ទំនួលខុសត្រូវរបស់អតិថិជនក្នុងការសងត្រឡប់ គឺមានវិសាលភាពធំធេងដល់សេដ្ឋកិច្ចជាតិ

កាតព្វកិច្ចចម្បងរបស់អតិថិជនដែលជាអ្នកប្រើកម្ចី គឺត្រូវមានវិន័យឥណទានដោយត្រូវបង់សងត្រឡប់ទៅ​វិញឱ្យ​បានទៀងទាត់ និងត្រឹមត្រូវស្របតាម​កាលបរិច្ឆេទនៃតារាងបង់សងប្រាក់ ដែលស្របតាមលក្ខខណ្ឌ​នានានៃកិច្ចសន្យាខ្ចីប្រាក់ដែលបានកំណត់

អាម៉េរិក ផ្អាកការលើកលែងពន្ធលើកញ្ចប់ទំនិញតូចៗដែលមានតម្លៃ ៨០០ ដុល្លារ ឬ តិចជាងនេះ

អាម៉េរិកផ្អាកការលើកលែងពន្ធលើកញ្ចប់ទំនិញតូចៗ ឬ de minimis ដែលមានតម្លៃ ៨០០ ដុល្លារ ឬតិចជាងនេះ ក្នុងគោលបំណងបិទចន្លោះប្រហោងដែលអនុញ្ញាតឱ្យកញ្ចប់ទំនិញចូលក្នុងប្រទេសដោយគ្មានជាប់ពន្ធគយ

កម្ពុជា-វៀតណាម រួមគ្នាដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់កិច្ចសហការឱ្យបានកាន់តែល្អ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងក្នុងវេទិកាជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាម ថា រដ្ឋាភិបាលកម្ពុជា និងវៀតណាម បាន និងកំពុងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់កិច្ចសហការឱ្យបានកាន់តែល្អ

កូរ៉េខាងត្បូង ផ្តល់កញ្ចប់វិនិយោគ១៥០ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ឧស្សាហកម្មផលិតនាវារបស់អាម៉េរិកឡើងវិញ

ប្រទេសកូរ៉េខាងត្បូងបានប្រកាសក្នុងការគាំទ្រដល់ឧស្សាហកម្មផលិតនាវារបស់អាម៉េរិកឡើងវិញតាមរយៈការវិនិយោគជាទឹកប្រាក់ដល់ទៅ១៥០ពាន់លានដុល្លារអាម៉េរិក

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យធុរជនចាប់យកកាលានុវត្តភាពវិនិយោគលើទីផ្សារយានយន្តអគ្គិសនី

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់បណ្តាធុរជនក្នុងស្រុកចាប់យកកាលានុវត្តភាពក្នុងការវិនិយោគបន្ថែមលើទីផ្សារយានយន្តអគ្គិសនី

រាជរដ្ឋាភិបាល បាន និងកំពុងលើកកម្ពស់វិស័យកសិកម្ម និងការធ្វើពិពិធកម្មវារីវប្បកម្ម

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលបានផ្តល់អាទិភាពលើការលើកកម្ពស់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់

ADB អនុម័តកម្មវិធីកំណែទម្រង់ ៥០ លានដុល្លារអាម៉េរិក គាំទ្រការផ្តល់សេវាសាធារណៈនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកម្មវិធីកំណែទម្រង់ ៥០ លានដុល្លារ គាំទ្រការផ្តល់សេវាសាធារណៈនៅប្រទេសកម្ពុជា

តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីការព្យាករណ៍តម្រូវការអាម៉េរិកត្រូវបានកាត់បន្ថយ

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ០,៧% ឬ ៦៨,១២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៧% ឬ ៦៤,១៥ ដុល្លារក្នុងមួយបារ៉ែល

ការបិទព្រំដែនជាមួយប្រទេសជិតខាងចំនួន២ក្នុងពេលតែមួយអាចធ្វើឲ្យពាណិជ្ជកម្មថៃធ្លាក់ចូលវិបត្តិ

ការបិទច្រកព្រំដែនកម្ពុជា-ថៃកើតឡើងចាប់តាំងពីខែមិថុនា បានប៉ះពាល់ដោយផ្ទាល់ដល់ពាណិជ្ជកម្មដែលមានតម្លៃជាមធ្យម ៨៣២,៨៥ លានដុល្លារក្នុងមួយខែ។ មីយ៉ាន់ម៉ាបិទច្រកព្រំដែន Mae Sot-Myawaddy កំពុងប៉ះពាល់ដល់ព្រំដែនខេត្តចំនួន ៨ និង ប៉ះពាល់ដល់លំហូរពាណិជ្ជកម្មជាង ៨០% នៃតម្លៃពាណិជ្ជកម្មសរុបជាមួយថៃ

សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី ដូណាល់ ត្រាំ បន្តចូលរួមដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃ

សម្តេច​មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈប្រតិភូ បានស្នើជូនឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បន្តចូលរួមស្វែងរកដំណោះស្រាយដោយសន្តិវិធីនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ