណាយទូទាត់ត្រង់ដែលមានហានិភ័យកម្រិតទាប។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងថា ៖

“នៅដើមឆ្នាំ២០២២នេះ អនុវត្តន៍តាមការសម្រេចរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្រុមការងារបានអនុវត្តន៍កិច្ចការងារច្រើនក្នុងការរៀបចំនីតិវិធីថ្មីសម្រាប់ចំណាយថវិកាចរន្ត ដែលត្រូវអនុវត្តន៍នៅក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងមូល រួមជាមួយនឹងក្រសួងបរិស្ថានជាគំរូ មុននឹងឈានទៅដល់ការអនុវត្តនៅក្រសួងស្ថាប័នផ្សេងៗទៀត”

ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងបន្តថា ក្រុមការងារ FMIS បានព្យាយាមផ្តោតលើអាទិភាពលើការរៀបចំកិច្ចការត្រៀមជាច្រើន ដូចជា ១) ការរៀបចំការអនុវត្ត និងគ្រប់គ្រងផែនការសកម្មភាព ២) បញ្ជ្រាបការយល់ដឹង ការសិក្សារៀបចំ និងវិភាគលើរំហូរនៃនីតិវិធីអនុវត្តន៍ការងារបច្ចុប្បន្ន និងឯកសារតម្រូវការ ៣) ការវិភាគ និងរៀបចំរំហូរនីតិវិធីអនុវត្តន៍ការងារថ្មីក្នុងប្រព័ន្ធ ការប្រជុំពិគ្រោះយោបាល់លើការរៀបចំរំហូរនីតិវិធី និងលើឯកសារស្តង់ដារនីតិវិធីអនុវត្តន៍ការងារ និងឯកសារគតិយុទ្ធទ្រទ្រង់ការអនុវត្ត ៤)ការបណ្តុះបណ្តាល ការកំណត់ឈ្មោះតួនាទីអ្នកប្រើប្រាស់ ការដាក់ដំឡើងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង៥) ការអភិវឌ្ឍកែសម្រួលក្នុងប្រព័ន្ធ និងពិនិត្យក្នុងក្របខណ្ឌអនុវត្តន៍សវនកម្ម និងអធិការកិច្ច។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា បច្ចុប្បន្ន គេហៅថា E-Government និងការអភិវឌ្ឍបច្ចេកវិទ្យា ឬសម័យកាលឧស្សាហកម្ម ៤.០ ដូច្ននេះការវិវត្តន៍នៃបច្ចេកវិទ្យាទៅកាន់កិច្ចការសេវាសាធារណៈគឺរឿងធម្មតា។ ចង់មិនចង់ ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន គ្រប់លំដាប់ថ្នាក់គឺត្រូវតែខិតខំចាប់យកបច្ចេកវិទ្យាទៅប្រើប្រាស់ទៅក្នុងធុរកិច្ច ឬក្នុងកិច្ចការងារប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម។

លោកបណ្ឌិត ហុង វណ្ណៈ បានលើកឡើងដូច្នេះថា ៖

“ខ្ញុំគិតថា ប្រព័ន្ធ FMIS មានសារសំខាន់ណាស់ទៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដូចយើងដឹងស្រាប់គឺថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ ត្ថុជាសេនាធិការផ្ទាល់ បានដាក់ចេញកម្មពិធីគម្រោងគ្រប់គ្រងហិរញ្ញវត្ថុទៅក្នុងគ្រប់ស្ថាប័នសាធារណៈទាំងអស់នៅទូទាំងប្រទេស”

លោកបានបន្តថា ៖

“ការដាក់ដំណើរការកម្មពិធីនេះ ដែលគឺជាប្រព័ន្ធមួយល្អ នោះគឺ ទី១) ជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្នុងស្ថាប័ននីមួយបង្កើតនូវសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ប្រចាំឆ្នាំ ហើយសមស្របទៅតាមថវិការបស់ខ្លួន ដែលបានលើកឡើង ឬស្នើឡើង ទី២) តម្លាភាពក្នុងប្រព័ន្ធការងារ និងទី៣ មន្ត្រីនីមួយៗបំពេញការងារពេញដៃពេញជើងទៅតាមសកម្មភាពដែលខ្លួនបានអនុវត្តន៍ហើយ”

បើទោះបីជាមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈល្អប្រសើរ និងមានតម្លាភាព លោកបណ្ឌិត ហុង វណ្ណៈ នៅតែអំពាវនាវដល់ថ្នាក់នាំក្រសួង និងមន្ត្រីពាក់ព័ន្ធទាំងអស់ពិនិត្យលើការគ្រប់គ្រង និងការអនុវត្តន៍គម្រោងប្រព័ន្ធ FMIS មត់ចត់ ដិតដល់ និងច្បាស់លាស់សំដៅទៅការអនុវត្តគម្រោងនេះឱ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ផងដែរថា FMIS គឺជា​ការធ្វើសមាហរណកម្ម​ស្វ័យប្រវត្តិកម្ម​នូវ​ដំណើរការ​ការងារ ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ដែល​បច្ចុប្បន្នកំពុង​ធ្វើ​ដោយដៃ ដោយ​គ្របដណ្តប់​ទាំង​ការធ្វើ​នីយកម្ម​ថវិកា ការអនុវត្ត​ថវិកា គណនេយ្យ របាយការណ៍ ការត្រួតពិនិត្យ និង​ការធ្វើ​សវនកម្ម។ ប្រព័ន្ធ​នេះ​នឹង​គ្របដណ្តប់​លើសពី​កម្មវិធី​កុំព្យូទ័រ និង​ឧបករណ៍​កុំព្យូទ័រ ដោយរាប់​បញ្ជូល​ទាំង​ធនធានមនុស្ស អង្គភាព និង​ការគ្រប់គ្រង​ការផ្លាស់ប្តូរ ដែល​នឹង​នាំមក​នូវ​នីតិវិធី​អនុវត្ត​ការងារ​ថ្មី។

ផលប្រយោជន៍​រំពឹងទុក​ពី​ប្រព័ន្ធ FMIS នឹង​ជួយ​ពង្រឹង​ដល់​ការអនុវត្ត​ថវិកា​តាមរយៈការចំណាយ​ដោយស្វ័យប្រវត្តិ​តាម​ប្រព័ន្ធ​កុំព្យូទ័រ ការទទួល​ចំណូល (ការប្រមូល និង ប្រាក់បញ្ញើ​សម្រាប់​ចំណូល​មិនមែន​សារពើពន្ធ ព្រមទាំង​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ចំណូល​ពន្ធដារ ពន្ធគយ និងគ្រប់គ្រង​បំណុល) គណនេយ្យ និងរបាយការណ៍នៅ​រតនាគារ​កណ្តាល និង​បណ្តា​រតនាគារ​ខេត្ត ហើយ​ការផ្តល់​នូវ​តម្លាភាព​ក្នុងការ​ទទួល​នូវ​រាល់​ព័ត៌មាន​ហិរញ្ញវត្ថុ​តាម online ក៏​ជា​កត្តារួម​ចំណែក​ដ៏​ចំបង​សម្រាប់​ពង្រឹង​ដល់​ការអនុវត្ត PFM ។ ក្រៅពីនេះ FMIS​ គឺជា​កាលានុវត្តភាព​សម្រាប់​អនុវត្ត​នូវ​នីតិវិធី​ដ៏​ល្អ​បំផុត​មួយ ដែល​ដើរតាម​បទដ្ឋាន​អន្តរជាតិ​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ