វិស័យស្វាយចន្ទីកម្ពុជា កាន់តែល្អប្រសើរ ដែលអាចផលិតបានជាង ១លានតោន និងរកចំណូលបានប្រមាណ ១,៥ ពាន់លានដុល្លារ

ភ្នំពេញ៖ យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ កម្ពុជាមានលទ្ធភាពផលិតបានគ្រាប់ស្វាយចន្ទីឆៅជាង១លានតោន (១ ០២០ ៧៥៧ តោន) ដែលបរិមាណទាំងនេះបានបង្ហាញពីភាពធន់ និងកាន់តែប្រសើរនៃផលិតកម្ម ខណៈភាពប្រឈមនឹងបម្រែបម្រួលអាកាសធាតុបន្តមាន។ ដោយឡែក សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ (គ្រាប់ស្វាយចន្ទីឆៅ) សម្រេចបាន ១ ០០០ ៧៥៧តោន ​ទទួលចំណូល ១.៥ពាន់លានដុល្លារ កើនឡើង ២៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

លោក អួន ស៊ីឡុត ​ប្រធានសមាគមស្វាយចន្ទីកម្ពុជា ​បានឱ្យដឹងថា ពាក់ព័ន្ធទៅនឹងដំណើរការផលិតគ្រាប់ស្វាយចន្ទីកម្ពុជា(ការដាំដុះ)ឆ្នាំ២០២៥ មានភាពប្រឈមខ្លះ ប៉ុន្តែជាលទ្ធផលក្រុមអ្នកផលិតនៅតែអាចទទួលបានភាពវិជ្ជមាន។

លោកបានបញ្ជាក់ថា ៖

«នៅដើមឆ្នាំ​២០២៥ ពោលគឺក្នុងខែមីនា មានបញ្ហាមួយចំនួនកើតឡើង ដោយសារកត្តាប្រែប្រួលអាកាសធាតុដែលអាចជះឥទ្ធិពលអាក្រក់ដល់វិស័យនេះ ប៉ុន្តែរហូតមកដល់ចុងខែមេសា ភាពអំណោយផលពីអាកាសធាតុបានប្រែមកជាល្អប្រសើរបន្តិចម្ដងៗ គួបផ្សំជាមួយវិធីសាស្ត្រដែលបានដាក់ចេញដោយក្រុមអ្នកជំនាញរបស់សមាគម ជាពិសេស ក្រោមការណែនាំពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការផលិត និងទិន្នផលដែលទទួលបានគឺមានភាពល្អប្រសើរជាងការរំពឹងទុក»។

ជាមួយនឹងលទ្ធផលវិជ្ជមានដែលទទួលបាននៅក្នុងឆ្នាំ២០២៥កន្លងទៅនេះ លោក អួន ស៊ីឡុត បានបញ្ជាក់ឱ្យដឹងផងដែរពីគោលបំណងចម្បងរបស់សមាគមស្វាយចន្ទីកម្ពុជា គឺផ្តល់អំណាចដល់​កសិករនូវបច្ចេកទេស​ច្បាស់លាស់ និងពិតប្រាកដ មានទីផ្សារទូលំទូលាយ ជាពិសេស អាច​ជួយឱ្យកសិករទទួលបានចំណូលកាន់តែច្រើន។ ជាក់ស្ដែង កាលពីកន្លងទៅ តាមរយៈសមាគមស្វាយចន្ទីកម្ពុជា សហការជាមួយអង្គការដៃគូ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាល ក៏ដូចជាសិក្ខាសាលា ផ្តល់នូវបច្ចេកទេសនៃការសម្របខ្លួនទៅនឹងកត្តាអាកាសធាតុ ការចេះថែទាំ ការប្រើជីបំប៉នឱ្យបានត្រឹមត្រូវ ដែលគិតជារួមមិនក្រោម ៤០ វគ្គនោះទេ ខណៈដែលកសិករដែលជាសិក្ខាកាមចូលរួមមានសរុបប្រមាណជាង ៨ ៤០០ នាក់ មកពីបណ្តាខេត្តចំនួន ១០ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ដាក់គោលដៅអភិវឌ្ឍវិស័យរថយន្តអគ្គិសនីដែលមានថាមពលកាន់តែខ្លាំង និងប្រើបានយូរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/06/2026

រដ្ឋាភិបាលចិន បានគាំទ្រ និងជំរុញឱ្យបណ្តាក្រុមហ៊ុនក្នុងឧស្សាហកម្មយានយន្តអគ្គិសនីដាក់ផែនការ និងគោលដៅអភិវឌ្ឍដើម្បីពង្រឹងគុណភាពដែលមានថាមពលកាន់តែខ្លាំង និងប្រើបានយូរជាងពេលបច្ចុប្បន្ន

ជនជាតិអាម៉េរិករាប់លាននាក់ សម្រេចចិត្តចាកចេញទៅរស់នៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

សកម្មភាពផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋអាម៉េរិកជាច្រើនទៅក្រៅប្រទេសមានទំនោរកាន់តែច្រើនឡើង ពិសេសគឺធ្វើឡើងដោយយ៉ាងស្ងប់ស្ងាត់

វៀតណាម និងទីម័រខាងកើត បើកទំព័រថ្មីនៃទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/06/2026

នាយករដ្ឋមន្ត្រីទីម័រខាងកើត បានជួបពិភាក្សាជាមួយ​ប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ

កាសែតអាម៉េរិក WSJ ៖ កូរ៉េខាងជើង មានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

កាសែតដ៏ល្បីឈ្មោះរបស់អាម៉េរិក The Wall Street Journal (WSJ) សរសេរថា កូរ៉េខាងជើងមានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅលើពិភពលោក

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

Leave a Reply

Your email address will not be published.Required fields are marked *